ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ​សាហា.វ​ពេក​ហើយ ! សម្លា.ប់​ដោយ​កាត់​ក្បាលមនុស្ស​បែប​នេះ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រុម​ឃាតករ​ពិតជា​សាហាវ​បំផុត ដោយ​បាន​ប្រើប្រាស់​ឧបករណ៍​មុត និង​បានចាប់​យាយ​នឹង​ចៅស្រី​យក​ទៅ​សម្លាប់​នៅ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​៣៥០​ម៉ែត្រ ក្នុង​ព្រៃ​ចំការ រួច​កាត់​ក្បាល​បោះចោល​រក​មិនឃើញ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ទី​០៣ មេ​សា…

ខេត្តកំពង់ចាម ៖ ក្រុម​ឃាតករ​ពិតជា​សាហាវ​បំផុត ដោយ​បាន​ប្រើប្រាស់​ឧបករណ៍​មុត និង​បានចាប់​យាយ​នឹង​ចៅស្រី​យក​ទៅ​សម្លាប់​នៅ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​៣៥០​ម៉ែត្រ ក្នុង​ព្រៃ​ចំការ រួច​កាត់​ក្បាល​បោះចោល​រក​មិនឃើញ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ទី​០៣ មេ​សា ២០១៩ ក្នុងភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បាន​ចុះ​ទៅ​ស្រាវជ្រាវ​តាម​ប្រមាញ់​ក្រុម​ឃាតករ​ផង​ដែរ ។

តាម​ប្រភព​សមត្ថកិច្ច​ឲ្យ​ដឹង​ថា សព​យាយ និង​ចៅស្រី​នោះ​មាន​១-​ឈ្មោះ វង្ស អូន អាយុ​៥៦​ឆ្នាំ និង​ចៅស្រី​ឈ្មោះ ខេ​ង សា​វឿ​ន អាយុ​៦​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច និង​សាច់ញាតិ​រង​គ្រោះ​បាន​តាម​រក​ឃើញ​នៅក្នុង​ព្រៃ​ចំការ​ស្វាយចន្ទី​ក្រោយ​ផ្ទះ ដោយ​សព​នៅ​ឆ្ងាយ​ពី​គ្នា ចំណែក​ក្បាល​យាយ និង​ចៅ​រហូត​មក​ដល់វេលា​ម៉ោង​៤​រសៀល​ទៅ​ហើយ​នៅ​មិន​ទាន់​រក​ឃើញ​នូវឡើយ​ទៀត ។

តាម​ប្រភព​បន្ត​ថា កូនស្រី​ឈ្មោះ ដើ​ង ថន នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មេ​សា បាន​មក​ដល់​ផ្ទះ​វិញ​ឃើញ​បិទទ្វារចាក់សោ និង​បាន​ដើរ​សួរ​ញាតិ​ជិតខាង​ក៏​មិន​មាន​អ្នក​ណា​ដឹង​ដោយ​មានការ​សង្ស័យ​នោះ​ស្ត្រី​ជា​កូនបាន​មក​ប៉ុស្តិ៍​រដ្ឋបាល​ថ្ម​ពូន ដើម្បី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​តាម​រក​ម្តាយ និង​ក្មួយ​ស្រី​តូច​អាយុ​៦​ឆ្នាំ ។ បន្ទាប់មក​លោកនាយ​ប៉ុស្តិ៍​បាន​រាយការណ៍​ជូន​លោក​វរសេនីយឯក​កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុកដោយ​បាន​ឲ្យ​កម្លាំង​សមត្ថកិច្ច​តាម​រក​នៅ​ជុំវិញ​ផ្ទះ ចុង​ក្រោយ​ដើរ​តាម​រក​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ៣៥០​ម៉ែត្រ​បាន​ប្រទះ​ឃើញ​សព​ម្តាយ​បន្តបន្ទាប់ និង​ចៅ​ត្រូវ​បាន​ឃាតករ​កាត់​ក្បាល​បាត់​ទាំង​ពីរ​នាក់ ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ហ៊ុំ​ព័ទ្ធ​កន្លែង​កើតហេតុ និង​បាន​រង់ចាំ​នគរបាល​បច្ចេកទេស​ចុះ​មក​ពិនិត្យ​សពតាម​ការ​សន្និដ្ឋាន​សព​អាច​ត្រូវ​បាន​ក្រុម​ឃាតករ​អូស​យក​ទៅ​ក្រោយ​ផ្ទះ សម្លាប់​តាំងពី​យប់ ថ្ងៃ​ទី​០២ មេ​សា ២០១៩ រហូត​មក​ដល់​ថ្ងៃ​ទី​០៣ មេ​សា បាន​នាំ​គ្នា​តាម​រក​ក៏​ប្រទះ​សព​យាយ និង​ចៅ​នៅ​ក្រោយ​ផ្ទះ ។ លោក​វរសេនីយឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បញ្ជាក់​ថា ករណី​សម្លាប់​កាត់​ក្បាល​ដ៏​សាហាវ​ខាងលើ​នេះ ជា​អំពើ​ឃាតកម្ម​សម្លាប់​បំបិទមាត់​រហូត​មក​ដល់​វេលា​ម៉ោង​៤​រសៀល​ទៅ​ហើយ​ក្បាល​របស់​យាយ និង​ចៅស្រី​នោះ មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ។ កងកម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​កំពុង​បន្ត​រុករក​ក្នុង​ព្រៃ​ជុំវិញ​កន្លែង​កើតហេតុ​បន្ត​ទៀត​ក្រែង​ទទួល​បាន​ពន្លឺ​ខ្លះ ហើយ​ក្រុម​ឃាតករ​ក៏​មិន​ទាន់​ដឹង​ចេញ​មក​ពី​ប្រភព​ណា​ដែរ ។ ការ​សម្លាប់​មនុស្ស​កាត់​ក្បាល​បែប​នេះ អាច​ឃាតករ​ស្គាល់​អ្នក​រង​គ្រោះ​ច្បាស់​ទើប​សម្លាប់​បំបិទមាត់​យ៉ាង​សាហាវ​ដូច្នេះ ៕

កងកម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​កំពុង​បន្ត​រុករក​ក្នុង​ព្រៃ​ជុំវិញ​កន្លែង​កើតហេតុ​បន្ត​ទៀត​ក្រែង​ទទួល​បាន​ពន្លឺ​ខ្លះ ហើយ​ក្រុម​ឃាតករ​ក៏​មិន​ទាន់​ដឹង​ចេញ​មក​ពី​ប្រភព​ណា​ដែរ ។ ការ​សម្លាប់​មនុស្ស​កាត់​ក្បាល​បែប​នេះ អាច​ឃាតករ​ស្គាល់​អ្នក​រង​គ្រោះ​ច្បាស់​ទើប​សម្លាប់​បំបិទមាត់​យ៉ាង​សាហាវ​ដូច្នេះ ៕

ត​ក្រែង​ទទួល​បាន​ពន្លឺ​ខ្លះ ហើយ​ក្រុម​ឃាតករ​ក៏​មិន​ទាន់​ដឹង​ចេញ​មក​ពី​ប្រភព​ណា​ដែរ ។ ការ​សម្លាប់​មនុស្ស​កាត់​ក្បាល​បែប​នេះ អាច​ឃាតករ​ស្គាល់​អ្នក​រង​គ្រោះ​ច្បាស់​ទើប​សម្លាប់​បំបិទមាត់​យ៉ាង​សាហាវ​ដូច្នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ