ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ល្បី​រហូតមហាជន​បាន​ដាក់​ងារ​ឱ្យ​…!

5 ឆ្នាំ មុន

​កូរ៉េ​ខាងត្បូង ​៖ តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា នារី​ស្រស់​ស្អាត​វ័យ​៣៤​ឆ្នាំ​ម្នាក់ បាន​សម្រេច​ចិត្ត​ចូល​ហាត់​សាច់ដុំតាំងពី​១៤​ឆ្នាំ​មុន ដែល​ធ្វើ​ឱ្យ​នាង​មាន​សាច់ដុំ​ធំ​ខ្លាំង​ មិនធម្មតា​នៅ​ពេល​នេះ​ ។…

​កូរ៉េ​ខាងត្បូង ​៖ តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា នារី​ស្រស់​ស្អាត​វ័យ​៣៤​ឆ្នាំ​ម្នាក់ បាន​សម្រេច​ចិត្ត​ចូល​ហាត់​សាច់ដុំតាំងពី​១៤​ឆ្នាំ​មុន ដែល​ធ្វើ​ឱ្យ​នាង​មាន​សាច់ដុំ​ធំ​ខ្លាំង​ មិនធម្មតា​នៅ​ពេល​នេះ​ ។ Yeon-​woo Jhi ដែល​ជា​កីឡាការិនី​កាយ​វប្បកម្ម​អាជីព IFBB ជាមួយនឹង​ស្នាដៃ​ប្រកួត​ជា​ច្រើន បាន​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ ជាមួយនឹង​មុខ​យ៉ាង​ស្រស់​ស្អាត​ជា​លក្ខណៈ​នារី និងរាង​កាយ​មាំមួន​ពោរពេញ​ទៅ​ដោយ​សាច់ដុំ រហូត​ដល់​ថ្នាក់​មាន​គេ​ដាក់​ងារ​ថា​ ជា «​តុក្កតា Barbie សាច់ដុំ​»។

កាលពី​១៤​ឆ្នាំ​មុន Jhi បាន​សម្រេចចិត្ត​ទៅ​ចូល​ហាត់ប្រាណ​នៅ​ក្បែរ​ផ្ទះ​របស់​នាង ព្រោះតែ​ចង់​បំបាត់​ភាព​អៀនខ្មាស់​ក្នុង​ការ​និយាយ​ស្តី​ក្នុង​សង្គម​។ ពេល​ហាត់​បាន​ស្ទាត់​ហើយ នាង​ចេះ​តែ​ចង់​ហាត់​ទៀត រហូត​បាន​ចូល​ប្រកួត​ក្នុង​ការ​ប្រកួត​បង្ហាញ​សាច់ដុំ ដែល​នាង​បាន​ឈ្នះ​ពាន Arnold Classic Europe Amateur នៅ​ឆ្នាំ​២០១៣ និង Arnold Classic Europe Pro នៅ​ឆ្នាំ​២០១៥​។

នាង​បាន​ក្លាយទៅជា​កីឡាការិនី​កាយ​វប្បកម្ម​ជិត​១០​ឆ្នាំ​មក​ហើយ តែ​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នាង​បាន​ក្លាយទៅជា​តារា​ល្បី​លើ​អន​ឡាញ ដែល​ល្បី​ខាង​មាន​រាង​កាយ​សាច់ដុំ​ធំ​ៗ និង មានមុខ​នៅ​តែ​ជា​ស្រី​ស្អាត​។ នៅ​លើ Instagram នាង​មាន​អ្នក Follower ដល់​ទៅ ១៣​ម៉ឺន​នាក់ និង បាន​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ច្រើន​ដង​ផង​ដែរ​នៅ​កូរ៉េ​ខាងត្បូង​៕

អត្ថបទសរសេរ ដោយ