ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រ៍ ថា Boeing Co មាន​គម្រោង​ផ្ញើ​កញ្ចប់ Update…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រ៍ ថា Boeing Co មាន​គម្រោង​ផ្ញើ​កញ្ចប់ Update កម្មវិធី Software សម្រាប់​យន្តហោះ 737 MAX ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​និយាយ​ថា ពួក​គេ​មាន​គម្រោង​ផ្ញើ​ដំណោះស្រាយ​ទៅ​ឲ្យ​រដ្ឋាភិបាល​នៅ​ស​ប្តា​ហ៍​មុន ។

Boeing បាន​និយាយ​ថា «​ពួក​យើង​កំពុង​តែ​ធ្វើការ​ដើម្បី​បង្ហាញ​ថា ពួក​យើង​បាន​ស្វែងរក​ឃើញ និង​ដោះស្រាយ​រាល់​លក្ខខណ្ឌ​ទាក់ទិន​នឹង​ការ​ផ្តល់​ប័ណ្ណ​អនុញ្ញាត ហើយនឹង​ផ្ញើ​ទៅ​ឲ្យ FAA ដើម្បី​ត្រួតពិនិត្យ​ពេល​ដែល​សម្រេច​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយ​»​។

ប្រធាន​រដ្ឋបាល​ស្តីទី​របស់ FAA គឺ​លោក Dan Elwell បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា ភ្នាក់ងារ​នេះ​នឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​ហោះហើរ​យន្តហោះ​ប្រភេទ​នេះ​មុន​ពេល​ការ​សិក្សា​របស់​ពួក​គេ​បង្ហាញ​ថា វា​ជា​ពេល​ដែល​សាក​សម​ឡើយ ។

កាលពី​ថ្ងៃ​ច័ន្ទ គណៈកម្មាធិការ​ដឹក​ជញ្ជូន​និង​ហេដ្ឋារចនាសម្ព័ន្ធ​អា​មេ​រិ​កបាន​ផ្ញើ​សំបុត្រ​ទៅ​កាន់ Boeing និង FAA ដើម្បី​ស្នើ​ទិន្នន័យ​ទាក់ទិន​នឹង​ការ​ផ្តល់​ប័ណ្ណ​អនុញ្ញាត​ការ​ហោះហើរ​សម្រាប់ Boeing 737 MAX ។

Boeing កំពុង​តែ​ស្ថិត​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ក្រុមហ៊ុន​អាកាសចរណ៍ និង​តំណាងរាស្ត្រ​ក្នុង​សហរដ្ឋអាមេរិក ព្រមទាំង​មន្ត្រី​ជាប់​ពាក់ព័ន្ធ​ទូ​ទាំង​ពិភពលោក​ដែរ​ដើម្បី​បញ្ជាក់​ប្រាប់​ថា ប្រព័ន្ធ​គ្រប់គ្រង​ការ​ហោះហើរ​ស្វ័យប្រវត្តិ​របស់​យន្តហោះ 737 MAX របស់​ពួក​គេ​នេះ​មាន​សុវត្ថិភាព ហើយ​អ្នកបើកបរ​ទទួល​បានការ​ហ្វឹកហាត់​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​យន្តហោះ​ពេល​មាន​អាសន្ន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ Boeing 737 MAX ប្រមាណ ៣០០​គ្រឿង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ហោះហើរ​ជុំវិញ​ពិភពលោក​បន្ទាប់​ពី​មានការ​ធ្លាក់​យន្តហោះ​ចំនួន​ពីរ​ដង​កន្លង​មក​ដែល​បង្ក​ឲ្យ​មនុស្ស​ចំនួន ៣៥០​នាក់​បាត់បង់​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ