ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ព្រៃ​ចម្ការ​ទាំង​២​នាក់​ឪពុក​និង​កូន ចុង​ក្រោយ​បាត់បង់​ឪពុក​គួរ​ឱ្យ​សង្វេគ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ឪពុក​និង​កូនប្រុស​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​កាត់​ដើមឈើ​ក្នុង​ព្រៃ​ចំការ​របស់​ខ្លួន​ បណ្តាល​ឱ្យ​ដើមឈើ​រលំ​សង្កត់​ស្លាប់​ឪពុក​យ៉ាង​អាណោច​អា​ធ​ម័​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​កូនប្រុស​រង​របួសធ្ងន់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ ក្នុង​ចំការ​របស់​ជន​រង​គ្រោះ…

ខេត្ត​រតនគីរី ៖ ឪពុក​និង​កូនប្រុស​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​កាត់​ដើមឈើ​ក្នុង​ព្រៃ​ចំការ​របស់​ខ្លួន​ បណ្តាល​ឱ្យ​ដើមឈើ​រលំ​សង្កត់​ស្លាប់​ឪពុក​យ៉ាង​អាណោច​អា​ធ​ម័​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​កូនប្រុស​រង​របួសធ្ងន់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ ក្នុង​ចំការ​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​ប៉ា​ជន់ ឃុំ​ឯកភាព ស្រុក​អូ​ជុំ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ឪពុក​ឈ្មោះ​យ៉ូ​ត ប៉ូ​ញ អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ដើម​ភាគី​តិច​ទំពួន មុខរបរ​កសិករ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​ជន​រង​គ្រោះ​ត្រូវជា​កូន​ឈ្មោះ​ឡេ​ង ភី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជនជាតិ​ដើម​ភា​គិ​តិច​ទំពួន បាន​រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ឈ្មោះ​ឡេ​ង ភី ត្រូវជា​កូន ដែល​បានឃើញ​ហេតុ​ការ​ផ្ទាល់​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​ឪពុក​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ចម្ការ ហើយ​ឪពុក​របស់​គាត់​បាន​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​កាត់​ដើមឈើ​ដួល​អស់​៣​ទៅ​៤​ដើម ហើយ​បន្ត​ទៅ​កាត់​ដើមឈើ​ធំ​មួយ​ដើម​ទៀត ពេល​ឪពុក​របស់​គាត់​កំពុង​តែ​កាត់​ជិត​ដាច់​ទៅ​ហើយ ស្រាប់តែ​ដើមឈើ​ធំ​នោះ​រលំ​សង្កត់​ចំ​ក បណ្ដាល​អោយ​ឪពុក​របស់​គាត់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ចំណែក​គាត់​បាន​រង​របួសធ្ងន់​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​សព​ជន​រង​គ្រោះ​ដល់​កន្លេង​កើតហេតុ ជា​លទ្ធផល​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ដើមឈើ​រលំ​សង្កត់ពីលើ​ប្រាកដ​មែន គ្មាន​រឿង​ឃាតកម្ម​កើតឡើង​នោះ​ទេ ។

បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ