ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​របស់​ប្រទេស​ថៃ​សុទិដ្ឋិនិយម​លើ​សេដ្ឋកិច្ច​ថៃ

5 ឆ្នាំ មុន

ប្រទេស​ថៃ​ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា កន្លង​មក​ថា បើ​ទោះជា​វិស័យ​ឯកជន​កំពុង​តែ​ព្រួយបារម្ភ​ថា លទ្ធផល​បោះ​ឆ្នោត​អាច​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ពិតមែន​ក្តី…

ប្រទេស​ថៃ​ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា កន្លង​មក​ថា បើ​ទោះជា​វិស័យ​ឯកជន​កំពុង​តែ​ព្រួយបារម្ភ​ថា លទ្ធផល​បោះ​ឆ្នោត​អាច​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ពិតមែន​ក្តី ធនាគារជាតិ​របស់​ប្រទេស​ថៃ​នៅ​បន្ត​សុទិដ្ឋិនិយម​ថា ការ​វិនិយោគ និង​ការ​ចំណាយ​ក្នុងស្រុក​ដែល​ជា​កត្តា​ជំរុញ​ដល់​ការ​លូតលាស់​យ៉ាង​សំខាន់​នៅ​បន្ត​រឹង​មាំ​នៅឡើយ ។

លោក Don Nakornthab ដែល​ជា​ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច​និង​គោលនយោបាយ​នៅ​ធនាគារជាតិ​ខាងលើ​បាន​និយាយ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ​តែ​មាន​អំណាច​ពេញលេញ ដូច្នេះ​នយោបាយ​មិន​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​ទេ​។

លោក​បាន​បន្ត​ថា ការ​វិនិយោគ​របស់​រដ្ឋាភិបាល​លើ​គម្រោង​ធំ​ៗ​ដូច​ជា​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត​នឹង​បន្ត​កើត​មាន​ឡើង​ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​អាច​ដំណើរការ​បាន​។ លោក​បាន​បន្ថែម​ថា ការ​វិនិយោគ និង​ការ​ចំណាយ​ក្នុងស្រុក​បន្ត​មាន​ភាពរឹងមាំ​ក្នុង​រយៈពេល​២​ខែ​ដំបូង​នា​ឆ្នាំ​នេះ ហើយ​ពួក​វា​ក៏​មាន​ទស្សនៈវិស័យ​ល្អ​ផង​ដែរ​។

កាលពី​ខែកុម្ភៈ ការ​ចំណាយ​ឯកជន​បន្ត​កើនឡើង​គ្រប់​វិស័យ​បើ​ធៀ​នប​នឹង​ឆ្នាំ​មុន​។ អំណាច​ទឹកប្រាក់​បន្ត​មាន​ភាពរឹងមាំ​ល្អ​ព្រោះតែ​ប្រាក់​ចំណូល​ក្នុង​វិស័យ​កសិកម្ម និង​វិស័យ​ផ្សេង​ៗ ស្រប​ទៅ​នឹង​កំណើន​ជំនឿ​ទុកចិត្ត​របស់​អតិថិជន​ដែល​បាន​កើនឡើង​ខ្ពស់​ជាង​មុន​ផង​ដែរ ។

ការ​វិនិយោគឯកជន​បាន​ធ្លាក់​ចុះ​បន្តិច​កាលពី​ខែកុម្ភ​បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​ភាគច្រើន​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​តំបន់​ដែល​អនុញ្ញាត​ឲ្យ​មានការ​សាងសង់ ប៉ុន្តែ​ការ​វិនិយោគ​ក្នុង​វិស័យ​ម៉ាស៊ីន​និង​ឧបករណ៍​បាន​បន្ត​កើនឡើង ។

យ៉ាងណា​ក្តី ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​ក្នុង​កំឡុង​ពេល​ផ្លាស់​ប្តូ​រដ្ឋាភិបាល​អាច​នឹង​ប៉ះពាល់​ដល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​រដ្ឋាភិបាល​ប្រមាណ ១០% ។ លោក Don បាន​ឲ្យ​ដឹង​ថា​ធនាគារជាតិ​គិត​ថា​រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែកក្កដា ។

លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​បន្ត​ថា​ការ​នាំ​ចេញ​អាច​នឹង​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី​មួយ​ព្រោះតែ​អត្រា​ឆ្នាំ​មុន​មាន​កម្រិត​ខ្ពស់ និង​មក​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ផង​ដែរ ។

ប៉ុន្តែ​លោក​បាន​បន្ត​ថា​ការ​នាំ​ចេញ​អាច​នឹង​កើនឡើង​វិញ​ក្នុង​ឆមាស​ទី​២​ព្រោះ​ភាព​តានតឹង​ពាណិជ្ជ​កម្ម​រវាង​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​ពីរ​អាច​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ខណៈ​ដែល​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​កំពុង​តែ​ជិត​ត្រូវ​បាន​បញ្ចប់ ហើយ​វិធានការ​ជំរុញ​របស់​ប្រទេស​ដទៃ​ទៀត​អាច​នឹង​ជួយ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជុំវិញ​ពិភពលោក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ