ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរ​រថយន្ត​បុក​ក្មេង​ប្រុស​ម្នាក់​ស្លា.ប់​ត្រូវ​បាន​តុលាការ​សម្រេច​ហើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៩ លោក សាយ ស​ម្ភ​ស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់​ដែល​បើកបរ​រថយន្ត​បុក​ក្មេង​ប្រុស​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់…

ខេត្តកណ្តាល ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៩ លោក សាយ ស​ម្ភ​ស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់​ដែល​បើកបរ​រថយន្ត​បុក​ក្មេង​ប្រុស​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​បើកបរ​រថយន្ត​ខាងលើ​ដោយ​ធ្វេសប្រហែស​ មិន​ប្រុង​ប្រយ័ត្ន បណ្តាល​ឱ្យ​ស្លាប់​អ្នក​ដទៃ​» ដែល​បាន ប្រព្រឹត្ត​នៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​១​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ តាម​មាត្រា​៨៥​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​។

ជនជាប់ចោទ​ឈ្មោះ​រឿ​ន អ៊ុ​ន​តាក់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឆាយ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

តាម​ប្រភពពី​នគរបាល​ចរាចរណ៍​ស្រុក​កៀនស្វាយ​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​១ មេ​សា ឆ្នាំ​២០១៩ មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ឆាយ ពិសិដ្ឋ អាយុ​១៤​ឆ្នាំ បាន​ជិះ​កង់​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច (​ពី​ស្អាង​ទៅ​ភ្នំពេញ​) លុះ​ពេល​មក​ដល់​កន្លែង​កើតហេតុ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ព​ណ៌ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត ១C-១៦១៥ បើកបរ​ដោយ​ឈ្មោះ ហ៊ឹ​ម រតនា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស បាន​បើក​ម៉ូតូ​មក​ពីក្រោយ​រួច​ទះ​គ្នា​ប្រលែង​លេង ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ក្មេង​ប្រុស​ជិះ​កង់ និង​ក្មេង​ប្រុស​ជិះ​ម៉ូតូ​កំពុងតែជិះបណ្តើរ ​ប្រលែង​គ្នា​លេង​បណ្តើរស្រាប់តែ​ទាក់​ដៃចង្កូតគ្នា​ បណ្តាល​ឱ្យ​ដួល​កង់​ខ្ទាត​ចូល​ខាងស្តាំ ចំណែក​ម៉ូតូ​រេ​ចង្កូត​ទៅ​ខាងឆ្វេង ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​បែន​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ ចង្កូត​ស្តាំ PP 2451 បើកបរ​ដោយ ឈ្មោះ​រឿ​ន អ៊ុ​ន​តាក់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​បើកបរ​ស្រប​ទិស​គ្នា ក៏​បុក​ម៉ូតូ​នោះ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហើយសពជនរងគ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

រីឯ​ក្មេង​ប្រុស​ដែល​ជា​អ្នក​ជិះ​កង់​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ និង​រថយន្ត​ដែល​រង​ការ​ខូច​ស្រាល ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ។ ចំណែក​អ្នក​បើករថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន​តែ​ម្តង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ