ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ទាំង​ហ្វូង​ចុះ​ងូតទឹក​ស្រះ​ធ្វើ​ព្រងើយ អត់​ខ្វល់​អ្នក​ថត​ទេ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជា​ថ្មី​ម្តងទៀត​ហ្វូង​សត្វ​ដំរីព្រៃ​ជា​ច្រើន​ក្បាល​ត្រូវ​បាន​គេ​រាយការណ៍​ឱ្យ​ដឹង​ថា ពួក​វា​បាន​បង្ហាញខ្លួន​ម្តងទៀត នឹង​បាន​នាំ​គ្នា​ចុះ​ទៅ​ងូតទឹក​ស្រះ​ក្នុង​បរិវេណ​ដី​របស់​សង្កាត់​រដ្ឋបាល​ឈើ​ព្រៃ​ស្រែ​ព្រះ​ចុង​ផ្លាស់​យ៉ាង​រំភើយ កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣១ មីនា ២០១៩​។ ហ្វូង​សត្វ​ដំរីព្រៃ​ជា​ច្រើន​ក្បាល​នេះ…

ខេត្តមណ្ឌលគិរី ៖ ជា​ថ្មី​ម្តងទៀត​ហ្វូង​សត្វ​ដំរីព្រៃ​ជា​ច្រើន​ក្បាល​ត្រូវ​បាន​គេ​រាយការណ៍​ឱ្យ​ដឹង​ថា ពួក​វា​បាន​បង្ហាញខ្លួន​ម្តងទៀត នឹង​បាន​នាំ​គ្នា​ចុះ​ទៅ​ងូតទឹក​ស្រះ​ក្នុង​បរិវេណ​ដី​របស់​សង្កាត់​រដ្ឋបាល​ឈើ​ព្រៃ​ស្រែ​ព្រះ​ចុង​ផ្លាស់​យ៉ាង​រំភើយ កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣១ មីនា ២០១៩​។ ហ្វូង​សត្វ​ដំរីព្រៃ​ជា​ច្រើន​ក្បាល​នេះ កាលពី​ស​ប្តា​ហ៍​មុន​បាន​បង្ហាញ​វត្ត​មាននៅ​ម្តង​ហើយ នឹង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ព្រម​ទាំង​អ្នក​ទេសចរណ៍​នាំ​គ្នា​ទៅ​ទស្សនា​ពួក​វា និង​ថតរូប​លេង​កម្សាន្ត​។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា «​ដំរី​មួយ​ហ្វូង​នេះ មាន​ជាង​១០​ទៅ​២០​ក្បាល ប៉ុន្តែ​ពពួក​វា​បាន​ចូល​មក​ដល់ទី​ធ្លា​សាលាស្រុក​កែវ​សីមា ត្រឹម​៤​ក្បាល​ប៉ុណ្ណោះ គឺ​សមាជិក​ក្នុង​ហ្វូង​នៅ​ជិត​ៗ​គ្នា​ប្រមាណ​៥០០​ម៉ែត្រ​។​ហ្វូង​ដំរី​ទាំងនេះ តែងតែ​ចូល​មក​ចំណុច​ខាងលើ​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​កន្លែង​នេះ (​ដី​សាលាស្រុក​) ជាទី​តាំងរបស់​វា​ពី​មុន ចឹ​ង​ហើយ​ទើប​វា​ត្រូវ​មក​ជា​រៀង​រាល់​ឆ្នាំ ឲ្យ​តែ​ដល់​ខែ​នេះ​ហ្នឹង​»​។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​បន្ត​ថា «​វត្តមាន​ហ្វូង​សត្វ​ដំរី​នៅ​ពេល​នេះ គឺជា​រឿង​ល្អ​ប្រសើរ​សម្រាប់​ដែន​ជម្រក​ការពារ​សត្វព្រៃ ដោយ​អាច​បញ្ជាក់​ថា ព្រៃ​នេះ​នៅ​មាន​សត្វព្រៃ​គង់វង្ស​ច្រើន​… ហើយ​ក៏​ជា​ការ​ព្រួយ​បារម្ភ​ផង​ដែរ បើសិនជា​ពួក​វា​ចូល​ដល់​តំបន់​ប្រជុំជន ដែល​មាន​មនុស្ស​រស់នៅ​ច្រើន នៅ​ពេល​មនុស្ស​ទៅ​ដេញ ឬ​ទៅ​គប់​ពួក​វា វា​ហ្នឹង​អាច​តតាំង​ជាមួយ​មនុស្ស​វិញ​»​។

លោក កែវ សុភ​គ៌ មាន​ឲ្យ​ដឹង​ថា​«​បច្ចុប្បន្ន​ចំនួន​សត្វ​ដំរីព្រៃ​នៅ​ខេត្តមណ្ឌលគិរី មាន​ចន្លោះ​ពី​៣៧០​ក្បាល ទៅ​៥០០​ក្បាល គឺ​មានការ​កើនឡើង ហើយ​ដំរីព្រៃ​នៅ​ខេត្តមណ្ឌលគិរី គឺ​មាន​តែ​មួយ​ប្រភេទ គឺ​ដំរី​អាស៊ី​»​។ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​ទៅ​មើល ឬ​ថតរូប​ហ្វូង​ដំរី​ទាំងនេះ សូមកុំ​បង្ក​កា​រំខាន​ដល់​ពួក​វា​ដែល​អាច​មាន​គ្រោះថ្នាក់​នានា ព្រោះ​ច​រឹក​ដំរីព្រៃ​នេះ បើ​យើង​មិន​រំខាន​វា​ទេ វា​ក៏​មិន​ធ្វើ​អី​ដល់​មនុស្ស​ដែរ​។

សូម​បញ្ជាក់​ដែរ​ថា គេ​បាន​ប្រទះ​ឃើញ​ហ្វូង​ដំរីព្រៃ​ជា​ច្រើន​ក្បាល​នេះ ចូល​ដល់​ក្នុង​បរិវេណ​សាលាស្រុក ហើយ​ពួក​វា​នៅ​តែ​បង្ហាញខ្លួន​នៅ​ក្នុង​ព្រៃរបោះ​ក្បែរ​ស្រះ​ទឹក​ដែល​មាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៧៦ ដោយ​មិន​ទាន់​ចាកចេញ​ទៅ​ណា​ឆ្ងាយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ