ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​មិន​តិច​ទេ​! ភ័យ​ស្លន់ស្លោ​ពេញ​ក្នុង​រថយន្ត​នេះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្តក្រុង (​ក្រុមហ៊ុន​ពិភព​រស្មី​) ដឹក​អ្នកដំណើរ​ពេញ​ឡាន​ជែង​វ៉ា​មិន​ផុត ធ្លាក់​ផ្លូវ​ខ្លួនឯង​សំណាងល្អ​អ្នកដំណើរ​របួសស្រាល រីឯ​អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​យក​តែ​រួចខ្លួន​បង្ក​ឱ្យ​មានការ​ភិតភ័យ​ស្លន់ស្លោ​ពេញ​ក្នុង​រថយន្ត ។ ហេតុ​ការ​ភ្ញាក់ផ្អើល​ពេញ​រថយន្តក្រុង​នោះ​បាន​កើតឡើង នា​វេលា​ម៉ោង​១៥​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៩…

ខេត្តសៀមរាប ៖ រថយន្តក្រុង (​ក្រុមហ៊ុន​ពិភព​រស្មី​) ដឹក​អ្នកដំណើរ​ពេញ​ឡាន​ជែង​វ៉ា​មិន​ផុត ធ្លាក់​ផ្លូវ​ខ្លួនឯង​សំណាងល្អ​អ្នកដំណើរ​របួសស្រាល រីឯ​អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​យក​តែ​រួចខ្លួន​បង្ក​ឱ្យ​មានការ​ភិតភ័យ​ស្លន់ស្លោ​ពេញ​ក្នុង​រថយន្ត ។ ហេតុ​ការ​ភ្ញាក់ផ្អើល​ពេញ​រថយន្តក្រុង​នោះ​បាន​កើតឡើង នា​វេលា​ម៉ោង​១៥​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ ៦ ត្រង់​ចំណុច​ទល់មុខ​ផ្លូវ​ចូល​ទៅ​ភូមិ​បេង ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់​តា​សិត ឃុំ​គោក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ។

លោក​វរសេនីយឯក​សុខ សុទ្ធា​វុ​ធ អធិការ​ស្រុក​ជីក្រែង​បាន​ប្រាប់​ថា មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក KIA MOTORS ពាក់​ស្លាក​លេខ​ភ្នំពេញ 3D- 9126 ពណ៌​ទឹកប្រាក់ លាយ​ខៀវ ប្រភេទ​ដឹក​អ្នកដំណើរ​ធុន​ធំ អ្នក​បើ​បរ​មិន​ស្គាល់​អត្តសញ្ញាណ ដឹក​មនុស្ស​ចំនួន​៣៤​នាក់ (​ជនជាតិ​ចិន​) ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ រួច​បាន​ឡើង​ជែង​វ៉ា​រថយន្ត​ខាង​មុខ​មិន​ផុត ជ្រុល​ចង្កូត​ធ្លាក់​ចុះ​ទៅ​ខាងត្បូង​ផ្លូវ​បុក​ជាមួយ​ដើមឈើ​ដោយ​ខ្លួនឯង ។ បណ្ដាល​ឱ្យ​របួសស្រាល​ម្នាក់​ឈ្មោះ គួ​ក ពីង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ចិន បញ្ជូន​ទៅ​មន្ទីរពេទ្យ​តាម​រថយន្ត​សង្គ្រោះ ។ ចំពោះ​ការ​ខូចខាត​រថយន្ត​មួយ​គ្រឿង​ធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ និង​ធ្វើការ​វាស់វែង ហើយ​យក​រថយន្ត​ពាក់ព័ន្ធ​មក​អង្គភាព ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ បាន​គេចខ្លួន​បាត់ ។ មូលហេតុ​ជែង​វ៉ា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ បច្ចុប្បន្ន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់ (​ក្រុមហ៊ុន​ពិភព​រស្មី​) ត្រូវ​បាន​កម្លាំង​ជំនាញ​ស្ទួ​ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ