ខេត្តកំពង់ចាម ៖ ច្រាំងទន្លេត្រង់ចំនុចមុខសណ្ឋាគារមេគង្គ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាមដែល
បានរងការខូចខាតបាក់ស្រុតក្នុងរដូវវស្សាកាលពីឆ្នាំ២០១៨កន្លងទៅ ត្រូវបានអាជ្ញាធរខេត្តប្រឹងប្រែងគ្រប់មធ្យោបាយដោយបានឲ្យគ្រឿងចក្រចុះជួសជុលឡើងវិញជាបណ្តើរៗហើយ ជាមួយនោះនឹង
ប្រឹងរៀបចំឲ្យមានសោភ័ណ្ឌភាពស្អាតដូចដើម។
លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាម ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣ មេសា ២០១៩ ថា គ្រោះធម្មជាតិ
បានធ្វើឲ្យច្រាំងទន្លេបាក់ស្រុតប្រវែង១៦០ម៉ែត្រ ត្រង់ចំនុចមុខសណ្ឋាគារមេគង្គ ហើយបណ្តាលឲ្យសួនច្បាររូបសំណាក់ដីរីត្រូវបានស្រុតទ្រេត រួមនឹងកំរាលឥដ្ឋការ៉ូឡាត្រូវបានបាក់បែក ជាមួយនោះសមត្ថ
កិច្ចបានដាក់សញ្ញាមិនឲ្យប្រជាពលរដ្ឋចូលទៅក្នុងតំបន់ដែលស្រុតដី ចៀសវាងខ្លាចគ្រោះថ្នាក់ដោយប្រ
ការណាមួយនោះ។ មូលហេតុដែលមិនទាន់ជួសជុលភ្លាមៗ គឺដោយសារតែក្នុងរដូវទឹកសំរកនូវបន្តស្រកចុះបើជួសជុលភ្លាមៗនឹងត្រូវខូចខាតថវិការកាន់តែច្រើន ។
លោកអភិបាលក្រុងកំពង់ចាមបានបន្តថា លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តបានធ្វើលិខិត
លាយល័ក្ខអក្សរដើម្បីសុំអន្តរាគមន៏មកសម្តេចតេជោសែន ហើយត្រូវបានសម្តេចតេជោសម្រេចផ្តល់
ថវិការចំនួន១លាន៦សែនដុល្លារ តាមរយៈលិខិតទីស្តីការគណៈរដ្ឋមន្ត្រីលេខ៣៨៩សជណចុះថ្ងៃទី២២
មីនា ២០១៩ សម្រេចឲ្យជួសជុលច្រាំងទន្លេប្រវែង១៦០ម៉ែត្រ។ រូបលោកនិងលោកអភិបាលខេត្តបាន
បានចុះមកពិនិត្យការបូមយកដីក្នុងជម្រៅ៤០ម៉ែត្រ ដោយក្រុមបច្ចេកទេសរបស់ក្រសួងធនធានទឹក
ដែលមានបច្ចេកទេសច្បាស់លាស់ សូម្បីតែច្រាំងទន្លេនៅមុខខណ្ឌរដ្ឋបាលជលផលខេត្តដែលក្រសួង
ធនធានទឹកបានធ្វើក្នុងឆ្នាំកន្លងទៅ ពេលដែលទឹកទន្លេឡើងមកមិនចោទជាបញ្ហារនោះទេ ដោយគេធ្វើ
ប្រហោងតូចៗនៅតាមជំរាលច្រាំងសម្រាប់ឲ្យទឹកចេញចូល ។
ហើយលើកនេះទៀតរូបលោកមានជំនឿថា តាមរយៈក្រុមការងារក្រសួងធនធានទឹក ដែលត្រូវជួសជុលច្រាំងប្រវែង១៦០ម៉ែត្រនិងមានគុណ ភាពល្អ។តាមការគ្រោងទុកការស្ថាបនាច្រាំងនិងបុកគ្រឹះនៅផ្នែកខាងក្រោម នឹងធ្វើឲ្យរួចរាល់នៅមុនពេលដែលត្រូវទឹកទន្លេមេគង្គឡើងមកក្នុងឆ្នាំ២០១៩ ។
លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់លោកគួច ចំរើន
អភិបាលខេត្ត បាកំពុងតែឲ្យក្រុមជាងកសាងសួនច្បារ ចាប់ពីត្រង់ចំនុចក្រោមស្ពានគីហ្ស៊ុណារហូត
ដល់ត្រង់ចំនុចកំពង់សាឡាងចាស់ ដើម្បីប្រែក្លាយធ្វើឲ្យតាមផ្លូវមាត់ទន្លេកាន់តែមានភាពស្រស់ស្អាត
ទាក់ទាញភ្ញៀវទេសចរណ៏ឲ្យមកកំសាន្តលេង ។
ចាប់តាំងពីពេលដែលលោកហ៊ុន ណេង និងលោកលន់ លឹមថៃ កាលនៅតំណែងអភិបាលខេត្ត បានប្រឹងកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុង កំពង់ចាម ឲ្យមានការរីកចម្រើននិងមានការសសើរពីសំណាក់ភ្ញៀវថា ក្រុងកំពង់ចាមមានភាពស្រស់ស្អាតក្នុងចលនាប្រលងប្រណាំង ក៏បានទទួលរំដួល៣ទងផងដែរ ៕
ចែករំលែកព័តមាននេះ