ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែមីនា​៖ គ្រោះថ្នាក់​ចរាចរណ៍​៣៨៣​លើក​,​ស្លា.ប់​២០៣​នាក់ របួស​៥១៥​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៣១​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១​ដល់ទី​៣១ ខែមីនា កើតឡើង​៣៨៣​លើក កើន​២១​លើក​ស្មើ នឹង​៦% ក្នុង​នោះ​ស្លាប់​២០៣​នាក់ កើន​៤១​នាក់​ស្មើ​២៥% របួសធ្ងន់​៣១៧​នាក់…

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៣១​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១​ដល់ទី​៣១ ខែមីនា កើតឡើង​៣៨៣​លើក កើន​២១​លើក​ស្មើ នឹង​៦% ក្នុង​នោះ​ស្លាប់​២០៣​នាក់ កើន​៤១​នាក់​ស្មើ​២៥% របួសធ្ងន់​៣១៧​នាក់ របួសស្រាល​១៩៨​នាក់ ។

ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​២០៣​នាក់​(​ស្រី​៣០​នាក់​) បង្ហាញ​ថា​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ច្រើន​ជាងគេ គឺ​១៤៦​នាក់ ស្មើ​៧២%(​យប់​៨០​នាក់​) មិនពាក់មួក​សុវត្ថិភាព​១១២​នាក់ ស្មើ​៧៧% អ្នកបើកបរ​១០៥​នាក់ អ្នក​រួម​ដំណើរ​៧​នាក់ រថយន្ត​តូច​ស្លាប់​១១​នាក់​ស្មើ​៥%(​យប់​៨​នាក់​) ថ្មើរជើង​ស្លាប់​២៥​នាក់​ស្មើ​១២%(​យប់​៥​នាក់​) រថយន្ត​ធំ​៩​នាក់​ស្មើ​៤%(​យប់​៤​នាក់​) យាន​ផ្សេង​ៗ១២​នាក់​ស្មើ​៦%(​យប់​៥​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ បញ្ហា​ល្បឿន​មាន ១៦៣លើក កើន​២០​លើក ស្លាប់​៨៨​នាក់ ស្រវឹង​២០​លើក ថយ​ចុះ​១​លើក ស្លាប់​៧​នាក់ មិន​ប្រកាន់​ស្តាំ​៤៣​លើក ថយ​ចុះ​៦​លើក ស្លាប់​២៨​នាក់ មិន​គោរព​សិទ្ធិ​៦២​លើក ថយ​ចុះ​១៣​លើក ស្លាប់​២៦​នាក់ ប្រជែង​៣៣​លើក កើន​២​លើក ស្លាប់​២៤​នាក់ បត់​គ្រោះថ្នាក់​៤១​លើក កើន​១១​លើក ស្លាប់​១៧​នាក់ ងងុយដេក​៨​លើក កើន​៣​លើក ស្លាប់​៦​នាក់ កត្តា​យាន​១០​លើក កើន​៥​លើក ស្លាប់​៥​នាក់ កត្តា​ផ្លូវ​២​លើក ថយ​ចុះ​១​លើក មាន​សារធាតុ​ញៀន​១​លើក ស្លាប់​២​នាក់ ។

យានយន្ត​បង្កហេតុ​មាន ម៉ូតូ​១៧០​លើករថយន្ត​តូច​១៣២​លើក រថយន្ត​ធំ​៥៩​លើកយាន​ផ្សេង​ៗ១៦​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច​មានម៉ូតូ​និង​ម៉ូតូ​៧៤​លើក មូ​៉​តូ​និង​រថយន្ត​តូច​១២៦​លើក មូ​៉​តូ​និង​រថយន្ត​ធំ​៥០​លើក មូ​៉​តូ​និង​ថ្មើរជើង១៨​លើក មូ​៉​តូ​ដួល​ខ្លួនឯង​១៦​លើក មូ​៉​តូ​និង​យានផ្សេង​ៗ២៣​លើក រថយន្ត​តូច និង​រថយន្ត​តូច
៧​លើក រ​យន្ត​តូច​និង​រថយន្ត​ធំ​៧​លើក រថយន្តតូច​និង​ថ្មើរជើង​១៨​លើក រថយន្ត​តូច​ក្រឡាប់​៧លើក រថ​យន្ត​តូច​និង​ផ្សេង​ៗ១២​លើក រថយន្ត​ធំនិង​រថយន្ត​ធំ​៦​លើក រថយន្ត​ធំ​ក្រឡាប់​៨លើក រថយន្ត​ធំ​និង​ថ្មើរជើង​២​លើក រថយន្ត​ធំ ​និងផ្សេង​ៗ៥​លើក ។

ចំពោះ​អ្នក​រង​របួស​សរុប​៥១៥​នាក់​មាន ម៉ូតូ​ធ្ងន់២៥៩​នាក់ ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព​១៦៨នាក់ (​បើកបរ​១៣៨​នាក់ រួម​ដំណើរ​៣០​នាក់​) មូ​៉​តូស្រាល​១៤៤​នាក់ ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព៦៧​នាក់​(​បើកបរ​៣៧​នាក់ រួម​ដំណើរ​២៩​នាក់​) រថយន្ត​តូច​របួស​៣១​នាក់ រថយន្ត​ធំ​របួស​៤៨​នាក់ យាន​ផ្សេង​ៗ១៤​នាក់ ថ្មើរជើង​១៩​នាក់ ។ យាន​ខូចខាត​មាន មូ​៉​តូ​៣៩៥​គ្រឿង រថយន្ត​តូច​១៩៥​គ្រឿង រថយន្ត​ធំ​៩០​គ្រឿង យានផ្សេង​ៗ៤៤​គ្រឿង រថភ្លើង​១​គ្រឿង ។

រាជធានី​-​ខេត្ត​ដែល​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន​មាន រាជធានី​ភ្នំពេញ​១០២​លើក ស្លាប់​៣៩​នាក់ របួស​១២៨​នាក់ ខេត្តកំពង់ស្ពឺ​១៨​លើក ស្លាប់​១៨​នាក់ របួស​៧​នាក់ ខេត្ត​ព្រះ​សីហ​នុ​៣០​លើក ស្លាប់​១៨​នាក់ របួស​៣០​នាក់ ខេត្តបាត់ដំបង​១៦​លើក ស្លាប់​៦​នាក់ របួស​២៩​នាក់ ខេត្តកំពង់ឆ្នាំង​១១​លើក ស្លាប់​១៣​នាក់ របួស​៩​នាក់ ខេត្តបន្ទាយមានជ័យ​១៤​លើក ស្លាប់១០​នាក់ របួស​២៤​នាក់ និង​ខេត្តកំពង់ធំ​១១​លើក ស្លាប់​៨​នាក់ របួស​២០​នាក់ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ថ្លែង​ថា គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀង​រាល់​ឆ្នាំ កម្ពុជា​ត្រូវ​ខាតបង់​គិត​ជា​ទឹកប្រាក់​ប្រមាណ​៣៥០​លាន​ដុល្លារ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ