ថៃ​នាំ​អង្ករ​ចេញ​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង ខណៈ​វៀតណាម​ដៃគូ​ប្រជែង​ធំ​សម្រុក​ឥត​ឈប់​ឈរ


ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​ថា ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​ទាំង​ចំនួន និង​តម្លៃ កាលពី​ខែកុម្ភៈ ព្រោះតែ​តម្លៃ​អង្ករ​កើនឡើង​ច្រើន​ជាង​ដៃគូ​ប្រកួតប្រជែង​ជា​ពិសេស​វៀតណាម និង​កំណើន​តម្លៃ​ប្រាក់​បាត​ជាដើម ។

លោក Charoen Laothammatas ដែល​ជា​ប្រធាន​សមាគម​ន៍​អ្នក​នាំ​ចេញ​អង្ករ​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ កន្លង​មក​ថា ប្រទេស​ថៃ​នាំ​ចេញ​អង្ករ​សរុប​បាន ៦៨៧,៥៦០​តោន​កាលពី​ខែកុម្ភៈ ឬ​ទាប​ជាង​ឆ្នាំ​មុន ២៧.៧% ឬ​ស្មើ ៣៧០​លាន​ដុល្លារ និង​ទាប​ជាង​ឆ្នាំ​មុន ២៣.៥% ។

យោង​ទៅ​តាម​លោក Charoen បាន​ឲ្យ​ដឹង​ដែរ​ថា បើ​ទោះជា​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ពិតមែន​កាលពី​ខែកុម្ភៈ អ្នក​នាំ​ចេញ​ថៃ​នៅ​តែ​គិត​ថា​វា​នឹង​កើនឡើង​វិញ​នៅ​ខែមីនា មក​ស្មើ​ប្រមាណ​ពី​៧០០,០០០​ទៅ​៨០០,០០០​តោន ។ លោក​បាន​បន្ថែម​ថា «​ពួក​យើង​ដែល​ជា​អ្នក​នាំ​ចេញ​អង្ករ​នៅ​តែ​រក្សា​ការ​ព្យាករណ៍​ថា ប្រទេស​ថៃ​នឹង​នាំ​ចេញ​អង្ករ​បាន ៩.៥​លាន​តោន​ក្នុងឆ្នាំនេះ ។ ស្ថាន​ការ​ឆ្នាំ​នេះ​នឹង​ពឹងផ្អែក​លើ​គ្រោះ​រាំង​ស្ងួត​»​។

ប្រទេស​ថៃ​នាំ​ចេញ​អង្ករ​សរុប​បាន ១១.០៩​លាន​តោន​កាលពី​ឆ្នាំ​មុន​ឬ​ទាប​ជាង​ឆ្នាំ ២០១៧ ប្រមាណ ៥% ដែល​នាំ​ចេញ​បាន ១១.៦៧​លាន​តោន តែ​ខ្ពស់​ជាង​ឆ្នាំ ២០១៦ ដែល​នាំ​ចេញ​បាន ៩.៩១​លាន​តោន ។ តម្លៃ​នៃ​ការ​នាំ​ចេញ​សរុប​បាន​កើនឡើង​ពី​៥.១៨​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៧ ៨.៣%​កាលពី​ឆ្នាំ​មុន​មក​ស្មើ ៥.៦១​ប៊ី​លាន​ដុល្លារ​។ តម្លៃ​អង្ករ​នាំ​ចេញ​ជា​មធ្យម​ស្មើ ៥០៧​ដុល្លារ​ក្នុង​មួយ​តោន​កាលពី​ឆ្នាំ​មុន ឬ​ខ្ពស់​ជាង​ឆ្នាំ ២០១៧ ប្រមាណ ១៤.១%​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​អង្ករ​ជាតិ​កាលពី​ថ្ងៃ​សុក្រ ដែល​មាន​លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-Cha ជា​អ្នកដឹកនាំ​បាន​បញ្ជា​ដល់​ភ្នាក់ងារ​ដែល​ជាប់​ពាក់ព័ន្ធ​ឲ្យ​ចោល​អង្ករ​ក្នុង​ស្តុក​រដ្ឋ​ប្រមាណ ២០០,០០០​តោន​នៅ​ខែឧសភា​ឆ្នាំ​នេះ​ផង​ដែរ ។ អង្ករ​ក្នុង​ស្តុក​របស់​រដ្ឋ​ភាគច្រើន​ដែល​លក់​មិន​ចេញ​ជា​អង្ករ​ដែល​មិន​ត្រូវ​បាន​ទទួលយក​ដោយ​នាយកដ្ឋាន​កែទម្រង់ ឬ​ត្រូវ​បាន​បដិសេធ​ដោយ​ប្រទេស​ដែល​ដេញថ្លៃ​បាន​វិញ ។

ឧប្បនាយករដ្ឋមន្ត្រី Chatichai Sarikulya បាន​និយាយ​ថា លោកនាយក​រដ្ឋមន្ត្រី​ក៏​បា​នប​ញ​ញ​ជា​ដល់​ភ្នាក់ងារ​ជាប់​ពាក់ព័ន្ធ​ដទៃ​ឲ្យ​ព​ន្លឿ​ន​បណ្តឹង​ទាក់ទិន​នឹង​ការ​បរាជ័យ​របស់​រដ្ឋាភិបាល​អ្នកស្រី​ Yingluck Shinawatra ក្នុង​ការ​ទិញ​អង្ករ​ថៃ​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ