ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខូចខាត​តិចតួច​ចរចា​គ្នា​អស់​ជាង​២​ម៉ោង​ទើបត្រូវ​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ដឹក​មិត្តភក្តិ​ឆ្លងផ្លូវ​រង្វង់​មូល​កួច​កាណុង​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​ប៉ះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បណ្តាល​អោយ​រង​ការ​ខូចខាត​តិចតួច​បន្ទាប់​មក​ភាគី​ទាំង​២​ចរចា​គ្នា​អស់​ជាង​២​ម៉ោង​ទើបត្រូវ​គ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០ នៅ​ចំណុច​រង្វង់​មូល​កួច​កាណុង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ដឹក​មិត្តភក្តិ​ឆ្លងផ្លូវ​រង្វង់​មូល​កួច​កាណុង​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​ប៉ះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បណ្តាល​អោយ​រង​ការ​ខូចខាត​តិចតួច​បន្ទាប់​មក​ភាគី​ទាំង​២​ចរចា​គ្នា​អស់​ជាង​២​ម៉ោង​ទើបត្រូវ​គ្នា ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០ នៅ​ចំណុច​រង្វង់​មូល​កួច​កាណុង ស្ថិត​នៅ​ក្នុង​សង្កាត់ ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​នាក់ ក្នុង​នោះ​បុរស​ម្នាក់​ជា​អ្នក​រួម​ដំណើរ និង​បុរស​ម្នាក់​ទៀត​ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បានបើកបរ​​យ៉ាង​លឿន និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៩៣​ផ្សារ​តូច ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ស្រាប់តែ​ជ្រុល​ទៅ​ប៉ះ​រថយន្ត TRAILBEAZER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AV-៦៨៩៤ កំពុង​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បណ្តាល​អោយ​រថយន្ត​រង​ការ​ខូចខាត​របក​ថ្នាំ​ចំ​ទ្វារ​ខាងស្តាំ និង​ក្រពឹត​ក្បាល​រថយន្ត​ចំ​ពីមុខ​តិចតួច រីឯ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​វិញ​រង​ការ​ខូចខាត​វៀច​ដំបូល​ម៉ូតូ ចំណែក​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​របួស​ចំ​ជើង​ខាងឆ្វេង ។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ បាន​បង្ក​អោយ​មានការ​កកស្ទះ​ចរាចរណ៍ ទើប​សមត្ថកិច្ច​អោយ​រថយន្ត​អែប​ចូល​ខាង​ដើម្បី​ចរចា​គ្នា​អស់​រយៈពេល​ជិត​២​ម៉ោង ដោយសារ​តែ​ខាង​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​គាត់​គ្មាន​លុយ​សង​នោះ ក៏​បោះ​កាបូប​លុយ​ចេញ​មក​ក្រៅ​អោយ​សមត្ថកិច្ច​ឆែក រួច​បាន​ដេក​នៅ​ចិញ្ចើម​ផ្លូវ​រង់ចាំ​ប្រពន្ធ​មក​ដោះស្រាយ​ជំនួស ។

ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​ម្ចាស់​រថយន្ត​គាត់​មិន​ចង់​មានរឿង​រ៉ាវ​ច្រើន​គ្រាន់តែអោយ​ប្រពន្ធ​របស់​អ្នកបើកបរ​​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​សុំ​ទោស និង​ទទួលកំហុស រួច​សង​សំណង​តិចតួច​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ