ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​អន្តោប្រវេសន៍​ថ្មី​នឹង​ជំរុញ​ដល់​វិស័យ​ជួល​អចលនទ្រព្យ​ក្នុង​ប្រទេស​ជប៉ុន

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ នៅ​ថ្ងៃ​ទី​១​ខែមេសា​ឆ្នាំ ២០១៩ វិ​សោ​ដ​ន​កម្ម​ថ្មី​លើ​ច្បាប់​ស្តី​ពី​ការ​ធ្វើ​អន្តោប្រវេសន៍​នឹង​ចាប់​ចូល​ជា​ធរមាន​ដែល​អនុញ្ញាត​ឲ្យ​មាន​ចេញ​ជា​ទិដ្ឋាការ​សម្រាប់​ពលករ​មាន​ជំនាញ​ច្បាស់លាស់​មួយ​ចំនួន​។ ប្រភេទ​ទិដ្ឋាការ​ថ្មី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ពលករ​ក្នុងស្រុក​ខណៈ​ដែល​ចំនួន​ប្រជាជន​សរុប​ក្នុង​ប្រទេស​កំពុង​តែ​ធ្លាក់​ចុះ​។ ប្រសិនបើ​មាន​ប្រសិទ្ធិ​ភាព វា​អាច​បង្ក​ឲ្យ​មាន​លំហូរ​ចូល​នៃ​ពលករ​បរទេស​ក្នុង​ប្រទេស​ជប៉ុន​ដែល​នឹង​ត្រូវការ​ផ្ទះ​និង​សេវាកម្ម​ផ្សេង​ៗ​។ វិធានការ​ថ្មី​នេះ​មាន​គោលដៅ​នាំ​យក​ជនអន្តោប្រវេសន៍​ប្រមាណ​៣៤៥,០០០​នាក់​ចូល​មក​កាន់​ប្រទេស​ជប៉ុន​ក្នុង​កំឡុង​ពេល​៥​ឆ្នាំ​ខាង​មុខ​នេះ​។ គោលដៅ​សម្រាប់​ឆ្នាំ​ទី​មួយ​គឺ​ប្រមាណ…

ប្រទេស​ជប៉ុន ៖ នៅ​ថ្ងៃ​ទី​១​ខែមេសា​ឆ្នាំ ២០១៩ វិ​សោ​ដ​ន​កម្ម​ថ្មី​លើ​ច្បាប់​ស្តី​ពី​ការ​ធ្វើ​អន្តោប្រវេសន៍​នឹង​ចាប់​ចូល​ជា​ធរមាន​ដែល​អនុញ្ញាត​ឲ្យ​មាន​ចេញ​ជា​ទិដ្ឋាការ​សម្រាប់​ពលករ​មាន​ជំនាញ​ច្បាស់លាស់​មួយ​ចំនួន​។ ប្រភេទ​ទិដ្ឋាការ​ថ្មី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ពលករ​ក្នុងស្រុក​ខណៈ​ដែល​ចំនួន​ប្រជាជន​សរុប​ក្នុង​ប្រទេស​កំពុង​តែ​ធ្លាក់​ចុះ​។ ប្រសិនបើ​មាន​ប្រសិទ្ធិ​ភាព វា​អាច​បង្ក​ឲ្យ​មាន​លំហូរ​ចូល​នៃ​ពលករ​បរទេស​ក្នុង​ប្រទេស​ជប៉ុន​ដែល​នឹង​ត្រូវការ​ផ្ទះ​និង​សេវាកម្ម​ផ្សេង​ៗ​។

វិធានការ​ថ្មី​នេះ​មាន​គោលដៅ​នាំ​យក​ជនអន្តោប្រវេសន៍​ប្រមាណ​៣៤៥,០០០​នាក់​ចូល​មក​កាន់​ប្រទេស​ជប៉ុន​ក្នុង​កំឡុង​ពេល​៥​ឆ្នាំ​ខាង​មុខ​នេះ​។ គោលដៅ​សម្រាប់​ឆ្នាំ​ទី​មួយ​គឺ​ប្រមាណ ៤៧,៥៥០​នាក់​។ ទិដ្ឋាការ​ប្រភេទ​ថ្មី​នេះ​មាន​ភាព​ខុស​គ្នា​ពី​កម្មវិធី​ហ្វឹកហាត់​អ្នក​ហាត់​ការ​បច្ចេកទេស​ដែល​ទទួល​បានការ​រិះគន់​យ៉ាង​ខ្លាំង​ព្រោះ​ពលករ​បរទេស​ត្រូវ​បាន​ចាត់ទុកជា​បុគ្គលិក​ធម្មតា និង​អាច​ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ទៀត​ផង​។
យោង​ទៅ​តាម​លោក Shotaro Tanaka ដែល​ជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​មួយ​រូប​នៅ Apts.jp ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ស្នាក់​នៅ​ដល់​ជនបរទេស​ក្នុង​ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​នេះ​អាច​នឹង​បង្ក​ឥទ្ធិពល​យ៉ាង​ខ្លាំង​សម្រាប់​តំបន់​ជាយ​ទីក្រុង​ធំ​ៗ​។

លោក​បាន​និយាយ​ថា “​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា​ការងារ​រោងចក្រ សាងសង់ និង​កសិកម្ម​នឹង​ត្រូវការ​កន្លែង​ស្នាក់​នៅ​ក្នុង​តំបន់​ជាយ​ទីក្រុង ឬ​នៅ​ជនបទ​។ ជា​ទូទៅ​មាន​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​ចេះ​និយាយ​ភាសា​អង់គ្លេស​តិច​ណាស់​ក្នុង​តំបន់​ទាំងនេះ ហើយ​ម្ចាស់ផ្ទះ​ក្នុង​តំបន់​អាច​នឹង​មិន​ស្វាគមន៍​អ្នក​ជួល​ជា​ជនបរទេស​ផង​ដែរ ប៉ុន្តែ​មាន​អង្គការ​មួយ​ចំនួន​កំពុង​តែ​ព្យាយាម​សម្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ​ហើយ​”​។
ដូច្នេះ​អ្នក​ដែល​អាច​ទទួល​បាន​អត្ថ ប្រយោជន៍​ច្រើន​ជាងគេ​អាច​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ស្នាក់​នៅ​ដូច​ជា Village House ដែល​ជា​ក្រុមហ៊ុន​បង្កើត​ឡើង​ដោយ​ក្រុម​វិនិយោគ​អា​មេ រិ​ក​ក្រោម Softbank Group​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ