ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​ហូរ​​ប្រេង​ពេញ​ផ្លូវ​ក្រោយ​២​គ្រឿង​ពន្លះ​គ្នា​ទាំង​ព្រឹក (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ឈប់​ស្តុ​ប​ទៅ​បុក​រថយន្ត​ស៊ីទែន​ប្រេង​ក្រុមហ៊ុន​សា​វី​ម៉ិច​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ក្រឡាប់​ក្បែរ​ចិ​ញើ​ម​ផ្លូវ និង​ហូរ​ប្រេង​អស់ទាំង​ព្រឹក ។ ទោះបីជា​យ៉ាងណា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ចាត់ទុកថា​ជា​សំណាង​ហើយ​ដែល​ពុំ​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ឈប់​ស្តុ​ប​ទៅ​បុក​រថយន្ត​ស៊ីទែន​ប្រេង​ក្រុមហ៊ុន​សា​វី​ម៉ិច​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ក្រឡាប់​ក្បែរ​ចិ​ញើ​ម​ផ្លូវ និង​ហូរ​ប្រេង​អស់ទាំង​ព្រឹក ។ ទោះបីជា​យ៉ាងណា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ចាត់ទុកថា​ជា​សំណាង​ហើយ​ដែល​ពុំ​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្តុ​ប​ផ្លូវ​លេខ​៥៩៨ កែង​ផ្លូវ​លេខ​១៨០០ ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

តាម​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី ធុន​ធំ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ប្រផេះ​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ ជា​របស់​ក្រុមហ៊ុន​លី​គី​ម​ហេង បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ម៉ាក​មី​ត​ស៊ុ​យ​ប៊ី​ស៊ី ពណ៌​ស ពាក់​ស្លាក​លេខ ៣A-៤៣០៧ ជា​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សា​វី​ម៉ិច បើកបរ​ដោយ​ឈ្មោះ អៀន បូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ដឹក​ដឹក​ធុន​ធំ​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន លុះ​ធ្វើ​ដំណើរ​មក​ដល់​ស្តុ​ប​ភ្លើង​ក្រហម រថយន្ត​នោះ​ពុំ​បាន​ឈប់​នោះ​ទេ ក៍បាន​បើក​ឆ្លង​ស្តុ​ប​ទៅ​បុក​រថយន្ត​ស៊ីទែន​ដឹក​ប្រេង ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៨០០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​យ៉ាង​ពេញទំហឹង​តែ​ម្តង​។

តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​បន្ត​ថា រថយន្ត​ដឹក​ដី​បាន​បុក​ចំ​កណ្តាល​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ដឹក​ប្រេង​ក្រឡាប់​ក្បែរ​ចិញ្ចើម​ផ្លូវ​ធ្វើ​ឱ្យ​ហូរ​ប្រេង​ពេញ​ផ្លូវ និង​ចូល​លូ ចំណែក​រថយន្ត​ដឹក​ដី​រង​ការ​ខូចខាត​ខ្ទេច​មុខ ។

តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​ដឹក​ដី បាន​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ចរាចរណ៍ និង​នគរបាល​មូលដ្ឋាន​ក៍បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍ និង​ទាក់ទង​ហៅ​រថយន្ត​មក​ស្ទួ​ច​យក​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ