ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone ឆ្នាំ ២០១៩ នឹង​មាន​ថ្ម​ធំ​ជាង​មុន

4 ឆ្នាំ មុន

យោង​តាម​សេចក្តីរាយការណ៍​ពីរ​ផ្សេង​គ្នា​ដែល​បាន​ចេញផ្សាយ​កាលពី​ខែកុម្ភៈ និង​មីនា អ្នកវិភាគ Ming-Chi Kuo បាន​បន្ត​គិត​ថា iPhone ថ្មី​ៗ​សម្រាប់​ឆ្នាំ ២០១៩​នេះ​នឹង​មាន​បច្ចេកវិទ្យា​បញ្ចូល​ថ្ម​ដោយ​ឥត​ខ្សែ​ថ្មី ឬ…

យោង​តាម​សេចក្តីរាយការណ៍​ពីរ​ផ្សេង​គ្នា​ដែល​បាន​ចេញផ្សាយ​កាលពី​ខែកុម្ភៈ និង​មីនា អ្នកវិភាគ Ming-Chi Kuo បាន​បន្ត​គិត​ថា iPhone ថ្មី​ៗ​សម្រាប់​ឆ្នាំ ២០១៩​នេះ​នឹង​មាន​បច្ចេកវិទ្យា​បញ្ចូល​ថ្ម​ដោយ​ឥត​ខ្សែ​ថ្មី ឬ Bilateral Wireless Charging ។

បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​ប្រើ​ក្នុង Huawei 20 Pro និង Samsung Galaxy S10 ដែល​អនុញ្ញាត​ឲ្យ​ទូរស័ព្ទ​ផ្តល់​ថាមពល​ដល់​ឧបករណ៍​ផ្សេង​ៗ​ដោយ​មិន​មាន​ខ្សែ​ត​ភ្ជាប់​ដោយ​គ្រាន់តែ​ដាក់​ឧបករណ៍​ទាំងនោះ​លើ​ទូរស័ព្ទ​ជា​ការ​ស្រេច​។

ព័ត៌មាន​ទាក់ទិន​នឹង​ល្បឿន​នៃ​ការ​បញ្ចូល​ថ្ម​មិន​ទាន់​បាន​លេចឡើង​ទេ ប៉ុន្តែ​អ្វី​ដែល​អាច​ទាញ​បាន​គឺ​ក្រុមហ៊ុន​ផ្តោត​សំខាន់​លើ​សមត្ថភាព​ក្នុង​ការ​បញ្ចូល​ថ្ម AirPod ថ្មី​របស់ Apple ក្នុង​ល្បឿន​លឿន​។ អ្នក​ប្រើប្រាស់ iPhone ក៏​ប្រហែលជា​អាច​ប្រើ​ទូរស័ព្ទ​របស់​ពួក​គេ​ដើម្បី​បញ្ចូល​ថ្ម Apple Watch បាន​ដែរ ។

ដើម្បី​អាច​ដើរតួ​នាទី​នេះ​បាន អ្នកវិភាគ​ខាងលើ​គិត​ថា Apple អាច​នឹង​ត្រូវ​ប្រើ​ថ្ម​ដែល​ធំ​ជាង​មុន​សម្រាប់ iPhone ថ្មី​ៗ​របស់​ពួក​គេ​។ iPhone XS ប្រើ​ថ្ម​ទំហំ​៣,១៧៤mAh ប៉ុន្តែ​អ្នកវិភាគ​ខាងលើ​គិត​ថា​ទូរស័ព្ទ​ក្រោយ​ៗ​អាច​នឹង​មាន​ថ្ម​ទំហំ​ប្រមាណ​ពី ៣,៤៩១mAh ទៅ ៣,៦៥០mAh​ ។ ក្រៅពី​ថ្ម​ទូរស័ព្ទ​ហើយ iPhone ថ្មី​ៗ​របស់ Apple ឆ្នាំ​នេះ​អាច​នឹង​មានការ​ផ្លាស់​ប្តូរ​ច្រើន​ក្នុង​ផ្នែក​ខាងក្រោយ​នៃ​ទូរស័ព្ទ​ ។

iPhone XI និង XI Max ត្រូវ​បាន​ឲ្យ​ដឹង​ថា​អាច​នឹង​មាន​កាមេរ៉ា​បី​ដែល​មាន​រូបរាង​ចម្លែក​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​កាមេរ៉ា​នេះ​អាច​នឹង​បង្កើន​គុណភាព​រូបភាព Portrait ហើយ​អាច​ប្រើប្រាស់ AR បាន​ងាយស្រួល​ជាង​មុន​ផង​ដែរ​។

iPhone ទាំង​ពីរ​នេះ​អាច​នឹង​មើលឃើញ​មាន​គែម​គម្លាត​ចន្លោះ​ស្គ្រី​ន​តូច​ស្តើង​ជាង​មុន និង​មានការ Upgrade បច្ចេកវិទ្យា Face ID ផង​ដែរ​។ iPhone XR សម្រាប់​ឆ្នាំ ២០១៩ អាច​នឹង​ទទួល​បានការ​ផ្លាស់​ប្តូរ​ស្រ​ដៀង​នេះ​ដែរ ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់​នៅឡើយ​ថា​វា​អាច​ធ្វើ​បាន​ឬទេ​ព្រោះតែ​វា​ប្រើ​ស្គ្រី​ន LCD ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ទៀត​ថា iPhone ឆ្នាំ ២០១៩ ទាំងអស់​អាច​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ខែកញ្ញា ស្រប​ពេល​ជាមួយនឹង Apple Watch Series 5 ថ្មី និង​ផលិតផល​ផ្សេង​ៗ​ទៀត ហើយនឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ចុងខែ​ដដែល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ