ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…​ថ្ងៃក្រោយ​សុំ​កុំ​រាង !

5 ឆ្នាំ មុន
  • ភ្នំពេញ

លោកតា លឺ ឡាយ​ស្រេង ពេល​នេះ​អាយុ​៨៥​ឆ្នាំ​ហើយ​…​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​…​ជា​អតីត​អ្នកមាន​អំណាច​ខ្ពស់​ម្នាក់​…​មិន​នៅ​ស្ងៀម​ទេ​…​ជា​ជាង​នៅ​មាត់​ទំនេរ​អត់​អំពើ​…​ហ៊ាន​ប្រមាថ​ព្រះ​ចេស្តារ​តាម​អំពើ​ចិត្ត​…​ប្រមាថ​ដល់​នាយក​រដ្ឋមន្ត្រី​ទៀត​ដែល​ធ្លាប់​ឱ្យ​បុណ្យ​សក្តិ​ធំ​ដល់​គាត់​…​ទីបំផុត​ភ័យ​ខ្លួន​រត់ចោលស្រុក​អត់​ប្រាប់​អ្នក​ណាមួយ​ម៉ាត់​សោះ ។ លោកតា​មាត់ដាច​ដោយ​ខ្លួនឯង​…​បង្ករឿង «​បិទ​គូទ​» ដោយ​ខ្លួនឯង​…​រត់ចោលស្រុក​ដោយ​ខ្លួនឯង​…​ដាក់​មេ​ប្រូច​បាត់​ដោយ​ខ្លួនឯង​…​គ្មាន​បរទេស​ណា​ម្នាក់​ជួយ​ស្រែក​ការពារ​គាត់​សោះ ។ ទំនង​រត់ចោលស្រុក​២​ឆ្នាំ​ហើយ​អត់​មាន​អ្នក​ជួយ​ទ្រ​…​ដឹងខ្លួន​ថា​ពិតជា​អស់សង្ឃឹម​មែនទែន​…​ក៏​ប្រ​កូក​ប្រកាស​សុំ​អង្វរ​ពី​ចម្ងាយ​…​ពី​បន្ទប់​ជួល​ថ្លៃ​២០០​ដុល្លារ​មួយ​ខែ​…​សុំ​វិល​ចូល​ស្រុក​វិញ​…​សុំ​តេ​ជោ​សែន​ចូល​ស្រុក​វិញ​…​ព្រោះ​ជីវិត​មិន​ទៀង​ខ្លាច​ស្លាប់​ចោល​ឆ្អឹង​ស្រុក​គេ​…​សុំ​ឱ្យ​អាណិត​ចាស់​ម្នាក់​នេះ​ផង…

លោកតា លឺ ឡាយ​ស្រេង ពេល​នេះ​អាយុ​៨៥​ឆ្នាំ​ហើយ​…​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​…​ជា​អតីត​អ្នកមាន​អំណាច​ខ្ពស់​ម្នាក់​…​មិន​នៅ​ស្ងៀម​ទេ​…​ជា​ជាង​នៅ​មាត់​ទំនេរ​អត់​អំពើ​…​ហ៊ាន​ប្រមាថ​ព្រះ​ចេស្តារ​តាម​អំពើ​ចិត្ត​…​ប្រមាថ​ដល់​នាយក​រដ្ឋមន្ត្រី​ទៀត​ដែល​ធ្លាប់​ឱ្យ​បុណ្យ​សក្តិ​ធំ​ដល់​គាត់​…​ទីបំផុត​ភ័យ​ខ្លួន​រត់ចោលស្រុក​អត់​ប្រាប់​អ្នក​ណាមួយ​ម៉ាត់​សោះ ។

លោកតា​មាត់ដាច​ដោយ​ខ្លួនឯង​…​បង្ករឿង «​បិទ​គូទ​» ដោយ​ខ្លួនឯង​…​រត់ចោលស្រុក​ដោយ​ខ្លួនឯង​…​ដាក់​មេ​ប្រូច​បាត់​ដោយ​ខ្លួនឯង​…​គ្មាន​បរទេស​ណា​ម្នាក់​ជួយ​ស្រែក​ការពារ​គាត់​សោះ ។

ទំនង​រត់ចោលស្រុក​២​ឆ្នាំ​ហើយ​អត់​មាន​អ្នក​ជួយ​ទ្រ​…​ដឹងខ្លួន​ថា​ពិតជា​អស់សង្ឃឹម​មែនទែន​…​ក៏​ប្រ​កូក​ប្រកាស​សុំ​អង្វរ​ពី​ចម្ងាយ​…​ពី​បន្ទប់​ជួល​ថ្លៃ​២០០​ដុល្លារ​មួយ​ខែ​…​សុំ​វិល​ចូល​ស្រុក​វិញ​…​សុំ​តេ​ជោ​សែន​ចូល​ស្រុក​វិញ​…​ព្រោះ​ជីវិត​មិន​ទៀង​ខ្លាច​ស្លាប់​ចោល​ឆ្អឹង​ស្រុក​គេ​…​សុំ​ឱ្យ​អាណិត​ចាស់​ម្នាក់​នេះ​ផង ។

តាម​សំដី​សុំ​ចូល​ស្រុក​វិញ​…​ស្តាប់​ទៅ​គួរ​ឱ្យ​អាណិត​ពេក​ក្រៃ​…​ចេះ​ត្អូញត្អែរ​ពី​ជីវិត​កំសត់​…​ចេះ​ដាក់ខ្លួន​ដាក់​កាយ ដាក់​…​ប្រៀប​ដូច​សុំ​ឈប់​ប្រើ​មាត់​ដែល​ស៊ី​ប្រហុក​ទៀត​ហើយ​…​ព្រមទាំង​ចេះ​ប្រើ​ពាក្យសុំ​សម្តេច​នាយក​រដ្ឋមន្ត្រី​អភ័យទោស​ឱ្យ​ខ្លួន​ផង ជា​មនុស្ស​ចាស់​ម្នាក់ ។

ចាស់ជរា​ព្យាធិ​បណ្តើរ​ៗ​ហើយ​…​គ្មាន​បក្ស​ណា​ទទួលយក​ទៅ​ធ្វើ​ក្រ​ម៉​រ​ស្រែង​អី​ទេ​…​សូ​ម្បី​មេ​បក្ស​ចង្រៃ​ក៏​មិន​ដែល​គាំទ្រ​…​មិន​ដែល​លើកតម្កើង​គាត់​មួយ​ម៉ាត់​ផង​…​ធ្វើ​ឱ្យ​គាត់​ដឹង​ខ្លួនឯង​ថា ជា​ចាស់​ចោលម្សៀត​អនាថា។

នៅ​ក្នុង​ប្រទេស​ឯណេះ​វិញ​…​តេ​ជោ​សែន​បាន​ឆ្លើយ​តប​ខ្លាំង​ៗ​ទាំង​ញញឹម​ស្រស់​ថា​…​គ្មាន​អ្នក​ណា​ដេញ​តា​ឯង​ទេ​…​បើក​ឱ្យ​តា​ឯង​ចូលស្រុក​វិញ​។​ល​។​សម្តេច​តេ​ជោ​បានបក់ដៃ​ហៅ​…«​តា​អើយ​តា​ត្រឡប់​មក
វិញ​មក​…​ហើយ​កុំ​ឡប់​តទៅ​ទៀត​…មក​ឱ្យ​លឿន ! ម៉ោះ ! ម៉ោះ !! ខ្ញុំ​បក់ដៃហៅ​អ​ញ្ចឹ​ង​» ។

ទស្សនៈ​ខ្លះ​ថា ជីវិត​នយោបាយ​ក្លាយជា​មន្ត្រីជាន់ខ្ពស់​ម្នាក់​…​ដល់​ពេល​ចាស់​មែនទែន​ទៅ​…​ចង់​វង្វេង​ម្តង​ៗ…​វង្វេង​មែនទែន ! ហ៊ាន​ប្រមាថ​ព្រះ​ចេស្តា​ដែល​ជា​ប្រជាជាតិ​កម្ពុជា​…​ទូ​ទាំង​ប្រទេស​គោរព ជា​ម្លប់​ដ៏​ត្រជាក់​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ។

ចាស់​វង្វេង​បាន​បង្កើត​មេរៀន​មួយ​ប្រចាំជីវិត​…​នូវ​កំហុស​មួយ​ដ៏​ធ្ងន់ធ្ងរ គ្មាន​អ្នក​ណា​គាំទ្រ​ទេ​…​ទីបំផុត​ក្រាប​សំពះ​អាច​ម៌​ខ្លួនឯង ។ សុំ​ផ្តាំ​ទៅ​ផង​…​បើ​មិន​រាង​ទៀត​…​ថ្ងៃក្រោយ​សុំ​កុំ​រាង !…​េ​ហ ! ហេ !

អត្ថបទសរសេរ ដោយ