ខេត្តរតនៈគិរី ៖ បុរសខ្មែរកាត់ឡាវញៀនស្រាខ្លាំងពេកផឹកស្រាស្រវឹងចាក់សាំងដុតខ្លួនឯងទាំងរស់បណ្ដាលអោយរងរបួសធ្ងន់ករណីនេះបានកើតឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២និង៤៥នាទីរសៀល ស្ថិតនៅភូមិការឡាន់ ឃុំវើនសៃ ស្រុកវើនសៃ ។
ជនរងគ្រោះមានឈ្មោះ ផ្លា ប៉ាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរកាត់ឡាវ មានមុខរបកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
បើតាមសេចក្ដីរាយការពីបងប្អូនជនរងគ្រោះបានរៀបរាបប្រាប់សមត្ថកិច្ចមូលដ្ឋានថា រឿងខាងលើគ្មានរឿងអ្វីវែងឆ្ងាយទេ គឺមូលហេតុតែមួយគត់ជនរងគ្រោះពូកែខាងផឹកស្រាគ្រប់ប្រភេទមិនដែលលស់ថ្ងៃទេ (ផឹករាល់ថ្ងៃតែម្ដង) ទោះបីប្រពន្ធ និងពុកម្ដាយរួមទាំងសាច់ញាតិណែនាំជាញឹកញាប់យ៉ាងណា ក៏គ្មានបានលទ្ធិផលទេ និយាយអោយចំទៅគឺនៅផឹកដដែល ។
ហើយជាក់ស្ដែងនៅថ្ងៃកើតហេតុខាងលើនេះជនរងគ្រោះបានផឹកស្រាបៀរផង និងស្រាថ្នាំផងរហូតដល់ស្រវឹងបាត់បង់ស្មារតីត្រូវបងប្អូនស្ដីបន្ទោសគ្រប់ៗគ្នា ទើបបុរសរងគ្រោះខឹងបានដើរទៅទិញសាំងចំនួន1លីត្រចាក់ស្រោចខ្លួនឯងយកដែកកេះបញ្ឆេះដុតខ្លួនឯងឆេះខោអាវ និងរាលដាលសាច់បណ្ដាលអោយរងបួសយ៉ាងធ្ងន់ធ្ងរ ។
សំណាងហើយត្រូវបានបងប្អូនឃើញទាន់យកទឹកជួយពន្លត់ទាន់វេលា ហើយបច្ចុប្បន្នជនរងគ្រោះត្រូវបានបងប្អូនយកមកព្យាបាលនៅមណ្ឌលសុខភាពស្រុកវើនៃបានរួចពីសេចក្ដីស្លាប់ហើយ ៕
ចែករំលែកព័តមាននេះ