ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តក្តៅគេបន្ទោសពេក…ដុតខ្លួនឯង​រំសាយ​​អារម្មណ៍​គ្រប់គ្នា

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ខ្មែរ​កាត់​ឡាវ​ម្នាក់​​ ដែល​ញៀន​ស្រា​ខ្លាំង​រហូត​វង្វេងស្មារតី ពេល​ផឹកស្រា​ស្រវឹង​ក៏​បាន​យក​សាំង​ចាក់​ដុត​ខ្លួនឯង​ទាំង​រស់​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១ ខែ​មេសា​កន្លង​ទៅ វេលា​ម៉ោង​២​និង​៤៥​រសៀល នៅ​ភូមិ​កា​ឡាន់…

ខេត្តរតនគិរី ៖ បុរស​ខ្មែរ​កាត់​ឡាវ​ម្នាក់​​ ដែល​ញៀន​ស្រា​ខ្លាំង​រហូត​វង្វេងស្មារតី ពេល​ផឹកស្រា​ស្រវឹង​ក៏​បាន​យក​សាំង​ចាក់​ដុត​ខ្លួនឯង​ទាំង​រស់​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១ ខែ​មេសា​កន្លង​ទៅ វេលា​ម៉ោង​២​និង​៤៥​រសៀល នៅ​ភូមិ​កា​ឡាន់ ឃុំ​វើ​ន​សៃ ស្រុក​វើ​ន​សៃ ។បុរស​រូប​នេះ​ឈ្មោះ ផ្លា ប៉ាន អាយុ​២៧​ឆ្នាំ ជា​កសិករ រស់នៅ​ក្នុងភូមិ-ឃុំខាងលើ ។

បើ​តាម​បងប្អូន​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ថា ការ​ចាក់​សាំង​ដុត​ខ្លួន​នេះ​ គ្មាន​រឿង​អ្វី​វែង​ឆ្ងាយទេ គឺ​មក​ពី​ការ​ផឹកស្រា​ស្រវឹង​អួទីនួ​មិន​ដែល​លស់​ថ្ងៃ​ទេ ទោះបី​ប្រពន្ធ​និង​ឪពុក​ម្ដាយ​រួម​ទាំង​សាច់ញាតិ​ណែនាំ​ជា​ញឹកញាប់​យ៉ាងណា​ក៏​គ្មាន​បាន​លទ្ធផល​អ្វី​ដែរ និយាយ​ឱ្យ​ចំ​ទៅ​គឺ​ប្រមឹក​ស្រា​ទៅ​ហើយ​រហូត​វង្វេង​ស្មារ
តី ។

ជាក់ស្ដែង នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ គេ​បាន​ផឹកស្រា​បៀរ​ផង​​និង​ស្រាថ្នាំ​ផង រហូត​ដល់​ស្រវឹង​បាត់បង់​ស្មារតី លុះ​ត្រូវ​បងប្អូន​ស្ដីបន្ទោស​គ្រប់​ៗ​គ្នា ក៏​ខឹង​ដើ​ទៅ​ទិញ​សាំង​១​លី​ត្រ មក​ចាក់​ស្រោច​ខ្លួន​រួច​យក​ដែកកេះ​ឆួល​ដុត​​ខ្លួនឯង​ឆេះ​អស់​ខោអាវ រលាក​ដល់​សាច់ បណ្ដាល​ឱ្យ​របួស​យ៉ាង​ធ្ងន់​តែ​មិន​ស្លាប់​បាត់បង់​ជីវិត​ទេ ។ ភ្លាម​ៗ​បងប្អូន​ឃើញ​ទាន់ ក៏​ដងទឹក​ជួយ​ជះ​ពន្លត់​ទាន់​និង​ដឹក​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក ។

សម្រាប់​ការ​ឆេះ​ខ្លួន​នេះ បើ​ឆេះ​ខ្លាំង​រហូត​ដល់​៧០​ទៅ​៨០% មិន​អាច​ជួយ​ជីវិត​បាន​ទេ មុន​នឹង​ក្រោយ​គង់តែ​ស្លាប់ តែ​ការ​ឆេះ​នេះ​ត្រឹម​សាំង​១​លី​ត្រ​ហើយ​មានការ​ជួយ​ពន្លត់​ទាន់ គឺ​បាន​ត្រឹម​របួស​ប៉ុណ្ណោះ តែ​ក៏​ធ្ងន់​ដែរ​ព្រោះ​រលាក​សាច់​ទាំង​ដុំ​ៗ​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ