ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​បង្គោល​ភ្លើង​ដួល​រលំ​លើ​មិនដឹង​ថា​យ៉ាងណា​ហើយ​ទេ​!(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាន​ពុក​ផុយ​គល់​បាន​រលំ​ដួល បណ្តាល​ឲ្យ​ត្រូវ​អ្នកដំណើរ​ម្នាក់​រង​របួស ដែល​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៩​នេះ នៅ​តាម​វិ​ថី​ព្រះ​មុន្នី​រេ​ត ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាន​ពុក​ផុយ​គល់​បាន​រលំ​ដួល បណ្តាល​ឲ្យ​ត្រូវ​អ្នកដំណើរ​ម្នាក់​រង​របួស ដែល​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៩​នេះ នៅ​តាម​វិ​ថី​ព្រះ​មុន្នី​រេ​ត ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បុរស​ម្នាក់​ដែល​រង​របួស​ខាងលើ​មានឈ្មោះ ហង់ គិរី អាយុ​៣០​ឆ្នាំ មុខរបរ​ជា​អ្នកលក់ និង​ចែកចាយ​ផលិតផល​ស្ករ​គ្រាប់ ហើយ​មាន​លំនៅ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ។

មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខាងលើ ហើយ​ជិះ​ម៉ូតូ​សង់ ពណ៌​ក្រហម ។ បន្ទាប់​ពី​កើតហេតុ​ក៏​មាន​អង្គភាព​ភី​ភី​ឌី មក​ដល់​ដែរ ដែល​ជា​អ្នក​មើលថែ​រទាំ​បង្គោល​ភ្លើង​រាជធានី​ភ្នំពេញ ក៏​បាន​មើល​រួចរាល់ និង​បាន​អះអាង​ថា មិនដឹង​ខាង​ណា​ទទួលខុសត្រូវ​ទេ ចាំ​គាត់​សួរ​ថ្នាក់លើ​សិន ប៉ុន្តែ​កន្លង​មក​អង្គភាព​ខាងលើ​បាន​មើលថែ​បង្គោល​ភ្លើង​របស់​រាជធានី​ភ្នំពេញ​ហ្នឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ