ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ន ស្រី​ពេជ្រ សុំ​ទោស​រៀប​ការ​អត់​បាន​ប្រាប់ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​អ្នក​នាង​សុ​ន ស្រី​ពេជ្រ​តារាចម្រៀង​ប្រពៃណី និង​សម័យ បែកធ្លាយ​រឿង​មានកូន​ខណៈ​ស្ងប់ស្ងាត់​ពី​ពិភព​សិល្បៈ​មួយ​រយៈ​មកនេះ ។ ស្រី​ពេជ្រ មិន​ធ្លាប់​បង្ហាញ​ឲ្យ​ដឹង​រឿង​រៀប​ការ​ទេពី​មុន​មក ហើយ​ឥឡូវ​ក៏​មានកូន ។ កន្លង​មក​សុ​ន…

រាជធានី​ភ្នំពេញ​៖​អ្នក​នាង​សុ​ន ស្រី​ពេជ្រ​តារាចម្រៀង​ប្រពៃណី និង​សម័យ បែកធ្លាយ​រឿង​មានកូន​ខណៈ​ស្ងប់ស្ងាត់​ពី​ពិភព​សិល្បៈ​មួយ​រយៈ​មកនេះ ។ ស្រី​ពេជ្រ មិន​ធ្លាប់​បង្ហាញ​ឲ្យ​ដឹង​រឿង​រៀប​ការ​ទេពី​មុន​មក ហើយ​ឥឡូវ​ក៏​មានកូន ។ កន្លង​មក​សុ​ន ស្រី​ពេជ្រ ធ្លាប់​ជួប​ភាព​ជូរ​ចត់​រឿង​ស្នេហា ដោយ​បាន​ផ្តាច់​ពាក្យ​ពី​គូ​ដណ្តឹង ដោយ​នាង​ចោទ​ថា​លួចលាក់​មាន​អ្នក​ផ្សេង​ទៀត ។

ច្រើន​ខែ​រំលង​ផុត​ទៅ សុ​ន ស្រី​ពេជ្រ ក៏​ជាប់​ជំពាក់ជំពិន​ស្នេហា​ម្តងទៀត​ជាមួយ​បុរស​ផ្សេង ហើយ​នាង​បាន​បង្ហាញ​ឲ្យ​ដឹង​តាម​រយៈ​រូបភាព​កៀក​កិត​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ។ នេះ​ជាតា​រា​ស្រី​ម្នាក់​ទៀត​ហើយ​ដែល​ធ្លាយ​ដំណឹង​មានកូន តែ​មិន​ធ្លាយ​រឿង​រៀប​ការ​។ សុ​ន ស្រី​ពេជ្រ រកបាន​គូស្នេហ៍​អាយុ​ប្អូន​ជាង​នាង​ច្រើន​ឆ្នាំ ។

តារាចម្រៀង​សុ​ន ស្រី​ពេជ្រ ធ្លាយ​ដំណឹង​មានកូន ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ស្រប​ពេល​កន្លង​មក​នាង​បាត់​មុខ​ពី​ពិភព​សិល្បៈ ។ នៅ​ពេល​បុរស​ជា​គូស្នេហ៍​ថតរូប​ក្បែរ​ទារក​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ចំពោះ​នាង​មានកូន ។

មានការ​បង្ហើប​ពី​អ្នកសិល្បៈ​រួម​អាជីព​ជាមួយ​សុ​ន ស្រី​ពេជ្រ ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ស្រី​ពេជ្រ សាង​ស្នេហ៍​ជាមួយ​បុរស​ឈ្មោះ​តិច សុខ​ដា ជា​អាជីវករ​នៅ​ផ្សារ​ឧដុង្គ ជា​ច្រើន​ខែ​មក​ហើយ ដោយ​ថែម​ទាំង​បាន​រួមរស់​ក្រោម​ដំបូល​តែ​មួយ​ជាមួយ​គ្នា​ទៀត​ផង ។ ចំណែក​ការ​មានកូន​មុន​រៀប​ការ​របស់​សុ​ន ស្រី​ពេជ្រ នេះ ត្រូវ​ក្រុម​គ្រួសារ​ទាំង​សងខាង​អបអរសាទ រ​ដោយ​គ្រោង​ធ្វើ​ពិធីបង្កក់កូន​នា​ពេល​ខាង​មុខ​ទៀត​ផង ។

ចំពោះ​រឿង​ដ៏​ភ្ញាក់ផ្អើល​ដែល​គេ​ថា​មានកូន ទាំង​មិន​ទាន់​រៀប​ការ​នេះ សុ​ន ស្រី​ពេជ្រ ចេញ​មុខ​បញ្ជាក់​ថា «​សុំ​ទោស​ផង​បង​សារព័ត៌មាន ខ្ញុំ​រៀប​ការ​ជាង​មួយ​ឆ្នាំ​ហើយ គ្រាន់តែ​មិន​បាន​អញ្ជើញ​ខាង បង​ៗ​សារ​ព័ត៌​មាន​ចូលរួម ព្រោះ​ធ្វើ​តែ​បន្តិចបន្តួច ដោយសារ​ប្អូន​ក៏​ឈឺ ប៉ា​ក៏​ឈឺ ទើប​មិន​បាន​រៀបចំ​ធំដុំ​»​។

សុ​ន ស្រី​ពេជ្រ កូនស្រី​តារា​កំប្លែង​ជើង​ចាស់ លោកតា​ម៉ា​រី សុ​ន ហៅ​តា​សង់​ស៊ី​ស ធ្លាប់​បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក​ទៀវ វិសាល មន្ដ្រី​បម្រើ​ការ​នៅ​ក្រសួង​សង្គមកិច្ច តែ​បាន​ចែកផ្លូវ​គ្នា​កាលពី​ឆ្នាំ​មុន ។ ពេល​នេះ​ស្រី​ពេជ្រ មាន​គូគាប់​ថ្មី និង​មានកូន​មួយ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ