ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! ខេត្តកំពង់ឆ្នាំង​អើយ​… ភ្លើង​ដាច់ ទឹក​ក៏​ដាច់​តាម ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ជា​ពិសេស​អ្នកក្រុង​កំពង់ឆ្នាំង បាន​ត្អូញត្អែរ​អំពី​ការ​លំបាក​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ ដោយសារ​តែ​ក្រុមហ៊ុន អាន​កូ ដែល​ជា​អ្នក​ផលិត​ទឹក​ស្អាត គ្មាន​លទ្ធភាព​ផ្ដល់​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​គ្រប់គ្រាន់ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ជា​ពិសេស​អ្នកក្រុង​កំពង់ឆ្នាំង បាន​ត្អូញត្អែរ​អំពី​ការ​លំបាក​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ ដោយសារ​តែ​ក្រុមហ៊ុន អាន​កូ ដែល​ជា​អ្នក​ផលិត​ទឹក​ស្អាត គ្មាន​លទ្ធភាព​ផ្ដល់​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​គ្រប់គ្រាន់ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ព្រោះតែ​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​មួយ​នេះ​ពឹងផ្អែក​តែ​លើ​អគ្គិសនី​ទាំងស្រុង លុះដល់​ភ្លើង​ដាច់ ទឹក​ក៏​ដាច់​ដែរ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រអ៊ូ​ថា ៖ ឱ្យ​តែ​ភ្លើង​ដាច់ ទឹក​គឺ​ដាច់​ដែរ យ៉ាប់​ណាស់ ។

ប្រជាពលរដ្ឋ​បាន​ចោទ​ទៅ​ក្រុមហ៊ុន​ថា អសមត្ថភាព គ្រាន់តែ​ម៉ាស៊ីនភ្លើង​មួយ​សម្រាប់​ផលិត​ទឹក​ស្អាត​ឲ្យ​ប្រជាពលរដ្ឋ​ក៏​មិន​ហ៊ាន​ទិញ​ដែរ ។ ជា​រៀងរាល់ថ្ងៃ​ពឹង​លើ​តែ​អគ្គិសនី បើ​អគ្គិសនី​គ្មាន ទឹក​ក៏​គ្មាន​ដែរ ។​ជា​រៀងរាល់ថ្ងៃ បើ​ភ្លើង​ដាច់​ព្រឹក ទឹក​ក៏​អត់​ពេល​ព្រឹក បើ​ភ្លើង​ដាច់​ល្ងាច ទឹក​ក៏​អត់​ពេល​ល្ងាច ហើយ​តំបន់​ខ្លះ​ដាច់​២​ថ្ងៃ​ក៏​មាន​។ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត ជា​ពិសេស​ម្ចាស់​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត សូម​មេត្តា​ទិញ​ម៉ាស៊ីនភ្លើង​យក​មក​ផលិត​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ផង ព្រោះ​ក្រុមហ៊ុន​ក៏​ចំណេញ​​ប្រាក់​ពី​ប្រជាពលរដ្ឋ​មួយ​ខេត្តកំពង់ឆ្នាំង មិន​ស្ទើរ​ដែរ ក្នុង​១​ខែ​ៗ ។ សូមកុំ​ខ្ចី​ដង្ហើម​គេ​ដក​បែប​នេះ ស្លាប់​ប្រជាពលរដ្ឋ អស់ហើយ នៅ​កន្លែង​ណា ក៏​គេ​និយាយ​ពី​បញ្ហា​ទឹក​នេះ​ដែរ ព្រោះ​យ៉ាប់​ពេក ….​។

ជុំវិញ​បញ្ហា​នេះ លោក វង្ស វិសាល ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម បាន​និយាយ​ប្រាប់​ភ្នាក់ងារ​យើង​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែមេសា នេះ​ថា ខាង​ក្រុមហ៊ុន​បាន​រក​ជួល​ម៉ាស៊ីនភ្លើង​ដែរ តែ​មិន​បាន ហើយ​កន្លង​ទៅ​នេះ​ក្រុមហ៊ុន​បាន​កុំ​ម្ម៉​ង់​ទិញ​ម៉ាស៊ីនភ្លើង​ពី​បរទេស​រួច​ហើយ កាលពី​មួ​យស​ប្តា​ហ៍​មុន ហើយ​ប្រហែលជា​ជាង​៦ ស​ប្តា​ហ៍​ទៀត ម៉ាស៊ីនភ្លើង​នឹង​មក​ដល់ ក្រុមហ៊ុន​នឹង​ដំណើរការ​ដោយ​ខ្លួនឯង ។ លោក​បាន​បញ្ជាក់​ថា នៅ​ស្រុក​ខ្មែរ​មិន​មាន​ម៉ាស៊ីនភ្លើង​ណា​ដែល​អាច​មាន​លទ្ធភាព​អូស​ម៉ូ​ទ័​រ​បូមទឹក​សម្រាប់​ផលិត​ទឹក​ស្អាត​នោះ​បាន​ឡើយ​។

ជាង​នេះ​ទៅ​ទៀត​លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ហើយ​ថា ថ្ងៃ​គូ ក្រុមហ៊ុន​បើកទឹក​ឱ្យ​ប្រជា​ពលករ​ដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង ចំណែក​ថ្ងៃ​សេស​បើក​ឱ្យ​ប៉ែក​ខាង​ព្រៃ​ខ្មែរ និង​ខាង​ពង្រ​ជាដើម ។ សូម​ប្រជាពលរដ្ឋ​ត្រៀម​នៅ​ពេល​មានទឹក​ត្រូវ​បើកដាក់ ពាង ឬ​អាង ទុក​សម្រាប់​ប្រើប្រាស់​ពេល​ទឹក​ដាច់ ។

ទោះ​យ៉ាងនេះ​ក្តី ចាប់តាំងពី​ភ្លើង​ដាច់ ទឹក​ក៏​ដាច់​តាម មក​ដល់​ពេល​នេះ មិនឃើញ​ខាង​ក្រុមហ៊ុន​ជូន​ដំណឹង ដល់​ប្រជាពលរដ្ឋ​ពី​ការ​ដាក់​វេន​គ្នា​ប្រើ​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​នោះ​ទេ ទើបតែ​ឮ​លោក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ប្រាប់​នៅ​ពេល​នេះ ។ ហេតុនេះ​សូម​បងប្អូន​អ្នក​ខេត្តកំពង់ឆ្នាំង ជ្រាប​ជា​ព័ត៌មាន និង​សូម​ប្រុង​ប្រយ័ត្ន​ត្រូវ​ត្រៀម​ទឹក​ទុក​គ្រប់ពេល​ដែល​ក្រុមហ៊ុន បើក​ឱ្យ​ម្តង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ