ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​អង្គុយ​បត់ជើងតូច​ទំនង​ទៅ​ចាប់…បាន​សម្រេច

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យុវជន​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ខាង​ស្រី​ថា បាន​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​គាត់​នៅ​ខាងក្រោយ​ផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩…

ខេត្តកណ្តាល ៖ យុវជន​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ខាង​ស្រី​ថា បាន​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​គាត់​នៅ​ខាងក្រោយ​ផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩ និង​៣០​នាទី ស្ថិត​នៅ ស្រុក​ស្អាង ខេត្កណ្ដាល​។

ជន​រង​គ្រោះ​អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ស្រុក​ស្អាង​ខេត្តកណ្ដាល មុខរបរ​លក់ដូរ ។ ជនសង្ស័យ​ឈ្មោះ អៀង ភា​រិ​ទ្ធ អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ពោធិ៍​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​សិស្សសាលា ។

សាក្សី​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​ទៅ​បត់ជើងតូច​នៅ​ខាងលិច​ផ្ទះ​របស់​ខ្លួន ឃ្លាត​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ ។ ពេល​កំពុង​អង្គុយបត់ជើង ស្រាប់តែ​មានឈ្មោះ អៀង ភា​រិ​ទ្ធ បាន​មក​ចាប់​ផ្តួល​នាង​អោយ​ដេក​ផ្ងា រួច​ឈ្មោះ​អៀង ភា​រិ​ទ្ធ បាន​បញ្ចេញ​ប្រដាប់​ភេទ​ខ្លួន​តាម​ឡេវ​រ៉ូ​ត​ខោ រួច​យក​ប្រដាប់​ភេទ​នោះបញ្ចូល​ប្រដាប់​ភេទ​នាង រហូត​បាន​សម្រេច​បំណង​របស់​ខ្លួន ។ បន្ទាប់​ពី​បាន​សម្រេច​បំណង​ហើយ ស្រាប់តែ​ឪពុក​បង្កើត​នាង​មក​ដល់​បំភ្លឺ​ដោយ​ភ្លើង​ពិល​ទូរស័ព្ទ ភ្លាម​នោះ​ឈ្មោះ​អៀង ភា​រិ​ទ្ធ​បាន​គេចខ្លួន​ពី​កន្លែង​កើត​ហេតុតែ​ម្ដង ពេល​ជាមួយ​គ្នា​នោះ​ឪពុក​បាន​សួរនាំ​កូន​របស់​ខ្លួន ទើប​នាង​បញ្ជាក់​ប្រាប់​ឪពុក​ថា ឈ្មោះ​អៀង ភា​រិ​ទ្ធ​បាន​ចាប់រំលោភ​សេពសន្ថវៈ​ខ្លួន ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ត្រើយ​ស្លា បាន​នាំ​ឈ្មោះ អៀង រិ​ទ្ធ មក​ប៉ុស្ដិ៍​រដ្ឋបាល សាកសួរ​នឹង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល ស្រុក​ស្អាង ។ បច្ចុប្បន្ន ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​អនុវត្ត​តាម​នីតិ​វី​ធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ