ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! មិន​តិច​គីឡូ​ទេ​នេះ ម៉េច​ចឹ​ង​ទៅ​វិញ?

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បញ្ហា​ចំណីអាហារ និង​ទឹក​ភេសជ្ជៈ​នៅ​តាម​ទៅ​ផ្សារ និង​តូប​លក់ដូរ​តាម​ផ្ទះ គឺ​នៅ​តែ​ព្រួយបារម្ភ​ដោយ​ខ្វះ​ការ​យល់​ដឹង​របស់​អាជីវករ ហើយ​ខ្វះ​ការ​ត្រួតពិនិត្យ​ពេល​ឈ្មួញ​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខមាលភាព​ប្រជាពលរដ្ឋ​ដែល​យក​ទៅ​បរិភោគ ។ ដោយនៅ​ថ្ងៃ​ទី​០២…

ខេត្តស្វាយរៀង ៖ បញ្ហា​ចំណីអាហារ និង​ទឹក​ភេសជ្ជៈ​នៅ​តាម​ទៅ​ផ្សារ និង​តូប​លក់ដូរ​តាម​ផ្ទះ គឺ​នៅ​តែ​ព្រួយបារម្ភ​ដោយ​ខ្វះ​ការ​យល់​ដឹង​របស់​អាជីវករ ហើយ​ខ្វះ​ការ​ត្រួតពិនិត្យ​ពេល​ឈ្មួញ​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខមាលភាព​ប្រជាពលរដ្ឋ​ដែល​យក​ទៅ​បរិភោគ ។ ដោយនៅ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៩​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក​ផឹង​និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​សហការ​ជាមួយ​មន្ទី​ពាណិជ្ជ​ខេត្ត និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​ដូន​ស​ស្រុក ស្វាយ​ជ្រុំ រក​ឃើញ​ទំនិញ​ខូចគុណភាព​ចំនួន​២៥០​គីឡូក្រាម ។

បើ​តាម​លោក​ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ការងារ​ចុះ​ត្រួតពិនិត្យ​មន្ត្រី​ជំនាញ​យើង​បាន​ពិនិត្យ​ទំនិញ​វេច​ខ្ចប់​ស្រាប់ ដើម្បី​រក​ភាព​មិន​អនុលោម​នៅ​លើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​នៅ​ផ្សារ​ដូន​ស និង​តាម​គេហដ្ឋាន​តាំង​លក់ទំនិញ និង​តាម​ម៉ាត​មួយ​ចំនួន ស្ថិត​នៅ​ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង រក​ឃើញ​ទំនិញ​ខូចគុណភាព​ចំនួន​២៥០​គីឡូក្រាម ។

លោក​ផឹង និល បាន​បញ្ជាក់​ថា ជា​លទ្ធផល​ក្រោយ​ការ​ចុះ​អនុវត្ត​ការងារ​មន្ត្រី​ជំនាញ​រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មាន​ដូច​ជា ស្ករ​គ្រាប់​ចំនួន​១៥​កំប៉ុង ស្ពៃ​កំប៉ុង​០៦​កំប៉ុង ទឹកដោះគោ​ខាប់​៦​កំប៉ុង ត្រីខ​០៧​កំប៉ុង និង​មាន​ផ្សេង​ៗ​ទៀត សរុប​រួម​ស្មើ​២៥០​គីឡូក្រាម ។

ក្រោយ​ពី​ត្រួតពិនិត្យ​រួច​មក​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​យក​មក​រក្សា​ទុក​នៅ​សាខា​កាំកុងត្រូល​ខេត្ត ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល​ផង​ដែរ ។ ចំពោះ​មហាជន​បាន​លើក​ឡើង​ថា ចំណីអាហា​ទឹក​ភេសជ្ជៈ ខូចគុណភាព និង​ហួស​កាលកំណត់​អ្នក​លក់ដូរ​នៅ​តែ​ដាក់​តាំង​លក់​ឲ្យ​អតិថិជន​បរិភោគ ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ មន្ត្រី​ជំនាញ​គួរតែ​ចាប់​ផាកពិន័យ​ដល់​អ្នក​លក់ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ទាំងនេះ ដើម្បី​ឲ្យ​រា​ង្គ​ចាល​កុំ​ឲ្យ​បន្ត​លក់ទំនិញ​ខូចគុណភាព​ទៀត ពីព្រោះ​អ្នក​បរិភោគ​មាន​ជំនឿ​លើ​អ្នកលក់​ហើយ ជា​ពិសេស​ក្ម​ង និង​មនុស្ស​ចាស់ គាត់​មិន​បានដឹង​ពី​ទំនិញ​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​នោះ​ទេ ដោយ​មនុស្ស​ចាស់​នៅ​ជនបទ​មួយ​ចំនួន​គាត់​សូវ​ចេះអក្សរ​ដូច្នេះ​អ្នកលក់​ត្រូវ​តែ​លក់ទំនិញ​ល្អ​មិន​លើស​កាលបរិច្ឆេទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ