ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​៥០​ភាគរយ​បាត់បង់​ដី​កសិកម្ម​នៅ​ឆ្នាំ​២០២០ ខណៈ​វិនិយោគិន​ចូល​មក​យ៉ាង​គំហុក​នៅ​ក្រុង​បា​វិត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ម៉ែ​ន វិបុល​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា​នៅ​ឆ្នាំ​២០១៩​នេះ​ដី​ធ្វើស្រែ​នៅ​សល់​តែ​៦០​ភាគរយ​ប៉ុណ្ណោះ​គួរ​ឲ្យ​ព្រួយបារម្ភ ប្រជា​កសិករ​និង​បាត់បង់​ដី​កសិកម្ម​នៅ​ពេល​អនាគត​មាន​តែ​៥០​ភាគរយ​ក្នុង​ឆ្នាំ​២០២០​ដោយសារ​តែ​អ្នក​វិយោគ​គិ​ន​ដាក់​ទុន​ចូល​មក​យ៉ាង​គម្ហុក​មក​ក្រុង​បា​វិត​នៃ​ខេត្តស្វាយរៀង​។ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​អ្នក​វិនិយោគ ទុន​សម្រុក​ទៅ​ខេត្ត​ព្រះ​សីហ​នុ​យ៉ាង​គម្ហុក​ធ្វើ​ឲ្យ​តម្លៃ​អចលនៈទ្រព្យ​ហក់​ឡើង​ខ្ពស់​ហើយ​បន្ត​ទៅ​ទីក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ហើយ​ឆ្នាំ​២០១៩​នេះ​គឺ​សម្រុក​មក​ក្រុង​បា​វិត​ដូច្នេះ​លោក​បាន​ឲ្យ​មន្ត្រី​ជំនាញ​និង​អភិបាលក្រុង​ស្រុក​ធ្វើ​ផែនការ​ត្រៀម​ដើម្បី​គៀងគរ​អ្នក​វិនិយោគ​ឲ្យ​គេ​មក​ស្រុក​ស្វាយ​ទាប ស្រុក​កំពង់​រោ​ទ៌ ស្រុក​រំដួល ស្រុក​រមាស​ហែក…

ខេត្តស្វាយរៀង ៖ លោក​ម៉ែ​ន វិបុល​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា​នៅ​ឆ្នាំ​២០១៩​នេះ​ដី​ធ្វើស្រែ​នៅ​សល់​តែ​៦០​ភាគរយ​ប៉ុណ្ណោះ​គួរ​ឲ្យ​ព្រួយបារម្ភ ប្រជា​កសិករ​និង​បាត់បង់​ដី​កសិកម្ម​នៅ​ពេល​អនាគត​មាន​តែ​៥០​ភាគរយ​ក្នុង​ឆ្នាំ​២០២០​ដោយសារ​តែ​អ្នក​វិយោគ​គិ​ន​ដាក់​ទុន​ចូល​មក​យ៉ាង​គម្ហុក​មក​ក្រុង​បា​វិត​នៃ​ខេត្តស្វាយរៀង​។

ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​អ្នក​វិនិយោគ ទុន​សម្រុក​ទៅ​ខេត្ត​ព្រះ​សីហ​នុ​យ៉ាង​គម្ហុក​ធ្វើ​ឲ្យ​តម្លៃ​អចលនៈទ្រព្យ​ហក់​ឡើង​ខ្ពស់​ហើយ​បន្ត​ទៅ​ទីក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ហើយ​ឆ្នាំ​២០១៩​នេះ​គឺ​សម្រុក​មក​ក្រុង​បា​វិត​ដូច្នេះ​លោក​បាន​ឲ្យ​មន្ត្រី​ជំនាញ​និង​អភិបាលក្រុង​ស្រុក​ធ្វើ​ផែនការ​ត្រៀម​ដើម្បី​គៀងគរ​អ្នក​វិនិយោគ​ឲ្យ​គេ​មក​ស្រុក​ស្វាយ​ទាប ស្រុក​កំពង់​រោ​ទ៌ ស្រុក​រំដួល ស្រុក​រមាស​ហែក និង​ក្រុង​ស្វាយ​រៀង​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។

លោក ម៉ែ​ន វិបុល បាន​បញ្ជាក់​ថា​ទុន​ត្រឹម​២​លាន​ដុល្លារ​គឺ​សម្រេច​ត្រឹម​ថ្នាក់​ខេត្ត ទុន​លើស​ពី​២​លាន​ដុល្លារ​គឺ​ថ្នាក់​ជាតិ​ជា​អ្នក​សម្រេច​។ លោក ម៉ែ​ន វិបុល មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្សារ​ប្រសូតិ​ថ្មី​ទី​១​នា​ព្រឹក​ថ្ងៃ​ទី​២៨​មិ​នា​២០១៩​នៅ​ភូមិ​ប្រសូតិ​ទី​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត ក្រុមប្រឹក្សា​ស្រុក អភិបាល​អភិបាលរង​ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​ជាង​៤០០​នាក់​។​លោក ម៉ែ​ន វិបុល បាន​កោតសរសើរ និង​អគុណ​លោកស្រី ជា សុខា ប្រធាន​ផ្សារ​ប្រសូតិ​ថ្មី​ទី​១ ដែល​លោកស្រី​មានស្រុក​កំណើត​នៅ​ភូមិ​ប្រសូតិ​ទី​១​នេះ​ហើយ​មាន​លទ្ធភាព​ដាក់​ទុន​ជាង​៥០​ម៉ឺន​ដុល្លារ​មក​អភិវឌ្ឍន៍​នៅ​ស្រុក​កំណើត​ហើយ​សាងសង់​ផ្សារ​ទំនើប​មាន​ជណ្តើរយន្ត​លើក​ដំបូង​នៃ​ខេត្តស្វាយរៀង​ហើយ​រដ្ឋបាល​ខេត្តស្វាយរៀង​ក៏​មាន​គម្រោង​វិនិយោគ​ផ្សារ​ទំនើប​នៅ​ក្រុង​ស្វាយ​រៀង​ដែរ​និង​ទីប្រជុំជន​តាម​បណ្តា​ស្រុក​ដើម្បី​ប្រកួតប្រជែង​និង​អូស​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​កំសាន្ត​នៅ​ខេត្តស្វាយរៀង​។

បន្ទាប់​ពី​សំណេះសំណាល​រួច​មក​ក៏​បាន​ចែក​អំណោយ​ជូន​តាជី​យាយជី​៦០​នាក់​ក្នុង​ម្នាក់​ទទួល​បាន​ក្រមារ​និង​កន្សែង​សរ​ព្រមទាំង​ថវិកា​២​ម៉ឺន​រៀល​។​សិស្សានុសិស្ស​កាយ​រឹទ្ធ​និង​កាកបាទក្រហម​១០០​នាក់​ក្នុង​ម្នាក់​ទទួល​បាន​២​ម៉ឺន​រៀល​លោកគ្រូ​អ្នកគ្រូ​ក្រុមប្រឹក្សា​ឃុំ​មេ​ភូមិ​ម្នាក់​៤​ម៉ឺន​រៀល​។​បន្ទាប់​មក​ពិធី​កាត់​ខ្សែបូរ​រួច​អញ្ជើញ​តាម​ជណ្តើរយន្ត​ទៅ​ទស្សនា​ផ្សារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ