ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​គំរាម​បិទ​ព្រំដែន… បើពុំ​រារាំង​ក្បួន​​ដើររបស់​ពួក​អន្តោប្រវេសន៍

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៩ ​មីនា ​បាន​គំរាម​បិទ​ព្រំដែន​ជា​មួយ​ម៉ិ​ក​ស៊ិ​ក​នា​ស​ប្ដា​ហ៍​ខាង​មុខ ប្រសិនបើ​ម៉ិក​ស៊ិ​ក​ពុំ​រារាំង​ក្បួន​ដើររបស់​ពួក​អន្តោប្រវេសន៍ លើក​សំដៅ​មក​កាន់ សហរដ្ឋអាមេរិក​ទេ​នោះ​។ បែប​នេះ​អាច​ប៉ះពាល់​ដល់​ការ​ផ្លាស់​ប្ដូរ​ខាង​ពាណិជ្ជកម្ម​និង​ការ​ឆ្លងកាត់​ស្របច្បាប់…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៩ ​មីនា ​បាន​គំរាម​បិទ​ព្រំដែន​ជា​មួយ​ម៉ិ​ក​ស៊ិ​ក​នា​ស​ប្ដា​ហ៍​ខាង​មុខ ប្រសិនបើ​ម៉ិក​ស៊ិ​ក​ពុំ​រារាំង​ក្បួន​ដើររបស់​ពួក​អន្តោប្រវេសន៍ លើក​សំដៅ​មក​កាន់ សហរដ្ឋអាមេរិក​ទេ​នោះ​។ បែប​នេះ​អាច​ប៉ះពាល់​ដល់​ការ​ផ្លាស់​ប្ដូរ​ខាង​ពាណិជ្ជកម្ម​និង​ការ​ឆ្លងកាត់​ស្របច្បាប់ មាន​ទឹកប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​។

នៅ​ឯ​និវេសនដ្ឋាន​របស់​លោក នៅ​ផ្ល​រី​ដា​លោក​ត្រាំ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា មាន​លទ្ធភាព​ច្រើន ដែល​ខ្ញុំ​បិទ​ព្រំដែន​នា​ស​ប្ដា​ហ៍​ខាង​មុខ​។ លោក​ស្នើ​ដល់​ម៉ិក​ស៊ិ​ក​ឲ្យ​ធ្វើ​អ្វី​ថែម​ទៀត ដើម្បី​រារាំង​ពួក​អន្តោ​ប្រវេសន៍​កុំ​ឲ្យ​មក​កាន់​សហរដ្ឋអាមេរិក​។ វា​ងាយស្រួល​ដែល​ម៉ិ​ក​ស៊ិ​ក​អាច​រារាំង​មនុស្ស​ម្នា មិន​ឲ្យ​ដើរ​ឆ្ពោះ​មក​ទិស​ខាងជើង​តែ​គេ​ពុំ​ព្រម​ធ្វើ​។

លោក​ត្រាំ​តែង​ប្រកាស​ជាប់​រដឹក តាំងពី​លោក​ឡើង​កាន់​អំណាច​មក​ថា លោក​នឹង​បិទ​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក តែ​លោក​ហាក់​បាន​តែ​មាត់​។ ប៉ុន្តែ​លើក​នេះ​រដ្ឋបាល​អា​មេ​រិ​ក​និយាយ​ថា ជួប​ការ​លំបាក​ក្នុង​ការ​គ្រប់​គ្រង​ការ​ហូរ​ចូល កាន់តែ​ខ្លាំង នៃ​ពួក​អ្នក​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន មក​ពី​អា​មេ​រិ​ក​កណ្ដាល​កាត់​ម៉ិក​ស៊ិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ