ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​នេះ​ជា​រឿង​យល់​ច្រឡំ​ឬ​យ៉ាងណា រវាង​ប្រុស​ស្រី​ទាំង​៣… ​ផ្អើល​ជិត​សាលា​រៀន​​ជ័យ​ជំនះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ភាគី​ខាង​នារី​រង​គ្រោះ​២​នាក់ ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរ​បាល​បឹង​កេងកង​៣ ហៅ​ទៅ​ធ្វើការ​សាកសួរ បន្ទាប់​ពី​មានការ​យល់​ច្រ​លំ​រឿង​បាត់​ទូរស័ព្ទ​មួ​យស​ប្តា​ហ៍​មក​ហើយ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣ ខែមេសា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ភាគី​ខាង​នារី​រង​គ្រោះ​២​នាក់ ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរ​បាល​បឹង​កេងកង​៣ ហៅ​ទៅ​ធ្វើការ​សាកសួរ បន្ទាប់​ពី​មានការ​យល់​ច្រ​លំ​រឿង​បាត់​ទូរស័ព្ទ​មួ​យស​ប្តា​ហ៍​មក​ហើយ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ ជិត​នឹង​សាលា​រៀន​​ជ័យ​ជំនះ ផ្លូវ​៣៨០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។ ជនសង្ស័យ និង​ជន​រង​គ្រោះ សមត្ថកិច្ច​មិន​បានឱ្យ​ដឹង​ឈ្មោះ​នោះ​ទេ ។

​តាម​ប្រភព​ពី​ភាគី​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា កាលពី​មួ​យស​ប្តា​ហ៍​មុន បងប្អូន​របស់​ពួក​នាង មាន​ទំនាស់​ពាក្យ​សម្តី​នៅ​ក្នុង​រថយន្ត ហើយ​ពេល​នោះ​ពួក​គេ​ទាំងនោះ​បាន​ង៉ក់​ងរ​នាំ​គ្នា​ចុះ​ពីលើ​រថយន្ត ដោយ​មិន​បាន​យក​ទូរស័ព្ទ​ស៊េរី​ទំនើប​ចំនួន​២​គ្រឿង​ចេញពី​ក្នុង​រថយន្ត​នោះ​ទេ ។ ពេល​នោះ​ដែរ ទូរស័ព្ទ​ចំនួន​២​គ្រឿង​នោះ​ត្រូវ​បាន​បាត់​ពី​ក្នុង​រថយន្ត ហើយ​ក៏​មិនដឹង​អ្នក​ណា​លួច​នោះ​ដែរ ហើយ​ពួក​គាត់​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ដែរ ។

ប្រភព​បាន​បន្ត​ទៀត រហូត​មក​ដល់​ពេល​កើតហេតុ ពួក​នាង​បាន​នាំ​គ្នា​សប្បាយ​ក្នុង​កម្ម​វី​ធី ខួបកំណើត​នៅ​មុខ​ផ្ទះ ស្រាប់តែ​បុរស​ដែល​ជា​ជនសង្ស័យ​ម្នាក់ ហើយ​ក៏​ជា​អ្នក​ស្គាល់គ្នា​បាន​យក​ស៊ី​ម​ទូរស័ព្ទ​មក​ឱ្យ​ពួក​គាត់ ។ បុរស​ជា​ជនសង្ស័យ​រូប​នោះ​និយាយ​ថា បើ​ចង់បាន​ទូរស័ព្ទ​មក​វិញ ទាល់តែ​ឱ្យ​លុយ​មក​រូបគេ​ខ្លះ​មក ទើប​សួរនាំ​បុរស​ជា​ជនសង្ស័យ​មិន​ទាន់​ដឹង​អ្វី​ផង ស្រាប់តែ​មាន​អ្នក​ទូរស័ព្ទ​ទៅ​បញ្ជា​អគ្គស្នងការ​នគរ​បាល​ជាតិ​ថា មាន​ករណី​ចាប់​បាន​ចោរឆក់​ទូរស័ព្ទ ទើប​ផ្អើល​សមត្ថកិច្ច​ទៅ​ធ្វើការ​ឃាត់ខ្លួន ហៅ​ពួក​គេ​ទាំង​បី​នាក់ គឺ​ទាំង​ជនសង្ស័យ និង​ភាគី​ខាង​រង​គ្រោះ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​៣​តែ​ម្តង។

នៅ​ពេល​ទៅ​ដល់​ប៉ុស្តិ៍​សមត្ថកិច្ច ភាគី​ខាង​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ មិនដឹង​យ៉ាង​ម៉េច​​នោះ​ទេ ក៏​ស្រាប់តែ​ខឹង​មេ​ប៉ុស្តិ៍​បាន​នាំ​គ្នា​ដើរ​ចេញ​មក​ក្រៅ​ដោយ​និយាយ​ថា ពួក​គាត់​មិន​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យទៅ​ហៅ​ពួក​គាត់​មក​ប៉ុស្តិ៍​នគរបាល​នោះ​ទេ ហើយ​ពួក​គាត់​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​អី​ដែរ និយាយ​រួច​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ នៅ​សល់​តែ​បុរស​ជា​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ទុក ព្រោះ​អត់​មាន​វត្ថុ​តាំង​ច្បាស់លាស់ រួច​ហើយ​ក៏​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ ខណៈ​អត់​មាន​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ