ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក​សិន្ធុ​អង្គរ​នៅ​រក្សា​ទឹកបាន​មិន​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ

5 ឆ្នាំ មុន

ស្ថានភាព​ទឹក​នៅ​ក្រោម​ដី និង​លើ​ដី​សុទ្ធតែ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រាសាទ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ពិសេស​ប្រាសាទអង្គរវត្ត ។ ដូច្នេះ​ការ​រក្សា​ទឹក​ឱ្យ​មាន​តុល្យភាព​ទាំង​រដូវប្រាំង និង​រដូវវស្សា​ក្នុង​ក​សិន្ធុ គឺ​ចាំបាច់​បំផុត​ទាមទារ​ឱ្យ​ការ​គ្រប់គ្រង​ទឹកបាន​ត្រឹមត្រូវ ដើម្បី​ទ្រទ្រង់​ប្រាសាទ និង​រក្សា​សោភ័ណ​ភាព​សម្រាប់​រមណីយដ្ឋាន​ទាំងមូល ។…

ស្ថានភាព​ទឹក​នៅ​ក្រោម​ដី និង​លើ​ដី​សុទ្ធតែ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រាសាទ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ពិសេស​ប្រាសាទអង្គរវត្ត ។ ដូច្នេះ​ការ​រក្សា​ទឹក​ឱ្យ​មាន​តុល្យភាព​ទាំង​រដូវប្រាំង និង​រដូវវស្សា​ក្នុង​ក​សិន្ធុ គឺ​ចាំបាច់​បំផុត​ទាមទារ​ឱ្យ​ការ​គ្រប់គ្រង​ទឹកបាន​ត្រឹមត្រូវ ដើម្បី​ទ្រទ្រង់​ប្រាសាទ និង​រក្សា​សោភ័ណ​ភាព​សម្រាប់​រមណីយដ្ឋាន​ទាំងមូល ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ផ្សាយ​ថា​រដូវប្រាំង​នៅ​ក្នុង​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល El Nino ធ្វើ​ឱ្យ​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង ធ្វើ​ឱ្យ​មានការ​បាត់បង់​ទឹក​យ៉ាងច្រើន ដោយ​បញ្ហា​រំហួត​ទឹក​ទៅ​បរិយាកាស ដែល​បញ្ហា​នេះ​បាន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ការ​គ្រប់គ្រង​ទឹក​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ។

លោក​ភឿន សុ​ឃី​ម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ក្នុង មួយ​ថ្ងៃ​ៗ ទឹក​ក្នុង​ក​សិន្ធុ​អង្គរវត្ត​បាត់បង់​អស់​ប្រហែល​ជាង​១​ម៉ឺន​ម៉ែត្រគូប (​ស្រក​ប្រហែល​១​ហ៊ុន​-២​ហ៊ុន​) ដោយ​ការ​រំហួត​ទៅ​បរិយាកាស​ផង និង​ការ​ជ្រាប​ទឹក​ទៅ​ក្នុង​ដី​ផង ។ ទោះបី​ការ​រំហួត​ទឹក​មាន​កម្រិត​ធំ តែ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិមាណ​ទឹក​ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​នោះ​ឡើយ ព្រោះ​ក​សិន្ធុ​អាច​ផ្ទុក​ទឹកបាន​សរុប​ជាង​១​លាន​ម៉ែត្រគូប ព្រមទាំង​មានការ​បញ្ចូល​ទឹកជា​ប្រចាំ​ផង​ដែរ​»​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​ជា​ប្រចាំ​ក្នុង​ការ​គ្រប់គ្រង​ទឹក​ក្រោម​ដី ធ្វេ​ី​យ៉ាងណា​កុំឱ្យ​ការ​បូមទឹក​ក្រោម​ដី​យក​មក​ប្រេ​ី​ប្រាស់​ប៉ះពាល់​ទៅ​ដល់​ស្រទាប់​ទឹក​ក្រោម​ដី ដែល​អាច​នឹង​មាន​ហា​នី​ភ័យ​ដល់​ការ​អភិរក្ស​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ។

អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ដើម្បី​បង្ហូរទឹក​ពី​ក​សិន្ធុ​ទីក្រុង​អង្គរធំ​ទៅ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ត្រង់​ចំណុច​ទន្លេ​អុំ​ខាងកើត​តាម​ច្រក​សំពៅ​លូន ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ទឹក​ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ធានា​បាន​តុល្យភាព មិន​រីងស្ងួត និង​រក្សា​បាន​នូវ​ភាព​ស្រស់​ស្អាត​ក្នុង​ក​សិន្ធុ​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ