ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតជាកម្មករកម្សត់ទៅហើយ…បែរមក​គ្រោះ​ប៊ិះអស់ជីវិតទៀត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្មករ​សំណង់​២​នាក់បាន​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ ខណៈកំពុង​ធ្វើ​សំណង់​ក្នុង​ការដ្ឋាន​អគារ​មួយ​កន្លែង​ នៅ​កាច់ជ្រុង​ផ្លូវបែក​ជា​បួន ចូល​ទៅ​វត្ត​ត្រើយ​កោះ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​​អណ្តូង​ខ្មែរ ក្រុង​កំពត ។…

ខេត្តកំពត ៖ កម្មករ​សំណង់​២​នាក់បាន​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ ខណៈកំពុង​ធ្វើ​សំណង់​ក្នុង​ការដ្ឋាន​អគារ​មួយ​កន្លែង​ នៅ​កាច់ជ្រុង​ផ្លូវបែក​ជា​បួន ចូល​ទៅ​វត្ត​ត្រើយ​កោះ ស្ថិត​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​​អណ្តូង​ខ្មែរ ក្រុង​កំពត ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា​។

ប្រភព​ជា​ច្រើន​បាន​រិះគន់​ទៅ​លើ​ម្ចាស់​សំណង់​អគារ និង​មន្ត្រីរ​មន្ទីរ​ជំនាញ​ក្រុង​កំពត​ថា សំណង់​អគារ​ដែល​ឆក់​កម្មករ​នេះ គឺ​បណ្តាល​មក​ពី​ការ​សាងសង់​រំលោភ​លើ​ចំណី​ផ្លូវ ដែល​សំណង់​នេះ​ជាប់​កៀក​នឹង​ខ្សែភ្លើង​ស្រាត​គឺ​ប្រមាណ​កន្លះ​ម៉ែត្រ​ពី​ជញ្ជាំង​អគារ លុះ​ពេល​កម្មករ​លើក​ដែក​រន្ទា​នៅ​ជិត​ខ្សែភ្លើង ក៏​បណ្តាល​ឲ្យ​ចរន្តអគ្គិសនី​ស្រូប​ឆក់​តែ​ម្តង ។

ប្រភព​ដដែល​លើក​ឡើង​ទៀត​ថា សំណង់​នេះ​បើ​តាម​ច្បាប់​សាងសង់​គឺ​មិន​អាច​អនុញ្ញាត​ឲ្យ​សាងសង់​រំលោភ​​ចំណី​ផ្លូវ​ដូច្នេះ​ទេ ប៉ុន្តែ​ការសាងសង់​សំណង់​ខាងលើ​នេះ​ទៅ​បាន គេ​មានការ​សង្ស័យ​ថា​មន្ត្រី​ជំនាញ​បិទ​ភ្នែក​ជាមួយ​ម្ចាស់​សំណង់ ទើប​បានជា​ហ៊ាន​សង់​កៀក​នឹង​ខ្សែភ្លើង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​កម្មករ​សំណង់​បែប​នេះ ។

ជុំវិញ​ហេតុការណ៍​ខាងលើ កោះសន្តិភាព​បាន​ភ្ជាប់​ទូរ​សព្ទ័​ទៅ​លោក ផូ បូ​រ៉ា ប្រធាន​សំណង់​ក្រុង​កំពត ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​សំណង់​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ហើយ​ក៏​មាន​អ្នក​ចុច​ថា​ជាប់រវល់ ។ ជាមួយ​គ្នា​នេះ ភ្នាក់ងារ​យើង​បាន​ភ្ជាប់​ទូរ​សព្ទ័​ទៅ​លោក លាង រឿ​ន​សុ​ទ្ធី អភិបាលក្រុង​កំពត​ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​សំណង់ខាង​លើ​ដែរ និង​ត្រូវ​បាន​លោក​ប្រាប់​ថា សំណង់​ភាគច្រើន​នៅ​ក្នុង​ក្រុង​កំពត​សុទ្ធតែ​មានច្បាប់​ទាំងអស់ ។

ប៉ុន្តែ​សំណង់​អគារ​ដែល​កំពុង​សង់​នៅ​ចំណុច​កើតហេតុ ដែល​មតិ​មួយ​ចំនួន​សង្ស័យ​ថា​សំណង់​នោះ​សង់​រំលោភ​ចំណី​ផ្លូវ​នេះ លោក​ពុំ​ទាន់​បានដឹង​ថា​តើ​មានច្បាប់​ឬ​មិន​មានច្បាប់​នោះ​ទេ ពីព្រោះ​លោក​ពុំ​ទាន់​បាន​សួរ​ទៅ​មន្ត្រី​ជំនាញ​នៅឡើយ ។ កម្មករ​រង​គ្រោះ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ទាំង​២នាក់​នេះ ម្នាក់​ឈ្មោះ អុ​ន អាត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ធា ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទាំង​២​នាក់​មានស្រុក​កំណើត​នៅ​ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គេ​បាន​ដោះ​រន្ទា​ដែក​នៅ​ជញ្ជាំង​ដែល​បូក​ហើយ ។ នៅ​ពេល​ខ្លួន​កំពុង​កាន់​ដែក​ផ្តេក​ដើម្បី​រៀប​ដំឡើង​រន្ទា​នៅ​ជញ្ជាំង​ម្ខាង​ទៀត ប៉ុន្តែ​មិន​ទាន់​បាន​រៀប​ផង គ្រាន់តែ​ផ្តេក​រន្ទា​ក៏​ប៉ះ​នឹង​ខ្សែភ្លើង​ស្រាត​បី​សរសៃ​នៅ​ក្បែរ​ជញ្ជាំង​នោះ បណ្តាល​ឲ្យ​ឆក់​ធ្លាក់​មក​ទើរ​នឹង​ស្បៃ​ដែល​បាំង​ការដ្ឋាន​សំណង់​ទាំង​ពីរ​នាក់​តែ​ម្តង ។

ភ្លាម​ៗនោះ​មាន​អ្នកដំណើរ​និង​ប្រជាពលរដ្ឋ​ឃើញ ក៏​រាយការណ៍​ទៅ​ខាង​អង្គភាព​អគ្គិសនី​ឲ្យ​បិទ​ប្រព័ន្ធ​ភ្លើង​នៅ​ចំណុច​ខាងលើ ទើប​មួយ​ម៉ោង​ក្រោយមក មាន​បុគ្គលិក​អគ្គិសនី​យក​រថយន្ត​មាន​ដងសន្ទូច​មក​ជួយ​ទ្រ​ពីក្រោម​ស្បៃ រួច​កម្មករ​និង​បុគ្គលិក​អគ្គិសនី​ជួយ​លើក​ឡើង​ចូល​ទៅ​ក្នុង​អគារ​ហើយ​គ្រាហ៍​ចុះ​ពីលើ​អគារ​មក​ដាក់​ក្នុង​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ចំណែក​ក្រុម​គ្រូពេទ្យ​ដែល​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​និយាយ​ថា ជន​រង​គ្រោះ​អាច​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ហើយ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​កំពុង​យក​ចិត្តទុក​ដាក់​​ពិនិត្យ​ឈាម​និង​ដាក់​សេរ៉ូម​ដើម្បី​ជួយ​សង្គ្រោះ​បឋម​សិន ។

អត្ថបទសរសេរ ដោយ