ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ធ្វើ​​បន្ទប់ទឹក​​ឱ្យ​សត្វ​គោ​…ដើម្បីបរិស្ថាន

4 ឆ្នាំ មុន

​តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា អ្នក​បង្កើត​ថ្មី​ជនជាតិ​ហូ​ឡង់​ និង​អ្នកជំនួញ Henk Hanskamp បាន​បង្កើត​ជា​បន្ទប់ទឹក​ ដែល​អាច​ផ្ទុក​ទឹកនោម​របស់​សត្វ​គោ​ បាន​ពី…

​តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា អ្នក​បង្កើត​ថ្មី​ជនជាតិ​ហូ​ឡង់​ និង​អ្នកជំនួញ Henk Hanskamp បាន​បង្កើត​ជា​បន្ទប់ទឹក​ ដែល​អាច​ផ្ទុក​ទឹកនោម​របស់​សត្វ​គោ​ បាន​ពី 15លី​ត្រ​ទៅ 20​លី​ត្រ​ដែល​ជា​ចំនួន​ទឹកនោមគោ​នោម​ជា​រៀងរាល់ថ្ងៃ​ ។

គោ​មិន​ត្រូវ​បាន​គេ​ចាត់ទុកជា​សត្វ​ដែល​មាន​ភាព​វ័យឆ្លាត​នោះ​ទេ​។ តែ​លោក Hanskamp បាន​អះអាង​ថា​សត្វ​គោ​អាច​យក​ទៅ​បង្ហាត់​ឲ្យ​ដឹង​កន្លែង​បន្ទោបង់​បាន​ ។ ហេតុ​ដូចនេះ​ហើយ ​បានជា​លោក​បង្កើត​ជា​បង្គន់​សម្រាប់​សត្វ​គោ​នោម​ ។ ម្យ៉ាងទៀត​ លោក​ធ្វើ​ដូចនេះ​ដើម្បី​ជួយ​ដល់​បរិស្ថាន​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ឧស្ម័ន​អាម៉ូញ៉ាក់​ចេញ​មក​ក្រៅ​។

បង្គន់​នោះ ​អាច​ដំណើរការ​ទៅ​បាន​នៅ​ពេល​ដែល​សត្វ​គោ​ទៅ​ក្រោល​របស់​វា​ដើម្បី​ស៊ី​ចំណី​។ បង្គន់​ក៏​ចាប់​ផ្ដើម​​ធ្វើការ ដោយ​ភ្ញោ​ច​អោយ​មានការ​បញ្ចេញ​ទឹកនោម ​។

លោក​បាន​អះអាង​ថា​ការ​ធ្វើ​ដូចនេះ ​គឺ​អាច​ជួយ​ធ្វើ​ឱ្យ​ក្រោលគោ​មាន​ភាព​ស្អាត ក៏​ដូច​ជា​ជួយ​ដល់​បរិស្ថាន​មិន​ឱ្យ​មាន​សម្បូរ​សារជាតិ​អា​ម៉ូ​ញាក់​ ។ ម្យ៉ាងវិញទៀត​ទឹកនោម​របស់​សត្វ​គោ​អាច​យក​ទៅ​ធ្វើ​ជី​ដាក់​ដំណាំ​បាន​។

ពិតជា​គិតគូរ​ដល់​បរិស្ថាន​មែន ​!

អត្ថបទសរសេរ ដោយ