ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្យល់និង​ភ្លៀង ធ្វើស៊ីផ្ទាំង​ប៉ាណូ​និមិត្ត​សញ្ញា​​ឆ្នាំង​…

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទាំង​ប៉ាណូ​និមិត្តសញ្ញា​ឆ្នាំង ដែល​គេ​ធ្វើ​ឡើង​សម្រាប់​អបអរសាទរ​ក្នុងពិធីបុណ្យ​ទន្លេ បាន​បាក់​មួយ​ផ្ទាំង​ទៀត​ហើយ បន្ទាប់ពី​មាន​ខ្យល់និង​ភ្លៀង កាលពី​វេលា​ម៉ោង​២​និង១០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា នៅ​តាម​ផ្លូវពី​ផ្សា​រលើ​ទៅ​ផ្សារ​ក្រោម ស្ថិត​ក្នុងភូមិ​ផ្សា​រលើសង្កាត់​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទាំង​ប៉ាណូ​និមិត្តសញ្ញា​ឆ្នាំង ដែល​គេ​ធ្វើ​ឡើង​សម្រាប់​អបអរសាទរ​ក្នុងពិធីបុណ្យ​ទន្លេ បាន​បាក់​មួយ​ផ្ទាំង​ទៀត​ហើយ បន្ទាប់ពី​មាន​ខ្យល់និង​ភ្លៀង កាលពី​វេលា​ម៉ោង​២​និង១០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា នៅ​តាម​ផ្លូវពី​ផ្សា​រលើ​ទៅ​ផ្សារ​ក្រោម ស្ថិត​ក្នុងភូមិ​ផ្សា​រលើសង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ក្នុង​ហេតុការណ៍​ខាងលើ បណ្ដាល​ឲ្យ​រថយន្ត​មួយ​គ្រឿង​រង​ការ​ខូចខាត​បែក​កញ្ចក់ និង​រង​របួស​មនុស្ស​ម្នាក់​ស្រាល​​ផង​ដែរ ។

លោក ឆាយ ខេ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​កំពង់​ឆ្នាំង ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​គ្រោង​ប៉ាណូ​នៅ​កន្លែង​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មិនសូវ​ជា​មាន​ភ្លៀង​និង​ខ្យល់​ប៉ុន្មាន​ទេ ប៉ុន្តែ​ខ្យល់​បាន​បោកបក់​ចំ​ផ្ទាំង​ប៉ាណូ​មួយ​ផ្ទាំង ដែល​កាត់​ទទឹង​ផ្លូវ​ចុះ​ពី​ផ្សា​រលើ​ទៅ​ផ្សារ​ក្រោម បណ្តាល​ឲ្យ​រលំ​រាប​ដល់​ដី​តែ​ម្ដង ។ ក្នុង​ហេតុការណ៍​នោះ ផ្ទាំង​ប៉ាណូ​បាន​បាក់​សង្កត់​លើ​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យូ​៉​តា​២​បាំង ពណ៌​ស ពាក់​ផ្លា​ក​លេខ OI.៧០៨៨ បណ្តាល​ឱ្យ​បែក​កញ្ចក់ និង​ក្រពឹត​កាបូ​ខាង​មុខ ជាមួយ​គ្នា​នេះ​ក៏​មាន​មនុស្ស​ម្នាក់​រង​របួសស្រាល​ផង​ដែរ ។

លោក​អធិការ​បញ្ជាក់​ថា ផ្ទាំង​ប៉ាណូ​បាន​សង្កត់ជាប់​លើ​រថយន្ត​ទៅ​មុខ​មិន​រួច ហើយ​ក៏​បានប្រជាពលរដ្ឋ​ជួយ​លើក​ដើម្បី​យក​រថយន្ត​នោះ​ចេញ ។ បន្ទាប់​មក លោក​បាន​ដឹកនាំ​កងកម្លាំង​រុះរើ​គ្រោង​នោះ​ចេញ ដោយ​ប្រើ​ម៉ូ​ទ័​រ​ឆាប​កាត់ផ្តាច់​ជា​កង់​ៗ​ដើម្បី​យក​ចេញ និង​សម្រួល​ច​រាចរណ៍​ឡើង​វិញ ហើយ​គ្រោងឆ្អឹង​ប៉ាណូ​យក​ទៅ​ទុក​ឲ្យ​រដ្ឋបាល​សាលាខេត្ត​ចាត់ការ​បន្ត ។

ដោយឡែក សាក្សី​នៅ​កន្លែង​កើតហេតុ​បានឲ្យ​ដឹង​ថា គ្រោង​ប៉ាណូ​នៅ​កន្លែង​កើតហេតុ​មាន​សភាព​ល្អ​ធម្មតា​ទេ ។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៣០​ខែមីនា ឃើញ​មាន​ក្រុម​ជាងភ្លើង​ឡើង​ទៅ​ដោះ​ភ្លើង​ចេញ បណ្ដាល​ឱ្យ​ទន់​វៀច​គ្រោង​ប៉ាណូ​នោះ និង​គ្មាន​ភាពរឹងមាំ​ទេ ទើប​ធ្វើ​ឲ្យ​ខ្យល់​បោក​បាក់​សង្កត់​លើ​រថយន្ត​ដែល​កំពុង​ធ្វើ​ពី​ដំណើរ​បែប​នេះ ។

សូម​បញ្ជាក់​ថា នេះ​ជា​ផ្ទាំង​ប៉ាណូ​និមិត្តសញ្ញា​ឆ្នាំង​ទី​២​ហើយ​ដែល​បាន​បាក់​រលំ​រាប​ដល់​ដី​បែប​នេះ ដែល​ទី​មួយ​គឺ​កើតឡើង​នៅ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​បង្ក​ដោយ​រថយន្ត​បុក និង​លើក​ទី​២ នៅ​កន្លែង​កើតហេតុ​ខាងលើ​នេះ សំណាង​ហើយ​បើ​ប៉ះ​ចំ​ម៉ូតូ ឬ​អ្នក​ថ្មើរជើង​វិញ​អាច​នឹង​មាន​អ្នក​រង​របួស​ច្រើន​ជាង​នេះ ៕

អត្ថបទសរសេរ ដោយ