ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​​ភិន​ភាគ​ត្រឹម​កាមេរ៉ា… ក្រោយ​​អស់​ជាង​១​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ អាជីវករ​វេរ​លុយ​មួយ​កន្លែង​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បន្លំ​យក​លុយ និង​សម្ភារៈ​អស់​សរុប​ជាង​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ក្រោយ​ពី​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​ទើប​ដឹង​រឿង ហេតុ​ការណ៍​​បន្លំ​ចូល​លួច​លុយ​កន្លែង​វី​ង​អស់នោះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ភូមិ​តា​អង​តា​តេ…

ខេត្តរតនគិរី ៖ អាជីវករ​វេរ​លុយ​មួយ​កន្លែង​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បន្លំ​យក​លុយ និង​សម្ភារៈ​អស់​សរុប​ជាង​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ក្រោយ​ពី​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​ទើប​ដឹង​រឿង ហេតុ​ការណ៍​​បន្លំ​ចូល​លួច​លុយ​កន្លែង​វី​ង​អស់នោះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ភូមិ​តា​អង​តា​តេ ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ យុទ្ធ សុ​វ​ណ្ណា​រី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ឆ្នាំ មុខរបរ​លក់​គ្រឿងទេស​គ្រប់មុខ និង​វេរ​លុយ​វី​ង រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​បន្ត​ថា ក្នុង​ករណី​បន្លំ​យក​លុយ​កន្លែង​វេរ​លុយ​នោះ​បាន​បាត់​បង់លុយ​ខ្មែរ និង​លុយ​ដុល្លារ​អស់​ប្រហែល​8.000​ដុល្លារ កាត​គ្រី​រថយន្ត កាត​គ្រី​ម៉ូតូ កាត​ទូរស័ព្ទ អត្តសញ្ញាណប័ណ្ណ​ផង​នោះ​សរុប​ជាង​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ព្រមទាំង​អត្តសញ្ញាណប័ណ្ណ​២​សន្លឹក​ប្ដី និង​ប្រពន្ធ​ផង​ដែរ ។

បើ​តាម​ម្ចាស់ផ្ទះ​រៀបរាប់​ប្រាប់​ថា ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​បាន​រយៈពេល​អស់​ជាង​3​ម៉ោង​ក្រោយ ទើប​គាត់​ជា​ម្ចាស់​បានដឹង​រឿង​បាត់​លុយ​អស់​ច្រើន​យ៉ាងនេះ ហើយ​នៅ​ខាងឆ្វេង​ផ្ទះ​គាត់​ក៏​មាន​ហាង​លក់​កាហ្វេ និង​ខាងស្ដាំ​ផ្ទះ​ផ្ទះ​គាត់​ក៏​មាន​ហាង​លក់​កាហ្វេ រីឯ​ចំណុច​សំខាន់​នោះ​ទំនង​ក្រុម​ជនសង្ស័យ​មាន​គ្នា​ជា​ច្រើន​នាក់​អង្គុយ​ផឹក​កាហ្វេ រង់ចាំ​ឃ្លាំមើល​ឱកាសល្អ​ដែល​ប្ដី​គាត់​មិន​នៅផ្ទះ​ចូល​បន្លំ​លួច​លុយ​តែ​ម្ដង ។ ហើយ​នៅ​ថ្ងៃ​កើតហេតុ​នោះ មាន​មនុស្ស​មិន​ស្គាល់​មុខ​ចំនួន​5​ទៅ​6​នាក់​មក​ចូល​ធ្វើ​ទិញ​អីវ៉ាន់​ផង​ដែរ​។

តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​កើតហេតុ ម្ចាស់ផ្ទះ​ឆែកឆេរ​តាម​កាមេរ៉ា​សុវត្ថិភាព​បាន​មើលឃើញ​ភិនភាគ​ជនសង្ស័យ​ជា​មនុស្ស​ប្រុស​ម្នាក់​បាន​ដើរ​ចូល​ទៅ​បន្ទប់​វេរ​លុយ ដោយ​ពាក់អាវ​ពណ៌​ខ្មៅ​ដៃខ្លី ស្លៀក​​ខោខ្លី​ស្មើ​ជង្គង់ ពាក់មួក​ពណ៌​ខ្មៅ ហើយ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ក៏​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ក្រោយ​ពេល​មាន​ហេតុការណ៍​ខាងលើ​កើតឡើង កម្លាំង​ជំនាញ​ខេត្ត​សហការ​កម្លាំង​អធិការ​ស្រុក​កូន​មុំ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ក៏​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​យក​មក​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ