ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ដឹង​​​…​ ស្តែង​នេះគាត់​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ពេក

5 ឆ្នាំ មុន

តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា គ្រូបង្រៀន​ម្នាក់​បាន​បង្ហើប​ពី​លទ្ធផល​កើត​លើ​ខ្លួនឯង បណ្តាល​មក​ពី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ពេក ​រហូត​ដល់​ទៅ​៦​កំប៉ុង​​ជា​រៀងរាល់ថ្ងៃ​ ។ លោកគ្រូ Dan Royals បាន​ប្រាប់​ថា…

តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា គ្រូបង្រៀន​ម្នាក់​បាន​បង្ហើប​ពី​លទ្ធផល​កើត​លើ​ខ្លួនឯង បណ្តាល​មក​ពី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ពេក ​រហូត​ដល់​ទៅ​៦​កំប៉ុង​​ជា​រៀងរាល់ថ្ងៃ​ ។ លោកគ្រូ Dan Royals បាន​ប្រាប់​ថា ភេសជ្ជៈ​ប្រភេទ​នេះ​ មាន​ផ្ទុក​ស្ករស​ដល់​ទៅ១៣​ស្លាបព្រា​កាហ្វេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង បើ​យើង​ទទួលទាន​ច្រើន​លើស​កម្រិត​។

លោក​បាន​សរសេរ​បង្ហោះ​លើ Facebook ថា​ «តើ​នរណា​គេ​ខ្លះ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង? ញៀន​វា​អត់? អ្នក​អាច​នឹង​ត្រូវ​គិត​ម្តងទៀត​ ។ សូម​មើលរូប​ទី​ពីរ (​ដែល​លោក​បង្ហោះ​ពី​អណ្តាត​របស់​លោក​)​។ នេះ​គឺជា​អ្វី​ដែល​វា​បង្ក​នៅ​លើ​អណ្តាត​របស់​អ្នក​ ។ ចុះ​ទម្រាំ​តែ​គ្រឿងក្នុង​របស់​អ្នក?» ។

លោក​​បន្ត​ថា «​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​ផឹក​វា​ពី៥​ទៅ​៦​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ដោយសារ​តែ​អស់កម្លាំង​បង្រៀន​ក្មេង​ៗ​។ ខ្ញុំ​ដុះធ្មេញ​ជា​ប្រចាំ តែ​នៅ​ពេល​ទៅ​ជួប​ពេទ្យ ទើប​ដឹង​ថា​… សារធាតុ​គីមី​នៅ​ក្នុង​នោះ បណ្តាល​ឱ្យ​អណ្តាត​របស់ខ្ញុំ​ទៅ​ជា​យ៉ាងនេះ​។ ប្រយ័ត្ន​ទាំងអស់​គ្នា​» ។

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​អង្គការ​សុខភាព​ពិភពលោកបាន​ប្រាប់​ថា​ «​ការ​សិក្សា​មួយ​នៅ​អា​មេ​រិ​ក បាន​បង្ហាញ​ថា ដង្កូវ​ស៊ី​ធ្មេញ​អាច​បង្ក​មក​ពី​កម្រិ pH អាស៊ីត និងកម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ផលិតផល​ដូច​ជា ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ។ ការ​សិក្សា​មួយទៀត​បង្ហាញ​ថា ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង អាច​បង្ក​ជា​ការ​សឹក​ធ្មេញ ដែល​បង្ក​ឱ្យ​ស្រៀវធ្មេញ​» ។

ចូរ​គិតគូរ​ពី​សុខភាព​ជា​ចម្បង​ !

អត្ថបទសរសេរ ដោយ