ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​អ្នក​ជួញដូរ​ថ្នាំ​ញៀន​មួយ​ចំអិន​កំពិស​ដែរ​… ដោះ​លែង​វិញ ដឹង​ឮ​ពេញ​ភូមិ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​ម៉ោង​ប្រហែល​ជាង​៧​យប់ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ ល្បាត​ក្នុង​មូលដ្ឋាន​បង្ក្រាប​បាន​មុខសញ្ញា​ចែក​ចាយ ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់…

ខេត្តកណ្តាល ៖ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​ម៉ោង​ប្រហែល​ជាង​៧​យប់ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ ល្បាត​ក្នុង​មូលដ្ឋាន​បង្ក្រាប​បាន​មុខសញ្ញា​ចែក​ចាយ ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់ និង​ដកហូត​បាន​វត្ថុ​តាង​នូវ​ថ្នាំ​ញៀន​1​កញ្ចប់​តូច ព្រមទាំង​មធ្យោ​បាយ​ម៉ូតូ​១​គ្រឿង នៅ​ចំណុច​ផ្លូវ​កំពង់ដ ស្ថិត​ក្នុងភូមិ​កោះ​តេ​ជោ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល នាំ​យក​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ក៏​បាន​បញ្ជូន​ជនសង្ស័យ​ជា​មុខសញ្ញា​រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​១​កញ្ចប់​តូច​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​ភ្លាម​ៗ​ទាំង​យប់​នៅ​ថ្ងៃ​ដដែល​។ ពេល​បញ្ជូន​ជនសង្ស័យ​ទៅ​ដល់​អធិការ​ស្រុក​​មិន​ទាន់​បាន​មួយ​ចំអិន​កំ​ពិស​ផង ស្រាប់តែ​នគរបាល​ស្រុក​ដោះ​លែង​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញ​ដូរ​ថ្នាំ​ញៀន​ដ៏​សកម្ម​នោះ​មក​វិញ​ទាំង​យប់​។ ហើយ​បើ​តាម​ប្រភព​នៃ​ការ​ដោះ​លែង​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​នេះ​មក​វិញ ដោយ​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន​១៣០០​ដុល្លារ​ផង​ដែរ​។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​នគរ​បាល​​ចាប់​បញ្ជូន​ទៅ​ដល់​ស្រុក​បាន​តែ​មួយ​ចំអិន​កំ​ពិស​ដោះ​លែង​មក​វិញ​នោះ មានឈ្មោះ ស្រី រតនៈ (​ហៅ​ម៉ា​ប់​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​តេ​ជោ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ពាក់ព័ន្ធ​បញ្ហា​ចោទប្រកាន់​នេះ​ដែរ ភ្នាក់ងារ​កោះសន្តិភាព​យើង​ក៏​បាន​ព្យាយាម​ទៅ​សូម​ការ​បំភ្លឺ​ពី​លោក​ព្រុំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ​ច្រើន​ដង ទម្រាំ​បាន​បំភ្លឺ​ថា ពិតជា​បាន​ដោះ​លែង​មែន ដោយ​សារ​បង​របស់​ជនសង្ស័យ​មក​សុំ​ធានា​យក​ទៅ​ដាក់​មណ្ឌល​កែប្រែ​។ លោក​បន្ត​ថា អត់​បាន​ទាមទារ​ប្រាក់​ទេ។ ប៉ុន្តែ​ឆ្ងល់​ដែរ អ្នកស្រុក​និយាយ​ត​ៗ​គ្នា​ថា អស់​លុយ​១៣០០​ដុល្លារ ពិតជា​រឿង​ពិបាក​យល់​មែន​។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ