ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានធំ​​២គ្រឿង​បុក​គ្នា…​ជ្រូកស្រែក​យំ​កក្រើកផ្អើលមនុស្សទាំងយប់​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ ​មនុស្ស​២​នាក់​​រង​របួសធ្ងន់-ស្រាល នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏​កំរោល​មួយ​ រវាង​រថយន្ត​ដឹក​ជ្រូក​បុក​ជាមួយ​រថយន្ត​ដឹក​ខ្សាច់ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣១ មីនា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កា​ឡោម​ភ្លុក…

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ ​មនុស្ស​២​នាក់​​រង​របួសធ្ងន់-ស្រាល នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏​កំរោល​មួយ​ រវាង​រថយន្ត​ដឹក​ជ្រូក​បុក​ជាមួយ​រថយន្ត​ដឹក​ខ្សាច់ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣១ មីនា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កា​ឡោម​ភ្លុក ឃំ​ុ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី តែ​អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក ​បាន​ដាក់​មេ​ប្រូចចោល​ជ្រូកបាត់​​ទាំង​យប់​ ក្រោយ​ពី​បង្ក​គ្រោះថ្នាក់រួច ​។

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យករណី​នេះ គឺ​​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហី​ុ​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-5619 ដែល​មាន​ដឹក​សត្វ​ជ្រូក​រាប់​សិប​ក្បាល ហើយ​អ្នក​បើក​របរ​បាន​រត់គេច​ខ្លួន ​​។ ដោយ​ឡែក ​រថយន្ត​​ម្ខាង​ទៀតម៉ាក​ហី​ុ​យ៉ា​ន់​ដាយ​ដូច​គ្នា ពាក់​ស្លាក​លេខ 3B-5136 អ្នកបើកបរ​ឈ្មោះ​សយ យ៉​យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​កា​ចាប ឃំ​ុ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​ ។ មន្ត្រី​ចរាចរណ៍​បាន​​និយាយ​ថា រថយន្ត​ទាំង​២​គ្រឿង​នេះ ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ហើយ​បើ​ពិនិត្យ​ទីតាំង​កើតហេតុ រថយន្ត​ដឹក​ជ្រូក​ ហាក់​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ខ្សាច់​ទាំង​កំរោល​តែ​ម្ដង​។

នៅ​ក្នុង​ហេតុ​ការ​ណ៍​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ជិះ​រថយន្ត​ដឹក​ខ្សាច់​២​នាក់ ​រង​របួស​កៀប​ជាប់​ក្នុង​រថយន្ត​របស់​ខ្លួន គ​ឺ​ម្នាក់​ឈ្មោះ​សយ យ៉​យ ភេទប្រុស ​អាយុ​៣៦​ឆ្នាំ (​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​) រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​​ម្នាក់​ទៀត​​ឈ្មោះ​ម៉ាត់ សុគន្ធ ភេទ​ស្រី អាយុ​៣០​ឆ្នាំ រង​របួសស្រាល រីឯ​អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក​ទំនង​មាន​របួស​ដែរ តែ​បាន​រត់​ចោល​រថយន្ត​ទាំង​យប់​ក្រោយ​កើតហេតុ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​​ថា រថយន្ត​ដឹក​សត្វ​ជ្រូក​រាប់​សិប​ក្បាល​នោះ ដឹក​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វា​អន្តរជាតិ«​ភ្នំ​ដី» ​ស្រុក​សំពៅ​លូន ឆ្ពោះទៅ​ភ្នំពេញ ។ លុះដល់​ចំណុច​កើតហេតុ​ខាងលើ ទំនង​អ្នកបើកបរ​ងុ​យ​ដេក​មួយភាំង​ ស្រាប់តែ​រេចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ខ្សាច់​ទាំង​កំរោល​លាន់​ដូច​រន្ទះ​កណ្ដាល​យប់​តែ​ម្ដង​។ ប្រភព​ដដែល​​បញ្ជាក់​ថា ពេល​នោះ ​អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​ជួយ តែ​ឃើញ​មនុស្ស​២​នាក់​រង​របួស​កៀប​ជាប់​ក្នុង​រថយន្ត​ដឹក​ខ្សាច់ ។ រីឯ​ខាង​រថយន្ត​ដឹក​ជ្រូក​ ដំ​បូង​គេ​ឃើញ​មាន​ប៉ុន្មាន​នាក់​ដែរ តែ​ប៉ុន្មាន​នាទី​ក្រោយមក​ស្រាប់តែ​បាត់​មុខ​អស់​ បន្សល់​ទុក​តែ​សត្វ​ជ្រូក​យំ​លាន់​ទ្រហឹង​ពេញ​រថយន្ត ។ ហើយ​ភ្លាម​នោះ​ ទាំង​សមត្ថ​កិច្ច ​ទាំង​អ្នក​ភូមិ​ បាន​ជួយ​រំដោះ​អ្នក​របួស​២​នាក់ ដើម្បី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​ ។

មន្ត្រី​ចរាចរ​ណ៍​ដែល​ចុះ​អន្តរា​គម​ន៍​និង​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះ​​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​រថយន្ត​នៅ គឺ​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ភាគី​រថយន្ត​ដឹក​ជ្រូក ដែល​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​រេ​ចង្កូត​ឆ្លង​ទ្រូងផ្លូវ​ទៅ​បុក​រថយន្ត​ម្ខាង​ទៀត​ បណ្ដាល​ឲ្យ​ខូចខាត​ទាំង​សងខាង​និង​របួស​មនុស្ស​បែប​នេះ​។

អត្ថបទសរសេរ ដោយ