ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​និង​កូន​ចេញពីផ្ទះ​អស់​…​មក​វិញ​ខ្ទេច​គ្មាន​សល់

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​អស់ទាំង​ស្រុង បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​បឹង​លៀស សង្កាត់​អូ​កន្ធរ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​។…

ខេត្តកំពង់ធំ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​អស់ទាំង​ស្រុង បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​បឹង​លៀស សង្កាត់​អូ​កន្ធរ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​។

លោក​វរសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន ប្រាប់​ថា ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​ឈ្មោះ វួ​ន វឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឡំ​ង ជា អាយុ​៤២​ឆ្នាំ ។

ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​បណ្តាល​ឱ្យ​ផ្ទះ​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង រួម​ជាមួយ​និង​ទ្រព្យសម្បត្តិ​មួយ ចំនួន​ទៀត​មាន​ដូច​ជា ប្រាក់​ចំនួន​១៥០០០០០​រៀល មាស​ចំនួន​៥​ជី អា​គុយ​ចំនួន​១​គ្រឿង ទូរស័ព្ទ​ចំនួន​៣​គ្រឿង ទូរទស្សន៍​ចំនួន​១​គ្រឿង អង្ករ​ចំនួន​៥០​គីឡូក្រាម និង​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត ។

បើ​យោង​តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា មូលហេតុ​គឺ​បណ្តាល​មក​ពី​កូន​របស់​ពួក​គាត់​មានការ​ធ្វេសប្រហែស តែងតែ​ដុត​ភ្លើង​ធូប​នៅ​ពេល​ព្រឹក ។ ជាក់ស្តែង​នៅ​មុន​ពេល​កើតហេតុ ព្រឹក​ឡើង​កូនស្រី​របស់​ពួក​គាត់​បាន​ដុត​ធូប រូ​ច​ក៏​ចុះពីលើផ្ទះ​ចេញ​ទៅ​បាត់ ចំណែក​ពួក​គាត់​ក៏​ចាក់សោរ​ផ្ទះ​ដើរទៅ​ផ្ទះ​បងប្អូន​បាត់​ផង​ដែរ ស្រាប់តែ​ភ្លើង​ឆេះ​ជើងធូប​រាលដាល​ឆេះ​ផ្ទះ​អស់​តែ​ម្តង ។

ពេល​កើតហេតុ ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មិន​បាន​ចេញ​ទៅ​អន្តរាគមន៍​ទាន់​ពេល​នោះ​ទេ មូលហេតុ​បណ្តាល​មក​ពី​ការ​ផ្តល់​ព័ត៌មាន​យឺតយ៉ាវ​ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ