ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីណ៎ដល់ថ្នាក់នេះ…ម៉ែអើយម៉ែ

4 ឆ្នាំ មុន
  • រតនគិរី

េ​ខ​ត្ត​រតនគិរី ៖ រឿងអាស្រូវ​ត្រូវ​បាន​បែកធ្លាយដែល​ឪពុកចុង​រំលោភ​កូនស្រី​អាយុ​១៤​ឆ្នាំជា​ច្រើន​លើក​ច្រើន​សា​រាប់​មិន​អស់ ហើយ​ម្ដាយ​នាង​លាក់​មិន​ព្រម​ប្ដឹង​សមត្ថកិច្ច​ទេ លុះដល់ពេល​ឈ្លោះ​គ្នា​បែកផ្សែង​ប្ដឹង​លែងលះ ​ទើប​ប្ដឹងសមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ប្តី​ក្រោយ​នេះ​ពី​បទ​ចាប់​រំលោភ​កូនស្រី ។ ការ​ចាប់រំលោភ​នេះ បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៧​មក​ម្លេ​៉ះ ប៉ុន្តែ​ទើប​បែកការណ៍​ដឹង​ដល់​នគរបាល​ប៉ុស្តិ៍​និង​ស្រុក​នៅ​ថ្ងៃ​ទី…

េ​ខ​ត្ត​រតនគិរី ៖ រឿងអាស្រូវ​ត្រូវ​បាន​បែកធ្លាយដែល​ឪពុកចុង​រំលោភ​កូនស្រី​អាយុ​១៤​ឆ្នាំជា​ច្រើន​លើក​ច្រើន​សា​រាប់​មិន​អស់ ហើយ​ម្ដាយ​នាង​លាក់​មិន​ព្រម​ប្ដឹង​សមត្ថកិច្ច​ទេ លុះដល់ពេល​ឈ្លោះ​គ្នា​បែកផ្សែង​ប្ដឹង​លែងលះ ​ទើប​ប្ដឹងសមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ប្តី​ក្រោយ​នេះ​ពី​បទ​ចាប់​រំលោភ​កូនស្រី ។ ការ​ចាប់រំលោភ​នេះ បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៧​មក​ម្លេ​៉ះ ប៉ុន្តែ​ទើប​បែកការណ៍​ដឹង​ដល់​នគរបាល​ប៉ុស្តិ៍​និង​ស្រុក​នៅ​ថ្ងៃ​ទី ២៩ ខែមីនា វេលា​ម៉ោង​១០​ព្រឹក ហើយ​បុរស​ជា​ឪពុកចុង​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដាក់​ខ្នោះ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​ជា​ឪពុកចុង​នេះ ​ឈ្មោះ អុក ចាន់​ណា អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​ស្រុក​លំ​ផាត់ ។ មុន​ការ​បែកធ្លាយ​រឿង អាស្រូវ​នេះ នៅ​ថ្ងៃ​ទី​២៩ ខែមីនា ប្ដី​ប្រពន្ធ​នេះ​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​យ៉ាង​ខ្លាំង និង​ឈានទៅ​ដល់​ការ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ល្បាំ​ង​២ សុំ​លែងលះ​គ្នា​តាម​ផ្លូវច្បាប់​។ ពេល​នោះ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ទៅ​ជាមួយ​ម្ដាយ​ដែរ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ឪពុក
ចុង​បាន​រំលោភ​នាង​តាំងពី​អាយុ​១១​ឆ្នាំ​ម្ល៉េះ ហើយម្ដាយ​នាង​ក៏​ដឹង​រឿង​នេះ​ដែរ តែ​មិន​ហ៊ាន​ប្ដឹង​សមត្ថកិច្ច​ទេ មូលហេតុ​ខ្លាច​អត់​មាន​អ្នក​ជួយ​រក​សុ​ី​ចិញ្ចឹម និង​ខ្លាច​ប្ដី​ដែល​ជា​ទាហាន​ក៏​ចេះ​តែ​ខំ​លាក់​រឿង​ខាងលើ​នេះ​ទុក​បាន​យូរ​យ៉ាងនេះ ។

ក្មេង​ស្រី​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ទៀត​ថា រឿង​ឪពុកចុង​រំលោភ​នាង​គឺ​ញឹកញាប់​ណាស់​ រាប់​មិន​អស់​ទេ បើ​ពេល​យប់ ​ខណៈ​នាង​ដេក​ក្បែរ​ម្ដាយ និង​ជួនកាល​រំលោភ​ពេល​ថ្ងៃ​ ខណៈ​ម្តាយ​នាង​មិន​នៅផ្ទះ ។ កន្លង​មក នាង​ធ្លាប់​បាន​និយាយ​រឿង​នេះ​ ប្រាប់​ម្ដាយ​ជា​ញឹកញាប់​ណាស់​តែ​ម្ដាយ​មិន​តបត​វិញ​ទេ ។ ចំណែក​ស្ត្រី​ជា​ម្ដាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​យកប្ដី​ក្រោយ​នេះ​ចំនួន​១៤​ឆ្នាំ​ហើយ តែ​គ្មាន​កូន​ទេ គឺ​តាំងពី​កូនស្រី​គាត់​ដែល​រង​គ្រោះ​នេះ​មាន​អាយុ​៣​ខែ​ម្លេ​៉ះ ។

ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ចាប់​រំលោភ​កូនស្រី​តាំង​ពី​ឆ្នាំ​២០១៧​ប្រាកដ​មែន គឺ​តាំងពី​នាង​ទើប​មាន​អាយុ​១១​ឆ្នាំ និង​ច្រើន​លើក​រាប់​មិន​អស់​ទេ ។ នៅ​ថ្ងៃ​ទី​៣០ ខែមីនា សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ជនសង្ស័យ​ទៅ​សាលា​ដំបូង​ខេត្ត ៕​

អត្ថបទសរសេរ ដោយ