ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀ​ត​ណា​ម​ធ្វើ​គ្រប់យ៉ាង​ឱ្យ​តែ​ប្រទេស​ខ្លួន​ជឿនលឿនពេល​នេះ​គ្រោង​ធ្វើ​ឱ្យ​វៀតណាម​ខាងត្បូង​ក្លាយទៅជា​…

4 ឆ្នាំ មុន

ហូ​ជី​មិ​ញ​៖ យោង​តាម​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ នេះ​ថា នាយកដ្ឋាន​ឧស្សាហកម្ម…

ហូ​ជី​មិ​ញ​៖ យោង​តាម​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ នេះ​ថា នាយកដ្ឋាន​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កំពុង​តែ​ពិចារណា​លើ​សំណើរ​របស់​ក្រុមហ៊ុន​ដើម្បី​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ដឹក​ជញ្ជូន និង​ធ្វើ​ឲ្យ​ទីក្រុង​ក្លាយជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​សម្រាប់​វៀតណាម​ខាងត្បូង ។

លោក Nguyen Ngoc Hoa ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​ខាងលើ​បាន​និយាយ​ថា គម្រោង​នេះ​មាន​គោលដៅ​អភិវឌ្ឍន៍​ទីក្រុង​ទៅ​ជា​កំពង់​ផែ​ចម្លង​បន្ត​ដែល​មាន​កំពង់​ផែត​ភ្ជាប់​ជាមួយនឹង​កំពង់​ផែ​អន្តរជាតិ Cai Mep Thi Vai និង​សាងសង់​បណ្តាញ​ដេប៉ូ​កុងតឺន័រ​លើគោក​ផង​ដែរ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ដឹក​ជញ្ជូន ។

នាយកដ្ឋាន​នេះ​ក៏​នឹង​មាន​សន្និសីទ​មួយ​ដើម្បី​ពិភាក្សា​ពី​គោលនយោបាយ វិធានការ និង​មូលនិធិ​ដើម្បី​សុំ​ការ​អនុញ្ញាត​នៅ​ខែតុលា​ខាង​មុខ ។

ទីក្រុង​ហូ​ជី​មិ​ញ​មាន​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ចំនួន​បី​ដែល​មួយ​សម្រាប់​ប៉ែក​ខាងត្បូង មួយ​សម្រាប់​ខាងជើង និង​មួយទៀត​សម្រាប់​វិស័យ​អាកាសចរណ៍ ។ ទីក្រុង​នេះ​ក៏​មាន​គោលដៅ​ទទួល​បានការ​លូតលាស់​ប្រចាំឆ្នាំ​ប្រមាណ ២៥%​សម្រាប់​វិស័យ​ដឹក​ជញ្ជូន និង​ឲ្យ​វា​ស្មើ​ប្រមាណ ១០%​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ផង​ដេរ ។

គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​របស់​ទីក្រុង​ក្នុង​ការ​ជំរុញ​ដល់​ការ​លូតលាស់​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​។ ការ​ខិតខំ​ដទៃ​ទៀត​រួម​មានការ​ព​ន្លឿ​ន​គម្រោង ការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​អាជីវកម្ម​រដ្ឋ និង​ការ​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​ផង​ដែរ ។

ទីក្រុង​ហូ​ជី​មិ​ញ​បាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន ហើយ​វា​ជា​តំបន់​ដែល​មាន​សារៈសំខាន់​ជាងគេ​ក្នុង​តំបន់​សេដ្ឋកិច្ច​ខាងត្បូង​ដែរ ។ យោង​ទៅ​តាម​សមាគម​ន៍​កំពង់​ផែ​សមុទ្រ​របស់​វៀត​ណាម​បាន​ឲ្យ​ដឹង​ថា កំពង់​ផែ​របស់​ទីក្រុង​នេះ​នាំមុខ​គេ​ក្នុង​ផ្នែក​ចំនួន​កុងតឺន័រ​ដែល​ឆ្លងកាត់ ឬ​ស្មើ ៥៨.៨%​នៃ​ចរាចរណ៍​ទាំងអស់​ក្នុង​ប្រទេស ។

ប៉ុន្តែ​ការ​ចំណាយ​ក្នុង​ការ​ដឹក​ជញ្ជូន​ក្ន​ហុង​ប្រទេស​វៀតណាម​មាន​ខ្ពស់​ជាង​ក្នុង​ប្រទេស​ភាគច្រើន​នៅ​អាស៊ី​អាគ្នេយ៍ ខណៈ​ដែល​វិស័យ​នេះ​ចូលរួម​ដល់​សេដ្ឋកិច្ច​ប្រទេស​បាន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ការ​ចំណាយ​ដ៏​ខ្ពស់​បាន​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​របស់​ផលិតផល​វៀតណាម​លើ​ទីផ្សារ​ពិភពលោក ។ ទីក្រុង​នេះ​ក៏​ខ្វះ​ផ្លូវ​រថភ្លើង​ក្នុង​កា​រត​ភ្ជាប់​នឹង​កំពង់​ផែ​ដែរ ។

អ្នកជំនាញ​ក្នុង​វិស័យ​មួយ​ចំនួន​បាន​និយាយ​ថា​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ដឹក​ជញ្ជូន​របស់​ប្រទេស វៀតណាម​ត្រូវ​តែ​អភិវឌ្ឍន៍​ទីផ្សារ​សេវាកម្ម​ដឹក​ជញ្ជូន​ភាគី​ទី​បី​ដែល​មានគុណ​ភាព​ខ្ពស់ និង​មាន​ភាព​ប្រកួតប្រជែង​ក្នុង​ផ្នែក​តម្លៃ​ដែរ ។

ពួក​គេ​បាន​បន្ថែម​ថា ភាព​ត​ភ្ជាប់​រវាង​កំពង់​ផែ​និង​ឃ្លាំង​ស្តុក​ទំនិញ និង​ភាព​ច្បាស់លាស់​និង​យុត្តិធម៌​ក្នុង​ផ្នែក​ច្បាប់​និង​ដំណើរការ​រដ្ឋបាល​ក៏​មាន​សារៈសំខាន់​ដែរ ។

ពួក​គេ​បាន​បន្ត​ថា ប្រទេស​នេះ​ត្រូវការ​ការ​ដឹក​ជញ្ជូន​បែប e-logistics ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​បណ្តាញ​ចែកចាយ​រួម​ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា​អាកាសយានដ្ឋាន​និង​កំពង់​ផែ​សម្រាប់​ការ​ស្តុក​ទំនិញ និង​ចែកចាយ​ទំនិញ​ទៅ​កាន់​អ្នក​ចែកចាយ​បន្ត​ក្នុង​ទីក្រុង​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ