ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​តែងតាំង​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​សេ​សាន

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលាស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​អភិបាលស្រុក ក្រោម​វត្តមាន​ជា​គណៈអធិបតី​លោក ម៉ុម…

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលាស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​អភិបាលស្រុក ក្រោម​វត្តមាន​ជា​គណៈអធិបតី​លោក ម៉ុម សា​រឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ឈឹ​ម រចនា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។

ក្នុង​ពិធី​នោះ​ផង​ដែរ ​ក៏មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ សមាជិក​សា​មា​ជិ​ការ​ក្រុមប្រឹក្សា​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ អភិបាល​អភិបាលរង​ក្រុង ស្រុក ប្រធាន​អនុប្រធាន​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ឃុំ មេឃុំ មន្ត្រី​សាលា ស្រុក អ្នកគ្រូ​លោកគ្រូ​សិស្សានុសិស្ស​ប្រជា ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ព្រមទាំង​អង្គការ​ដៃគូរ​ប្រមាណ​១៨០​នាក់​។

អនុក្រឹត្យ លេខ ៣៦៧ អន​ក្រ​.​ត​ត ស្តី​ពី​ការ​តែងតាំង​មន្ត្រីរាជការ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី ២៦ ខែមីនា ឆ្នាំ​២០១៩ ដែល​អាន​ដោយ លោក ចៅ មុន្នី​រ៉ា នាយក​រដ្ឋបាល​ខេត្តស្ទឹងត្រែង រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​តែងតាំង លោក សុវណ្ណ ពិ​សេដ្ឋ ឋានន្តរ​ស័​ក្កិ​វរមន្ត្រី ថ្នាក់​លេខ​២ អោយ​ចូល​កាន់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​សេ​សាន​។

អភិបាលស្រុក​សេ​សាន​ទើប​ប្រកាស​អោយ​ចូល​កាន់​តំណែង​ថ្មី លោក សុវណ្ណ ពិ​សេដ្ឋ បាន​ប្តេជ្ញា​គោរព និង​អនុវត្តន៍​តាម​កម្មវិធី​នយោបាយ និង​គោលនយោបាយ យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា គោរព និង​អនុវត្តន៍​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ជា​ធរមាន គោរព និង​ពង្រឹង​ការ​អនុវត្តន៍​គោលនយោ
បាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ពង្រឹង​ការ​ផ្តល់​សេវា​រដ្ឋបាល​សាធារណៈ និង​ផ្តល់​សេវា​សង្គម ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​រលូន និង​មាន​ប្រសិទ្ធិ​ភាព តម្លាភាព​ខ្ពស់ ដើម្បី​ចូលរួម​ចំណែក​លើ​កម្ពស់ ជីវភាព​រស់នៅ និង សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លទ្ធផល​ជា​វិជ្ជមាន គោរព និង​អនុវត្តន៍​តាម​គោលការណ៍ អភិក្រម នៃ​អភិ បាល​កិច្ច​ល្អ ដោយ​តម្កល់​ផលប្រយោជន៍ ប្រទេស​ជាតិ មាតុភូមិ និង​ប្រជាជន​ធំ​ជាង​អ្វី​ៗ​ទាំងអស់​ខិតខំ​យក​អស់​ស្មារតី​ទទួលខុសត្រូវ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​ខេត្ត ហើយ​ជា​ពិសេស​នោះ​គឺ ការ​ទទួលខុសត្រូវ អំពី​សុខទុក្ខ ប្រជាពលរដ្ឋ​ផ្ទាល់​តែ​ម្តង​។

នា​ឱកាស​នេះ​ដែរ លោក ម៉ុម សា​រឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ជំរុញ​អោយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុងស្រុក​សេ​សាន ត្រូវ​រួម​គ្នា​ជា​ធ្លុង​មួយ មាន​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង និង​សហការ​គ្នា​ដើម្បី​ជួយ​កិច្ច​ក្នុង​រដ្ឋបាល​ស្រុក​អោយ​សម្រេច​បាន​គ្រប់​ភារ កិច្ច​ដែល​ខេត្ត និង​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ​បាន​ប្រគល់​ជូន ជា​ពិសេស​ការ​យកចិត្តទុកដាក់​ដោះស្រាយ លើក​ស្ទួយ​កម្រិតជីវភាព ការងារ​សន្តិសុខ ការ​ផ្តល់​សេវា​សាធារណ​: ជូន​ប្រជាពលរដ្ឋ​អោយ​បាន​ល្អ​ប្រសើរ និង​បង្កើន​បរិយាកាស​ល្អ​សម្រាប់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​ដល់​គ្រប់​ទីកន្លែង ខិតខំ​អនុវត្ត​កំណែទំរង់រដ្ឋបាល​សាធារណ​:​តាម​បែប​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​។

បន្ទាប់​ពី​បញ្ចប់សេចក្តី​ប្រកាស​តែងតាំង​មុខ​តំណែង​ថ្មី លោក​អភិបាល​នៃ​គណៈ​អភិ បាល​ខេត្ត​បាន​ប្រគល់​ត្រា​រដ្ឋបាល​ស្រុក និង​អនុក្រឹត្យ​ប្រកាស​តែងតាំង​មន្ត្រីរាជការ​របស់​រាជរដ្ឋាភិបាល​ជូន​លោក សុវណ្ណ ពិ​សេដ្ឋ អភិបាល​និង​ប្រកាស​បិទ​កម្មវិធី​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ