ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ជួយ​ធ្វើ​ឱ្យ​សុខភាព​សុដន់​ល្អ

5 ឆ្នាំ មុន

អាហារ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​សុខភាព​សុដន់​អ្នក​ល្អ ។ 1.​​អ្នក​គួរតែ​ញ៉ាំ​ទឹកដោះគោ និង​ផលិត ផល​ដែល​ធ្វើ​ឲ្យ​ទឹកដោះគោ​ឲ្យ​បាន​ច្រើន ព្រោះ​ក្នុង​នោះ​សម្បូរ​ប្រូតេអ៊ីន និង​កាល់ស្យូម​ច្រើន ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​ចៀស​ពី​មហារីក​សុដន់​អ្នក​បាន​យ៉ាង​ងាយ ។ 2.​ពពួក​ត្រី…

អាហារ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​សុខភាព​សុដន់​អ្នក​ល្អ ។

1.​​អ្នក​គួរតែ​ញ៉ាំ​ទឹកដោះគោ និង​ផលិត ផល​ដែល​ធ្វើ​ឲ្យ​ទឹកដោះគោ​ឲ្យ​បាន​ច្រើន ព្រោះ​ក្នុង​នោះ​សម្បូរ​ប្រូតេអ៊ីន និង​កាល់ស្យូម​ច្រើន ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​ចៀស​ពី​មហារីក​សុដន់​អ្នក​បាន​យ៉ាង​ងាយ ។

2.​ពពួក​ត្រី និង​គ្រឿង​សមុទ្រ​ក៏​អ្នក​គួរតែ​ញ៉ាំ​ច្រើន​ដែរ ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​សុដន់​អ្នក​មិន​ងាយ​កើត​ជំងឺ ផ្សេង​ៗ​ឡើយ ដោយ​អាច​ចៀស​បាន​ច្រើន​តែ​ម្តង​។

3.​ត្រចៀកកណ្តុរ ផ្កាថ្ម និង​ផ្សិតចំបើង អ្នក​គួរតែ​ពិសា ព្រោះ​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក ដោយ​ធ្វើ​ឲ្យ​កោសិកា​មហារីក​មិន​ងាយ​កើត​មាន​ក្នុង​សារពាង្គកាយ​អ្នក​ឡើយ ។

4.​សណ្តែកសៀង ក៏​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​ការពារ​សុដន់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​ដែរ ។ ដូចនេះ​អ្នក​គួរតែ​បរិភោគ​អាហា​ទាំងនេះ ដើម្បី​ការពារ​សុដន់​អ្នក​ឲ្យ​ចៀស​ឆ្ងាយ​ពី​ជំងឺ​នានា (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ