ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ខ្លួនឯង​ធ្វើបាប​ខ្លួនឯង ! តម្លៃ​អគ្គិសនី​ឡើងថ្លៃ​ប្រល័យ​វិស័យ​គ្រឿង​សមុទ្រ​ឱ្យ​ដាំ​ក្បាល​ចុះ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម​៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រ៍ នេះ​ថា កំណើន​ការ​ចំណាយ​ផលិតកម្ម​កំពុង​តែ​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​របស់​ផលិតផល​គ្រឿង​សមុទ្រ​វៀតណាម ។ ការ​ចំណាយ​ទាំងនោះ​រួម​មានការ​ចំណាយ​លើ​ចំណី…

ប្រទេស​វៀតណាម​៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រ៍ នេះ​ថា កំណើន​ការ​ចំណាយ​ផលិតកម្ម​កំពុង​តែ​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​របស់​ផលិតផល​គ្រឿង​សមុទ្រ​វៀតណាម ។ ការ​ចំណាយ​ទាំងនោះ​រួម​មានការ​ចំណាយ​លើ​ចំណី គ្រឿង​សម្ភារ​អគ្គិសនី និង​ពលកម្ម​ផង​ដែរ ។

លោក Duong Nghia Quoc ដែល​ជា​ប្រធាន​សមាគម​ន៍ Viet Nam Pangasius Association បាន​និយាយ​ថា កំណើន​តម្លៃ​អគ្គិសនី​បាន​បង្ក​ឲ្យ​អ្នក​ផលិត​គ្រឿង​សមុទ្រ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង ព្រោះ​កំណើន​ការ​ចំណាយ​នឹង​ប៉ះពាល់​ដល់​ទិន្នផល និង​តម្លៃ​លក់​ផង​ដែរ ។ យោង​ទៅ​តាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា តម្លៃ​អគ្គិសនី​ជា​មធ្យម​បាន​កើនឡើង ៨.៣៦%​កាលពី​ថ្ងៃ​ពុធ មុន ។

លោក​បាន​បន្ត​ថា ទូរ​ទឹកកក និង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​នៅ​តាម​រោងចក្រ​កែ​ច្នៃ​គ្រឿង​សមុទ្រ​ជា​ពិសេស​រោងចក្រ​ដែល​កែ​ច្នៃ​គ្រឿង​សមុទ្រ​សម្រាប់​ការ​នាំ​ចេញ​ស្មើ​ប្រមាណ​៨៥%​នៃ​ការ​ប្រើប្រាស់​អគ្គិសនី​សរុប ។ វិស័យ​នេះ​បាន​ស្នើ​ឲ្យ​វិស័យ​អគ្គិសនី​ពិចារណា និង​ចេញ​គោលនយោ​បាយ​សមរម្យ​ដើម្បី​បង្កើត​ស្ថាន​ការ​ល្អ​សម្រាប់​ផលិតកម្ម ជា​ពិសេស​ក្នុង​វិស័យ​កសិកម្ម និង​នេសាទ ។

លោក​បាន​បន្ត​ថា តម្លៃ​អគ្គិសនី​គួរតែ​ត្រូវ​បាន​បង្កើន​យោង​តាម​ការ​គ្រោងទុក​ដោយ​កើន​ជាដំបូង​ប្រមាណ​ពី​៣​ទៅ​៤% ខណៈ​ដែល​រដ្ឋាភិបាល​គួរតែ​ផ្តល់​ប្រាក់​កម្ចី​ដល់​អាជីវកម្ម​ដើម្បី​ប្តូរ​ឧបករណ៍​ចាស់​ៗ​ចេញ ព្រមទាំង​លើក​ស្ទួយ​ការ​ប្រើប្រាស់​ប្រភព​ថាមពលបៃតង​ផង​ដែរ ។

អាជីវកម្ម​ជា​ច្រើន​ចង់​ប្រើប្រាស់​ថាមពលបៃតង ប៉ុ​ន្ត​ឬ​សម្រាប់​រោងចក្រ​ធំ​ៗ ការ​ចំណាយ​លើ​ការ​វិនិយោគ​នេះ​អាច​នឹង​ស្មើ​ប្រមាណ ៤៣​ម៉ឺន ទៅ ១.២​លាន​ដុល្លារ​ឯណោះ​។ លើស​ពី​នេះ​ទៅ​ទៀត អាជីវកម្ម​ក៏​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ស្រាប់​ទៅ​ហើយ​។

លោក Quoc បាន​បន្ថែម​ថា អាជីវកម្ម​នឹង​ត្រូវ​បង្កើន​តម្លៃ​ផលិតផល​ព្រោះតែ​ការ​ចំណាយ​កើនឡើង​។ ប្រសិនបើ​តម្រូវការ​ត្រី​ក្នុង​ប្រទេស​មាន​កម្រិត​ទាប​ទៀត​នោះ ផលិតផល​នឹង​ត្រូវការ​ស្តុក​ទុក​យូរ ហើយ​តម្លៃ​លក់​នឹង​បន្ត​កើនឡើង​ព្រោះតែ​ក្រុមហ៊ុន​ត្រូវ​ចំណាយ​លើ​ថ្លៃ​ឃ្លាំងទំនិញ​កាន់​តែ​ច្រើន​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ