ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក ឆក់យកជីវិត​បុរស​ម្នាក់​លើផ្លូវភ្លោះអូរឫស្សី​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​សូ​គី​ម៉ិច ពេ​ឡ​ចេញពី​ធ្វើការ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រឡប់​ទៅ​ផ្ទះ លុះដល់​ពាក់កណ្ដាល​ផ្លូវ សង្ស័យ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កៀរ បណ្តាល​អោយ​ដួល​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​នៅ​ជាប់​នឹង​ម៉ូតូ​ទាំង​មេឃ​កំពុង​ភ្លៀង​ឲ្យ​គួរ​អាណោចអាធ័ម​ជា​ពន់ពេក ។ ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​១៥​នាទី​យប់​ថ្ងៃ​ទី​១ ខែមេសា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​សូ​គី​ម៉ិច ពេ​ឡ​ចេញពី​ធ្វើការ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រឡប់​ទៅ​ផ្ទះ លុះដល់​ពាក់កណ្ដាល​ផ្លូវ សង្ស័យ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កៀរ បណ្តាល​អោយ​ដួល​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​នៅ​ជាប់​នឹង​ម៉ូតូ​ទាំង​មេឃ​កំពុង​ភ្លៀង​ឲ្យ​គួរ​អាណោចអាធ័ម​ជា​ពន់ពេក ។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​១៥​នាទី​យប់​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំនុច​ផ្លូវ​២១៤ (​ផ្លូវភ្លោះ​អូរ​ឫស្សី​) កែង​នឹង​ផ្លូវ​១៤១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ គឹ​ម ចាន់ ហៅ​តោក ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​ជា​អ្នក​បើករថយន្ត​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​សូ​គី​ម៉ិច ដែល​មា​នទី​តាំងនៅ​ម្តុំ​វត្ត​ភ្នំ ខណ្ឌដូនពេញ និង​ស្នាក់​នៅផ្ទះ​មួយ​កន្លែង​ជិត​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ ១BL-៧៧៦៩ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​គ្មាន​នរណា​ម្នាក់​បានឃើញ​ហេតុការណ៍​នោះ​ផ្ទាល់​ភ្នែក​នោះ​ទេ គឺ​ពួក​គាត់​គាត់​គ្រាន់តែ​ឮ​សម្លេង​ម៉ូតូ​ដួល ហើយ​នាំ​គ្នា​ក្រឡេក​ទៅ​ឃើញ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​នៅ​ជាប់​នឹង​ម៉ូតូ​ទៅ​ហើយ ដោយ​មិនដឹង​ច្បាស់​ថា​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​កៀរ ឬ​ក៏​ដួល​ដោយ​ខ្លួនឯង​នោះ​ទេ ។

បើ​តាម​ការ​សន្និដ្ឋាន​របស់​ខាង​អាជ្ញាធរ​ជំនាញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​អាច​បណ្តាល មក​ពី​ជន​រង​គ្រោះ​ខាងលើ​នោះ​បើកបរ​ម៉ូតូ​បញ្ច្រាសទិស​ដៅ​ចរាចរ​ណ៍ តាម​បណ្ដោយ​ផ្លូវ​២៩៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​មក​កៀរ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចំហៀង​ខាងឆ្វេង បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់ ហើយ​រថយន្ត​នោះ​ក៏​បើក​គេច​បាត់​ស្រមោល​ទៅ ព្រោះ​នៅ​ជាប់​ក្បាំង​ម៉ូតូ​របស់​ជន​រង​គ្រោះ​មាន​ជាប់​ទឹក​ថ្នាំ​រថយន្ត រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​វៀច​ហ្វ្រាំង​ជាន់​ទៀត​ផង ទើប​ខាង​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ទើប​បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​បែប​នេះ ។

អ្វី​ដែល​គួរ​អោយ​ស្តាយ​នោះ គឺ​ជន​រង​គ្រោះ​មាន​មួក​ការពារ​សុវត្ថិភាព​ដែរ តែ​គាត់​មិន​បាន​ពាក់​នោះ​ទេ ដោយ​ព្យួរ​ទុក​នៅ​នឹង​ដៃ​ម៉ូតូ លុះ​ពេលជួបគ្រោះថ្នាក់​ត្រូវ​​រថយន្ត​មិន​ស្គាល់​ម៉ាក​នោះ​កៀរ​ម៉ូតូ​របស់​ជន​រង​គ្រោះ​បន្តិច បណ្តាល​អោយ​ដួល​បោក​នឹង​ថ្នល់​បែកក្បាល​ហូរ​ឈាម​ស្លាប់​តែ​ម្ដង ។

ទោះបីជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ព្រោះ​មិន​មាន​អ្នក​បានឃើញ​ហេតុការណ៍​នោះ​ផ្ទាល់​ភ្នែក​ទេ មាន​តែ​ប្រគល់​តួនាទី​អោយទៅ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង និង​ឆែក​មើល​កាមេរ៉ា​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​តែ​ប៉ុណ្ណោះ ទើប​ដឹង​ពី​ហេតុការណ៍​ច្បាស់​ពិតប្រាកដ​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ទាក់ទង​ហៅ​ក្រុម​គ្រួសារ​សាច់ញាតិ​មក​ទទួល គ្រាន់តែ​មក​ដល់​ឃើញ​ហេតុការណ៍​ដ៏​រន្ធត់​បែប​នេះ​ភ្លាម ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​យំសោក​បោក​ខ្លួន​ស្រែក​ដង្ហោយហៅ​អោយ​ជន​រង​គ្រោះ​ដឹងខ្លួន​វិញ​គ្រប់​គ្នា ព្រោះតែ​ពួក​គាត់​ពិបាក​ទទួលយក​ការ​ពិត​ណាស់ ហើយ​ក្រុម​គ្រួសារ​សព​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ខណៈ​ដែល​ជន​រង​គ្រោះ​លាចាក​លោក​ទៅ ដោយ​មិន​បាន​លា​មួយ​ម៉ាត់ ហើយ​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​ទាំង​មេឃ​កំពុង​ភ្លៀង​ទៀត មើលទៅ​គួរ​សង្វេគ​ខ្លាំង​ណាស់​។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិដ្ឋាន​ខណ្ឌ​៧​មក​រា រង់ចាំ​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី ៕

បុរសម្នាក់ត្រូវរថយន្តកៀរបណ្តាលអោយដួលស្លាប់

បាន​បង្ហោះ​ដោយ FireBuzz នៅ ច័ន្ទ 1 មេសា 2019

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ