ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអ្នក​ពាក់អាវ​ក្នុង​បាន​ត្រឹមត្រូវ​ឬ​នៅ?

5 ឆ្នាំ មុន

តើ​អ្នក​ពាក់អាវ​ក្នុង​របស់​អ្នក​ត្រឹមត្រូវ​តាម​របៀប ឬ​នៅ ? បើ​អ្នក​ចង់​ដឹង​ថា​ត្រឹមត្រូវ​ហើយ​ឬ​នៅ សូម​អាន​អត្ថបទ​នេះ នោះ​អ្នក​នឹង​អាច​យល់​ដឹង​ពី​របៀប​ទាំងនោះ ។ តើ​មាន​របៀប​ណាខ្លះ ? 1.​អាវ​ក្នុង​របស់​អ្នក​ត្រូវ​តែ​បោក​ជា​រៀងរាល់ថ្ងៃ…

តើ​អ្នក​ពាក់អាវ​ក្នុង​របស់​អ្នក​ត្រឹមត្រូវ​តាម​របៀប ឬ​នៅ ? បើ​អ្នក​ចង់​ដឹង​ថា​ត្រឹមត្រូវ​ហើយ​ឬ​នៅ សូម​អាន​អត្ថបទ​នេះ នោះ​អ្នក​នឹង​អាច​យល់​ដឹង​ពី​របៀប​ទាំងនោះ ។ តើ​មាន​របៀប​ណាខ្លះ ?

1.​អាវ​ក្នុង​របស់​អ្នក​ត្រូវ​តែ​បោក​ជា​រៀងរាល់ថ្ងៃ ព្រោះ​ក្រោយ​ពេល​ដែល​អ្នក​ពាក់​រួច វា​មាន​មេរោគ​រាប់​លាន​នៅ​លើ​អាវ​ក្នុង​នោះ ដែល​អាច​ប៉ះពាល់​ដល់​ស្បែក​អ្នក និង​ទ្រូង​អ្នក ។ ដូចនេះ​ក្រោយ​ពេល​ដែល​អ្នក​ពាក់​រួច អ្នក​ត្រូវ​បោក ហើយ​ហាល​នៅ​ក្រោម​កម្តៅថ្ងៃ​ដើម្បី​សម្លាប់​មេរោគ​ទាំងអស់ ។ ជាង​នេះ​ទៅ​ទៀត អ្នក​មិន​ត្រូវ​ប្រើ​អាវ​ក្នុង​មួយ​លើស​ពី​មួយ​ខែ​ឡើយ​មាន​ន័យ​ថា​ត្រូវ​តែ​ប្តូរ​ចេញ​រៀង​រាល់​កន្លះ​ឆ្នាំ​ម្តង ព្រោះ​បើ​អ្នក​ប្រើ​យូរ វា​មិន​អាច​ការពារ​ទ្រូង​អ្នក​បាន​ឡើយ ។

2.​នៅ​ពេល​ដែល​អ្នក​ហាត់ប្រាណ អ្នក​ត្រូវ​ពាក់អាវ​ក្នុង​កីឡា ព្រោះ​ដើម្បី​ការពារ​សុដន់​អ្នក​មិន​ឱ្យ​យារ​ធ្លាក់។ បើ​នៅ​ពេល​ធម្មតា អ្នក​អាច​ពាក់អាវ​ក្នុង​ដែល​មាន​ប៉ុង​ទន់ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ស្រួលខ្លួន ហើយ​បើ​មិន​ទៅ​ចូលរួម​កម្មវិធី ផ្សេង​ៗ​ទេ ចូល​អ្នក​កុំ​ពាក់​ប៉ុង​ដែល​ក្រាស់​ពេក ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទ្រូង​អ្នកជា​ខ្លាំង ។

3.​នៅ​ពេល​គេង​អ្នក​មិន​ត្រូវ​ពាក់អាវ​ក្នុង​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដំណេក​អ្នក ។ ជា​ពិសេស​មុន​ពេល​មក​រដូវ ទ្រូង​អ្នក​កំពុង​តែ​លូតលាស់ ដូចនេះ​អ្នក​មិន​ត្រូវ​ពាក់​ឡើយ ។

4.​នៅ​ដំណាក់​កាលដែល​សុដន់​អ្នក​កំពុង​តែ​លូតលាស់ អ្នក​ត្រូវ​តែ​ជ្រើសរើស​អាវ​ក្នុង​ដែល​សាក​សម​សម្រាប់​អ្នក ព្រោះ​បើ​អ្នក​រើស​ខុស វា​ប៉ះពាល់​ដល់​ទ្រូង​អ្នក​ខ្លាំង​ណាស់ ជា​ហេតុ​ដែល​អាច​ធ្វើ​ឱ្យ​វា​តូច​បាន។

5.​នៅ​ពេល​ដែល​អ្នក​បោក​អាវ​ក្នុង អ្នក​ត្រូវ​តែ​យកដៃ​បោក​ទើប​ស្អាត ព្រោះ​បើ​អ្នក​ដាក់​ក្នុង​ម៉ាស៊ីន​បោក​ខោអាវ វា​មិន​អាច​បោក​ស្អាត ថែម​ទាំង​អាច​ធ្វើ​ឱ្យ​មាន​មេរោគ​ជា​ច្រើន​នៅ​ក្នុង​នោះ​ទៀត​ផង ។

6.​អ្នក​ត្រូវ​តែ​មាន​អាវ​ក្នុង​ពី​៣​ទៅ​៤​អាវ​សម្រាប់​ផ្លាស់​ប្តូរ ដើម្បី​សុខភាព​ទ្រូង​អ្នក​ល្អ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ