ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ដាក់ស្នេហ៍​ត្រូវធ្វើ​ឱ្យ​ក្រុមហ៊ុន​ធំ​ៗ​ប្រកួតប្រជែង​គ្នា​ដណ្តើម​ទីផ្សារ​ក្នុង​ប្រទេស​ខ្លួន

5 ឆ្នាំ មុន

ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ថា​ការ​ប្រកួតប្រជែង​កំពុង​តែ​កើនឡើង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច​របស់​ប្រទេស​ថៃ​ដោយ​មាន​ក្រុមហ៊ុន​ធំ​ៗ​កំពុង​ដណ្តើម​ទាក់ទាញ​កិច្ចព្រមព្រៀង​ជាមួយនឹង​យីហោ​ធំ​ៗ និង​ក្រុមហ៊ុន​ក្នុងស្រុក​ផង​ដែរ ។ លោក Pawoot…

ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ថា​ការ​ប្រកួតប្រជែង​កំពុង​តែ​កើនឡើង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច​របស់​ប្រទេស​ថៃ​ដោយ​មាន​ក្រុមហ៊ុន​ធំ​ៗ​កំពុង​ដណ្តើម​ទាក់ទាញ​កិច្ចព្រមព្រៀង​ជាមួយនឹង​យីហោ​ធំ​ៗ និង​ក្រុមហ៊ុន​ក្នុងស្រុក​ផង​ដែរ ។

លោក Pawoot Pongvitayapanu ដែល​ជា​ស្ថាបនិក​របស់ Tarad.com បាន​ឲ្យ​ដឹង​ថា «​វិស័យ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច​របស់​ប្រទេស​ថៃ​នឹង​បន្ត​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ក្នុង​រយៈពេល​យ៉ាងតិច​ក៏​៥​ឆ្នាំ​ទៀត​ដែរ ដោយ​មាន​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​វិស័យ​ធ្លាក់​ចុះ​ពី​៣​ទៅ​៤​មក​ស្មើ​តែ​២​ប៉ុណ្ណោះ ។ ការ​ប្រកួតប្រជែង​នេះ​នឹង​កាត់​បន្ថយ​តម្លៃ ហើយ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​តូច​ៗ»​។

យោង​ទៅ​តាម​ការ​សិក្សា​របស់ Google Temasek បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​វិស័យ​ពាណិជ្ជ​កម្ម​លើ​ប្រព័ន្ធ​អេ​ណិ​ច​ត្រូ​ណិ​ច​របស់​ប្រទេស​ថៃ​នៅ​មាន​ទ្រង់ទ្រាយ​តូច​នៅឡើយ​ដែល​ស្មើ​ប្រមាណ ៣%​នៃ​ទីផ្សារ​ទាំងមូល វិស័យ​នេះ​ត្រូវ​បាន​គិត​ថា​នឹង​លូតលាស់​បាន​ពី​៣​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ដល់ ១៣​ប៊ី​លាន​ដុល្លារ​ឯណោះ​ក្នុង​ឆ្នាំ ២០២៥ ។ ក្នុង​ឆ្នាំ ២០១៩ JD Central, Shopee, និង Lazada នឹង​បន្ត​ការ​ប្រកួតប្រជែង​ខណៈ​ដែល​យីហោ​កាន់តែ​ច្រើន​នឹង​ចូល​ក្នុង​ទីផ្សារ ។

យ៉ាងណា​ក្តី អ្នកស្រី Rvisra Chirathivat ដែល​ជា​ប្រធាន​ផ្នែក​ទីផ្សារ​នៅ JD Central បាន​និយាយ​ថា​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នេះ​នឹង​កាន់តែ​តានតឹង​ឡើង ដែល​បង្ក​ឲ្យ​មាន​សង្គ្រាម​តម្លៃ ។ គេហទំព័រ​នីមួយ​ៗ​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​និង​សេវាកម្ម​ផ្សេង​ៗ​ដើម្បី​ទាក់ទាញ​អតិថិជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ