ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​នៅ​ពីក្រោយ​ការ​ឡើង​ខ្ពស់​កូ​ឡេ​ស្តេ​រ៉ូ​ល

4 ឆ្នាំ មុន

ការ​ឡើង​ខ្ពស់​របស់​កូ​ឡេ​ស្តេ​រ៉ូ​ល​គឺជា​កត្តា​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់​ជា​ច្រើន ចាប់ពី​ជំងឺ​គាំងបេះដូង រហូត​ដល់​ដាច់​សរសៃឈាម​ខួរក្បាល ។ មូលហេតុ​មួយ​ចំនួន​ដែល​អាច​នាំ​ឲ្យ​លើស​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​៖ ១-​ការ​ញ៉ាំ​របប​អាហារ​ដែល​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ដូច​ជា សាច់ ស៊ុត និង​ផលិតផល​សាច់សត្វ ខុស​ៗ​ផ្សេង​ទៀត​។…

ការ​ឡើង​ខ្ពស់​របស់​កូ​ឡេ​ស្តេ​រ៉ូ​ល​គឺជា​កត្តា​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់​ជា​ច្រើន ចាប់ពី​ជំងឺ​គាំងបេះដូង រហូត​ដល់​ដាច់​សរសៃឈាម​ខួរក្បាល ។ មូលហេតុ​មួយ​ចំនួន​ដែល​អាច​នាំ​ឲ្យ​លើស​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​៖

១-​ការ​ញ៉ាំ​របប​អាហារ​ដែល​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ដូច​ជា សាច់ ស៊ុត និង​ផលិតផល​សាច់សត្វ ខុស​ៗ​ផ្សេង​ទៀត​។ អាហារ​សម្បូរ​ខ្លាញ់ Saturated និង Trans Fat ក៏​ធ្វើ​ឲ្យ​កើនឡើង​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ដែរ ។

២-​ជា​មនុស្ស​ដែល​ធាត់ ឬ​កង្វះ​សកម្មភាព​រាង​កាយ ដែល​នាំ​ឲ្យ​ឡើង​ទម្ងន់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម ។

៣-​អ្នក​ដែល​មាន​អាយុ​ចាប់ពី​៥៥​ឆ្នាំ​ឡើង​ទៅ គឺ​ប្រឈម​ខ្ពស់​នឹង​ការ​លើស​កូ​ឡេ​ស្តេ​រ៉ូ​លហើយ​។

៤-កំពុង​តែ​មាន​ជំងឺ​តំណពូជ​ឈ្មោះ​ថា Familial Cholesterolemia ដែល​នាំ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ឡើង​ខ្ពស់​ជា​លក្ខណៈ​គ្រួសារ​តែ​ម្តង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ