ក្រឡេក​មក​មើល​រថយន្ត​ដែល Samsung បាន​ផលិត


រថយន្ត Renault Samsung Motors XM3 Inspire ប្រភេទ Concept កំពុង​តែ​បង្ហាញ​សម្រស់​នៅ​ក្នុង​កម្មវិធី​បង្ហាញ​រថយន្ត Seoul Motor Show ឆ្នាំ​២០១៩ ដែល​អ្នក​តាមដាន​រថយន្ត​កត់​សម្គាល់ថា មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ខ្លះ​ជាមួយនឹង​រថយន្ត Renault Arkana ដែល​ចេញ​លក់​ដំបូង​នៅ​កម្មវិធី Moscow International Auto Salon ក្នុង​ប្រទេស​រុ​ស្ស៊ី កាលពី​ខែសីហា​។

ម៉ូ​ដែល​នោះ​បាន​ដាក់​ស្លាក​ឡូ​ហ្គោ​របស់​ក្រុមហ៊ុន Renault នៅ​លើ​តួខ្លួន ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដាក់​ឱ្យ​ដំណើរការ​ផលិតកម្ម​ក្នុងអំឡុងពេល​ឆ្នាំ​នេះ ចាប់ផ្តើម​ពី​ប្រទេស​ដែល​ខ្លួន​បាន​ដាក់​បង្ហាញ​។

រថយន្ត​នេះ​ដែល​ជា​ប្រភេទ SUV របស់ Renault នឹង​ផលិត​ឡើង​សម្រាប់​តែ​ទីផ្សារ​កូរ៉េ​ខាងត្បូង ខណៈ​ដែល​រូបរាង​របស់​វា​អាច​នឹង​មានការ​ប្រែប្រួល ដោយសារ​តែ​វា​គ្រាន់តែ​ជា​ប្រភេទ Concept ប៉ុណ្ណោះ នា​ពេល​បច្ចុប្បន្ន​។

លោក Laurens Van den Acker អនុប្រធាន​ជាន់ខ្ពស់​នៃ​ផ្នែក​រចនា​សម្រាប់​ក្រុមហ៊ុន Renault បាន​លើក​ឡើង​ថា​៖«​រថយន្ត XM3 Inspire ដែល​ដាក់​បង្ហាញ​នៅ​ថ្ងៃនេះ​ដោយ Renault Samsung Motor មានការ​រចនា​តាម​បែប SUV កីឡា និង លាយ​គ្នា​ជាមួយនឹង​ប្រភេទ Sedan បែប​ប្រណិត​។

ដោយ​មាន​គោលដៅ​ច្បាស់លាស់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​អតិថិជន​របស់​យើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង យើង​បាន​ស្វែងរក​ការ​បង្កើត​រថយន្ត​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​លើ​ពិភពលោក ដែល​នឹង​សម្គាល់ការ​ផ្លាស់​ប្តូរ​ការ​រចនា​ពិត​របស់ Renault Samsung Motors»​។

បើ​ទោះបីជា​វា​មិនមែន​ជា​រថយន្ត​ដែល​មាន​លក្ខណៈ​ឆើតឆាយ​ខ្លាំង​ក៏​ដោយ គេ​ឃើញ​ថា​រថយន្ត​ប្រភេទ​បែប​នេះ (SUV កូនកាត់​ជាមួយនឹង Coupe) មានការ​ពេញ​និយម​ខ្លាំង ដោយ​សូ​ម្បី​តែ Porsche ក៏​បាន​ចេញ​ម៉ូត​របស់ Cayenne Coupe ដែរ ដែល​មាន​ផ្ទៃ​ខាងក្នុង​ចង្អៀត​បន្តិច ជាមួយនឹង​រូបរាង​ខាងក្រៅ​យ៉ាង​ស្អាត​។ បើ​ទោះបីជា​គេ​មិនឃើញ​មាន​លក់​រថយន្ត Renault នៅ​ក្នុង​ទីផ្សារ​អា​មេ​រិ​ក​ក៏​ដោយ ក៏​គេ​ឃើញ​ថា​ពួក​វា​មាន​រូបរាង​ស្រ​ដៀង​នឹង​រថយន្ត Nissan មួយ​ចំនួន​ផង​ដែរ​។

ខណៈ​ពេល​ដែល​មិន​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​នៅ​ខាងក្រៅ​ប្រទេស​កូរ៉េ​ខាងត្បូង ក្រុមហ៊ុន Samsung បាន​សហការ​ជាមួយ​ក្រុមហ៊ុន Renault នៅ​ក្នុង​ទសវត្សរ៍​ទី​៩០ ដើម្បី​ផលិត​រថយន្ត​ជា​ច្រើន​គ្រឿង ដែល​មាន​ស្លាក​សញ្ញា​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ៕

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ