ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២គ្រឿងពន្លះគ្នា​ ស្លា.ប់​ម្នាក់ របួសធ្ងន់ស្រាលច្រើន​នាក់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយគ្រឿង​ជិះគ្នា​​២នាក់​បុកជាមួយម៉ូតូ​មួយគ្រឿង​ទៀត​ជិះគ្នា​​៣​នាក់​ក្នុងទិសដៅបញ្ច្រាសគ្នា​ បណ្តាល​ឱ្យ​​មនុស្ស​​​២នាក់​រងរបួសធ្ងន់ (ក្រោយមកស្លាប់ម្នាក់) និង​មនុស្ស​៣នាក់ផ្សេងទៀតរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​កាលពី​វេលាម៉ោង​៣និង៣០នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩…

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយគ្រឿង​ជិះគ្នា​​២នាក់​បុកជាមួយម៉ូតូ​មួយគ្រឿង​ទៀត​ជិះគ្នា​​៣​នាក់​ក្នុងទិសដៅបញ្ច្រាសគ្នា​ បណ្តាល​ឱ្យ​​មនុស្ស​​​២នាក់​រងរបួសធ្ងន់ (ក្រោយមកស្លាប់ម្នាក់) និង​មនុស្ស​៣នាក់ផ្សេងទៀតរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​កាលពី​វេលាម៉ោង​៣និង៣០នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវលំ ស្ថិតក្នុងភូមិពង្រ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ភាគី​ខាង​ម៉ូតូ​មួយគ្រឿងជិះគ្នា​​២នាក់​ម៉ាកស៊ី.ប៊ី.អ (CBR) ធុន​C150 ពណ៌ខ្មៅ ស៊េរី​ឆ្នាំ២០១២ គ្មានស្លាកលេខ បើក​បរ​ដោយ​ឈ្មោះ ម៉ាល ស្រាំង ភេទប្រុស អាយុ២៥ឆ្នាំ រស់​នៅភូមិកណ្តាល ឃុំសឹង្ហ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​រង​របួសធ្ងន់​ ​និង​អ្នករួមដំណើរទៀតម្នាក់ឈ្មោះ ង៉េត ង៉ច ភេទប្រុស អាយុ២៤ឆ្នាំ រស់​នៅភូមិកណ្តាល ឃុំសឹង្ហ បាន​រង​របួសស្រាល ។

ចំណែកភាគី​​ខាង​ម៉ូតូមួយ​គ្រឿងទៀត​ជិះគ្នា​​៣នាក់​ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះចន្ទ ពៅ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរត់ម៉ូតូឌុប រស់​នៅភូមិរុន ឃុំស្រុកអូរជ្រៅ បាន​រង​របួសធ្ងន់ ក្រោយមក​បានស្លាប់ ​និង​អ្នករួមដំណើរចំនួន​២នាក់​ ក្នុងនោះ​ម្នាក់​ឈ្មោះហុន សុខា ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិរុន ឃុំសឹង្ហ ​បានរង​របួសស្រាល និង​ម្នាក់​ទៀត​ឈ្មោះធី សុធា ភេទស្រី អាយុ៨ឆ្នាំ រស់​នៅភូមិរុន ឃុំសឹង្ហ បាន​រង​របួសស្រាល​។

លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ​មុនពេលកើតហេតុ គេឃើញ ​ម៉ូតូ​មួយគ្រឿង​ជិះគ្នា​២នាក់​ម៉ាកស៊ី.ប៊ី.អ (CBR) បើកបរក្នុងស្ថានភាពស្រវឹង និង​​ល្បឿនលឿន​ធ្វើ​ដំណើរ​ពីទិសខាងកើតទៅលិច ​លុះ​ពេលមកដល់ចំណុចកើតហេតុខាងលើ​បានជ្រុល​ទៅ​បុក​ម៉ូតូ១គ្រឿងជិះគ្នា​​៣នាក់​ម៉ាកហុងដាឌ្រីម កំពុង​ធ្វើដំណើរ​ក្នុងទិស​ដៅបញ្ច្រាស​គ្នា​ បណ្តាល​ឱ្យ​ភាគី​ខាង​​អ្នកបើកបរ​ម៉ូតូម៉ាក​ហុង​ដាបានរងរបួសធ្ងន់ ក្រោយ​មកបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ​នៅ​មណ្ឌលសុខភាព និងរួម​ដំណើរ​​២នាក់​ទៀត​បាន​រង​របួសស្រាល ចំណែកភាគី​ខាង​អ្នកបើកបរ​​​​ម៉ូតូស៊ី.ប៊ី.អបាន​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់បាន​រង​របួសស្រាល ។

ក្រោយពេលកើតហេតុ អ្នក​រងរបួសធ្ងន់​និង​ស្រាល​ត្រូវបានបញ្ជូនទៅសង្គ្រោះនៅ​មណ្ឌលសុខភាពឃុំសឹង្ហ ។ ចំណែក​ម៉ូតូទាំង២គ្រឿង​ត្រូវបានកម្លាំងជំនាញ​យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ រីឯសពជនរងគ្រោះម្នាក់​​ត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើ​បុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ