ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូ​ណា​ល់ ត្រាំ គំរាម​បិទ​ព្រំប្រទល់​ខាងត្បូង​ប្រទេស​ធ្វើ​ឱ្យ​កក្រើក​រញ្ជួយ​អស់​សហរដ្ឋអាមេរិក

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន AP បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ មេ​សា នេះ​ថា ការ​គំរាមកំហែង​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ…

សហរដ្ឋអាមេរិក ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន AP បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ មេ​សា នេះ​ថា ការ​គំរាមកំហែង​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ការ​បិទ​ព្រំប្រទល់​ខាងត្បូង​របស់​ប្រទេស​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ក្នុង​សហរដ្ឋអាមេរិក និង​ប្រជាជន​ដែល​ពឹងផ្អែក​លើ​លំហូរ​ផលិតផល និង​សេវាកម្ម ព្រមទាំង​សិស្ស គ្រួសារ និង​ពលករ​ផង​ដែរ ។

អ្នកនយោបាយ អ្នកដឹកនាំ​អាជីវកម្ម និង​សេដ្ឋវិទូ​បាន​ព្រមាន​ថា ​ការ​សម្រេចចិត្ត​នេះ​នឹង​បិទ​ការ​នាំ​ចូល​ផែ្ល​ឈើ និង​បន្លែ ទូរទស្សន៍ ឧបករណ៍​សម្រាប់​ព្យាបាល និង​ផលិតផល​ផ្សេង​ៗ ព្រមទាំង​ទប់ស្កាត់​មនុស្ស​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ សិក្សា ឬ​ទិញ​ទំនិញ​ផង​ដែរ ។

លោក Dan Griswold ដែល​ជា​សេដ្ឋវិទូ​មក​ពី Mercatus Center នៅ​សាកលវិទ្យាល័យ George Mason University ក្នុង​សហរដ្ឋអាមេរិក​បាន​កត់​សម្គាល់ថា ជា​មធ្យម​មាន​រថយន្ត​ដឹក​ទំនិញ​ប្រមាណ​១៥,០០០​គ្រឿង និង​ទំនិញ​ប្រមាណ​១.៦​ប៊ី​លាន​ដុល្លារ​ដែល​ឆ្លង​ព្រំប្រទល់​នេះ​ជា​រៀងរាល់ថ្ងៃ ។

លោក​បាន​បន្ត​ថា «​ប្រសិនបើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ត្រូវ​បាន​ផ្អាក នោះ​ក្រុមហ៊ុន​ផលិត​ក្នុង​សហរដ្ឋ​អាមេរិក​នឹង​ជួប​ប្រទះ​ការ​ផ្អាក​នៅ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ ខណៈ​ដែល​គ្រួសារ​ក្នុង​សហរដ្ឋ​អា​មេ​រិ​នឹង​មើលឃើញ​តម្លៃ​អាហារ និង​រថយន្ត​កើនឡើង និង​អ្នក​នាំ​ចេញ​របស់​អា​មេ​រិ​ក​ត្រូវ​បាន​កាត់​ផ្តាច់​ពី​ទីផ្សារ​ធំ​ជាងគេ​លេខ​បី​ផង​ដែរ​»​។

លោក ត្រាំ បាន​គំរាម​ថា អាច​នឹង​បិទ​កំពង់​ផែ​តាម​ព្រំប្រទល់​ប៉ែក​ខាងត្បូង​កាលពី​ថ្ងៃ​សុក្រ ព្រោះតែ​មាន​កំណើន​ជន​អន្តោរ​ប្រវេសន៍​មក​ពី​អា​មេ​រិ​ក​កណ្តាល​ដែល​ព្យាយាម​ចូល​មក​កាន់​សហរដ្ឋអាមេរិក ។ មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​ថា លំហូរ​ចូល​នេះ​កំពុង​តែ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អន្តោរ​ប្រវេសន៍​យ៉ាងធ្ងន់ធ្ងរ ។

អ្នកដឹកនាំ​នៅ​តាម​សហគមន៍​តាម​ព្រំប្រទល់​ក៏​បាន​ព្រមាន​ថា​ការ​ព្រំប្រទល់​នឹង​ជួប​ប្រទះ​ភាព​ចលាចល់​ប្រសិនបើ​កំពង់​ផែ​ត្រូវ​បាន​បិទ ។ សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ក៏​បាន​និយាយ​ផង​ដែរ​ថា​ការ​សម្រេចចិត្ត​នេះ​នឹង​បង្ក​ការ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ។

លោក Lance Jungmeyer ដែល​ជា​ប្រធាន​សមាគម​ន៍​កសិផល​អា​មេ​រិ​កបាន​និយាយ​ថា ការ​បិទ​ព្រំប្រទល់​នឹង​បង្ក​ឲ្យ​មានការ​កាត់​បន្ថយ​បុគ្គលិក និង​បង្ក​ឲ្យ​មាន​កង្វះ​ផលិតផល ព្រមទាំង​កំណើន​តម្លៃ​តាម​ហាង​លក់ទំនិញ​និង​ភោជនីយដ្ឋាន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ