ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​ថៃ ប្រកាស​ឱ្យ រឿង សា​រ័​ត្ន សាក​​ជាមួយ​កីឡាករ​ខ្លួន​ជា​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ ទី​៣១ មីនា កីឡាករ​ជើង​ខ្លាំង​កម្ពុជា រឿង សា​រ័​ត្ន បាន​ត្រឹមតែ​ស្មើ​ជាមួយ​កីឡាករ​ថៃ…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ ទី​៣១ មីនា កីឡាករ​ជើង​ខ្លាំង​កម្ពុជា រឿង សា​រ័​ត្ន បាន​ត្រឹមតែ​ស្មើ​ជាមួយ​កីឡាករ​ថៃ Chhlam Phat ដែល​បាត់​មុខ​យូរ​ពី​ការ​ប្រកួត​នៅ​ក្នុង​សង្វៀន​ថៃ​។ កីឡាករ​ថៃ​ត្រូវ​គេ​ប្រកាស​ថា ខានមក​កាន់​សង្វៀន​ជា​យូរ​មក​ហើយ ទើប​ការ​ស្មើ​ពិន្ទុ​ជាមួយ រឿង សា​រ័​ត្ន ដែល​ជា​ជើង​ខ្លាំង​នៅ​កម្ពុជា ត្រូវ​បាន​អ្នកដឹកនាំ​កម្មវិធី​ប្រកាស​ថា​នឹង​ឱ្យ​ប៉ះ​គ្នា​ម្ដងទៀត​។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា កីឡាករ​របស់​លោក​ខកខាន​ប្រកួត​នៅ​ក្នុង​ប្រ​ទេ​ថៃ​មួយ​រយៈ​ធំ​មក​ហើយ ដោយសារ​តែ​គេ​រវល់​នឹង​ការងារ ហើយ​កាល​នោះ​មាន​បំណង​ចង់​ឈប់​ប្រកួត​។

យ៉ាងណាមិញ​លោក​ថា កីឡាករ​ថៃ បើ​ទោះជា​គេ​មិន​ចង់​បន្ត​ការ​ប្រកួត ក៏​គេ​នៅ​តែ​ហ្វឹកហាត់​លេង​ៗ មិន​ដែល​ប្រហែស​នោះ​ដែរ ដោយសារ​តែ​គេ​ស្រលាញ់​សុខភាព ទើប​ការ​បង្ហាញខ្លួន​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង ក៏​នៅ​តែ​មានឱកាស​តាម​ស្មើ​ជាមួយនឹង​កីឡាករ​ជើង​ខ្លាំង​កម្ពុជា រឿង សា​រ័​ត្ន​។

យ៉ាងណាមិញ​លោក​ថា កីឡាករ​ថៃ ក៏​មិនមែន​ធម្មតា​នោះ​ដែរ កាលពី​អតីតកាល ដោយ​គេ​គឺជា​ជើងឯក​រង​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ផង ទើប​គ្រាន់តែ​វិល​មក​កាន់ការ​ប្រកួត​ជា​ថ្មី ក៏​នៅ​តែ​មាន​សមត្ថ​ភាពល្អ​ប្រសើរ​។ លោក​គម្រោង​ឱ្យ​គូ​នេះ ឡើង​សងសឹក​គ្នា​ក្នុង​ពេល​ឆាប់​ៗ ដោយសារ​តែ​ចង់​ដឹង​ថា មួយគូរ​នេះ បើ​ប៉ះ​គ្នា​ម្ដងទៀត តើ​អ្នក​ណា​ឈ្នះ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ