ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង​បាក់​រលំ​ជា​លើក​ទី​២​សង្កត់​លើ​រថយន្ត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គ្រោង​ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង ដែល​គេ​ធ្វើ​ឡើង​សំរាប់​អបអរសាទរ​ក្នុង​ពិធីបុណ្យ​ទន្លេ បាន​បាក់​មួយ​ផ្ទាំង​ទៀត​ហើយ បន្ទាប់​ពី​មាន​ខ្យល់​និង​ភ្លៀង ហើយ​បណ្ដាល​ឲ្យ​រថយន្ត​មួយ​គ្រឿង​រង​ការ​ខូចខាត​បែក​កញ្ចក់ ។ ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង ១០​នាទី​រសៀល​ថ្ងៃ​ទី​៣១…

ខេត្តកំពង់ឆ្នាំង ៖ គ្រោង​ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង ដែល​គេ​ធ្វើ​ឡើង​សំរាប់​អបអរសាទរ​ក្នុង​ពិធីបុណ្យ​ទន្លេ បាន​បាក់​មួយ​ផ្ទាំង​ទៀត​ហើយ បន្ទាប់​ពី​មាន​ខ្យល់​និង​ភ្លៀង ហើយ​បណ្ដាល​ឲ្យ​រថយន្ត​មួយ​គ្រឿង​រង​ការ​ខូចខាត​បែក​កញ្ចក់ ។ ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង ១០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែ​មិ​នា នៅ​តាម​ផ្លូវ ពី​ផ្សា​រលើ​ទៅ​ផ្សារ​ក្រោម ស្ថិត​នៅ​ក្នុងភូមិ​ផ្សា​រលើ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

លោក ឆាយ ខេ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​រុះរើ គ្រោង​ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង​នៅ​កន្លែង​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មិនសូវ​ជា​មាន​ភ្លៀង​និង​ខ្យល់​ខ្លាំង​ប៉ុន្មាន​ទេ ប៉ុន្តែ​ខ្យល់​បាន​បោកបក់​ចំ​គ្រោង​ខ្លោងទ្វារ​ដែល​កាត់​ទទឹង​ផ្លូវ​ចុះ​ពី​ផ្សា​រលើ​ទៅ​ផ្សារ​ក្រោម បណ្តាល​ឲ្យ​រលំ​រាប​ដល់​ដី​តែ​ម្ដង ។

ក្នុង​ហេតុការណ៍​នោះ​គ្រោង​ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង​បាន​បាក់​បណ្តាល​ឱ្យ​សង្កត់​លើ​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ០I- ៧០៨៨ បណ្តាល​ឱ្យ​បែក​កញ្ចក់ និង​ក្រពឹត​ផ្នែក​ខាង​មុខ ជាមួយ​គ្នា​នោះ​ក៏​មាន​មនុស្ស​ម្នាក់​រង​របួសស្រាល​ផង​ដែរ ។

លោក​អធិការ​នគរបាល​បាន​បញ្ជាក់​ថា គ្រោង​ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង​បាន​សង្កត់ជាប់​លើ​រថយន្ត​ទៅ​មុខ​មិន​រួច ហើយ​ក៏​បាន​ប្រជាពលរដ្ឋ​ជួយ​លើក​ដើម្បី​យក​រថយន្ត​នោះ​ចេញ ។ បន្ទាប់​មក លោក​បាន​ដឹកនាំ​កម្លាំង​រុះរើ​គ្រោង​ខ្លោងទ្វារ​នោះ​ចេញ ដោយ​ប្រើ​ម៉ូ​ទ័​រ​ឆាប​កាត់​ផ្តាច់​ជា​កង់​ៗ ដើម្បី​យក​ចេញ និង​សម្រួល​ចរាចរ​ឡើង​វិញ ហើយ​គ្រោងឆ្អឹង​គ្រោង​ខ្លោងទ្វារ​ទាំងនេះ​នឹង​ត្រូវ​យក​ទៅ​ទុក​អោយ​រដ្ឋបាល​សាលាខេត្ត​ចាត់ការ​បន្ត​។

ដោយឡែក សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ឲ្យ​ដឹង​ថា គ្រោង​ខ្លោងទ្វារ​នៅ​កន្លែង​កើតហេតុ មាន​សភាព​ល្អ​ធម្ម​តាម​ទេ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា គឺ​ឃើញ​មាន​ក្រុម​ជាងភ្លើង​ឡើង​ទៅ​ដោះ​ភ្លើង​ចេញ បណ្ដាល​ឱ្យ​ទន់​វេច​គ្រោង​ខ្លោងទ្វារ​នោះ និង​គ្មាន​ភាពរឹងមាំ​នោះ​ទេ ទើប​ធ្វើ​អោយ​ខ្យល់​បោក​បណ្តាល​ឱ្យ​បាក់​សង្កត់​លើ​រថយន្ត ដែល​កំពុង​ធ្វើ​ពី​ដំណើរ​បែប​នេះ​តែ​ម្តង ។

សូម​បញ្ជាក់​ថា នេះ​ជា​គ្រោង​ខ្លោងទ្វារ​និមិត្តសញ្ញា​ឆ្នាំង​លើក​ទី​២​ហើយ​ដែល​បាន​បាក់​រលំ​រាប​ដល់​ដី​បែប​នេះ​ហើយ​បណ្តាល​ឱ្យ​សង្កត់ពីលើ​រថយន្ត​មួយ​គ្រឿង​រង​ការ​ខូចខាត ដោយ​លើក​ទី​មួយ​គឺ​បាន​កើតឡើង​នៅ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​បុក សំណាងល្អ​ហើយ តែបើ​ប៉ះ​ចំ​ម៉ូតូ ឬ​អ្នក​ថ្មើរជើង​វិញ​អាច​នឹង​មាន​អ្នក​រង​របួសធ្ងន់​ និង​ស្រាល​ច្រើន​ជាង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ