ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​រថយន្ត​ប្រភេទ​នេះ​ត្រូវប៉ាន់ តែ​ក្រុមហ៊ុន Lamborghini មិន​ផលិត​ឱ្យ​ច្រើន​ទេ

4 ឆ្នាំ មុន

បើ​ទោះបីជា​រថយន្ត Lamborghini Urus ទើបតែ​ដាក់​លក់​នៅ​ខែកក្កដា ឆ្នាំ​២០១៨ គេ​លក់​វា​បាន​ដល់​ទៅ ១៧៦១​គ្រឿង​ឯណោះ ដែល​ក្នុង​នោះ​មាន​ជិត​៥០០​គ្រឿង​នៅ​អា​មេ​រិ​ក​។ វា​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​ការ​លក់​របស់ Lamborghini…

បើ​ទោះបីជា​រថយន្ត Lamborghini Urus ទើបតែ​ដាក់​លក់​នៅ​ខែកក្កដា ឆ្នាំ​២០១៨ គេ​លក់​វា​បាន​ដល់​ទៅ ១៧៦១​គ្រឿង​ឯណោះ ដែល​ក្នុង​នោះ​មាន​ជិត​៥០០​គ្រឿង​នៅ​អា​មេ​រិ​ក​។ វា​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​ការ​លក់​របស់ Lamborghini នៅ​ឆ្នាំ​២០១៨ កើនឡើង​ដល់​ទៅ​៥១% ដែរ ដែល​ស្មើនឹង ៥៧៥០​គ្រឿង​។

ទោះជា​ជោគជ័យ​បែប​នេះ​ក៏​ដោយ គេ​ត្រូវ​តែ​រក្សា​វា​ឱ្យ​បាន​ស្ថិតស្ថេរ​តទៅ​ទៀត​។ លោក Foschini បាន​បន្ថែម​ថា​៖ «​យើង​មិន​ចង់​លក់​ចេញ​ឱ្យ​បាន​ច្រើន ចាល់​ពេញទី​ផ្សារ​នោះ​ទេ ដោយសារ​តែ​ពួក​យើង​ស្ថិត​នៅ​ក្នុង​លំដាប់​ប្រណិត ដែល​ទាមទារ​ឱ្យ​មាន​ចំនួន​កំណត់​ទៅ​តាម​តម្រូវការ​។ ខ្ញុំ​គិត​ថា ស្ថានភាព​នឹង​មាន​ភាព​ប្រសើរ​ជាង​នេះ​បន្តិច​។ នៅ​ពេល​នេះ យើង​នឹង​ធ្វើ​យ៉ាងណា ដើម្បី​រក្សា​តុល្យភាព​»​។

ជាង​៧០% នៃ​អ្នកទិញ​រថយន្ត Urus គឹ​ជា​អ្នក​មិន​ដែល​ទិញ Lamborghini ជិះ​សោះ​កាលពីមុន​។ វា​គឺជា​ការ​លូតលាស់​មួយ​យ៉ាង​ល្អ​របស់​ក្រុមហ៊ុន​នេះ ដែល​ទាមទារ​ឱ្យ​ពួក​គេ​តាមដាន​មើល​លើ​ការ​ផលិត​ប្រចាំឆ្នាំ​។ គេ​មិន​ចង់ឱ្យ​រថយន្ត​នេះ​ទៅ​ជា​រថយន្ត​សាមញ្ញ​ដែល​ស្រួល​ទិញ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ